កញ្ញា នៅ ម៉ារីសា គ្រងដំណែងតួឯកក្នុងរឿងថ្មី

កញ្ញា នៅ ម៉ារីសា គ្រងដំណែងតួឯកក្នុងរឿងថ្មី

ភ្នំពេញ៖ ស្រទន់ ជាឈ្មោះដែលទស្សនិកជននៅចាំបានថាជាឈ្មោះ របស់តារាសម្ដែងស្រស់សោភា កញ្ញា នៅ ម៉ារីសា នៅក្នុងរឿង ស្រទន់មន្តស្នេហ៍ នារីដែលមានអត្តចរិតស្លូតបូតគួរឱ្យអាណិតស្រលាញ់ បានធ្វើឱ្យទស្សនិកជនជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីអំឡុងពេលចាក់បញ្ចាំងរឿងនេះ នៅលើស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ។

[caption id="attachment_22277" align="alignnone" width="3072"]18359271_1990130127882708_5336968577161554191_o សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ថ្មីៗនេះតារាស្រីមុខស្រទន់ម្នាក់នេះ ក៏បានគ្រងដំណែងជាតួឯកជាថ្មី ក្នុងរឿងភាគទូរទស្សន៍ថ្មីមួយទៀត ក្រោមចំណងជើង ផ្កាស្លា ដែលមានគ្រោងចាក់ផ្សាយចំនួន ៦០ភាគ ដោយសម្ដែងជាតួឯកស្រីឈ្មោះ មេត្តា ជាអនិកជនម្នាក់ដែលមានរូបពណ៌ឆោមស្រស់ស្អាត និងពោរពេញទៅដោយជំនឿចិត្តលើខ្លួនឯង កើតក្នុងគ្រួសារដ៏កក់ក្តៅមួយ និងមាន​ផ្នត់​គំនិត​ទំនើបនិយម។

[caption id="attachment_22278" align="alignnone" width="992"]Image_750x415_5c42fce24e88e សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ស្ថិតក្នុងវ័យ ២៤ឆ្នាំ តារាសម្ដែងរូបនេះ ត្រូវបានផលិតករក្នុងស្រុកជាច្រើនជ្រើសយកកញ្ញាដើម្បីសម្ដែង ជាតួឯកជាច្រើនរឿងបន្តបន្ទាប់រួមមាន អូនជាការចងចាំបង (You Are My Memory) រឿងស្រទន់មន្តស្នេហ៍ និងស្ប៉តពាណិជ្ជកម្មជាច្រើនទៀត។

គួរឱ្យដឹងផងដែរថា រឿង ផ្កាស្លា នឹងមានការចូលរួមសម្ដែងពីកញ្ញា នៅ ម៉ារីសា និងលោក នូ ឧសភា នឹងគ្រោងចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៩ នេះបើតាមប្រភពព័ត៌មានក្នុងស្រុកមួយ៕

Loading...

[caption id="attachment_22279" align="alignnone" width="3072"]18359271_1990130127882708_5336968577161554191_o សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_22280" align="alignnone" width="720"]47684206_756729228012061_9165640722844483584_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_22281" align="alignnone" width="720"]48403913_766247620393555_4122257169150115840_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_22282" align="alignnone" width="2048"]Image_750x415_5c42fcbdb34f5 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_22283" align="alignnone" width="992"]Image_750x415_5c42fce24e88e សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...