ខ្លោចចិត្ត កូនស្រីតារាសម្ដែង Por Trisadee ច្រៀងដាក់រូបថតនៅថ្ងៃខួបកំណើតឪពុក!

ខ្លោចចិត្ត កូនស្រីតារាសម្ដែង Por Trisadee ច្រៀងដាក់រូបថតនៅថ្ងៃខួបកំណើតឪពុក!

ប្រទេសថៃ៖  អតីតតារាសម្ដែង Por Trisadee នៃប្រទេសថៃ ដែលបានស្លាប់កាលពីបីឆ្នាំមុន បានបន្សល់ទុកតំណក់ឈាមចុងក្រោយ ដ៏គួរឱ្យស្រលាញ់ ជាមួយភរិយា ជាទីស្រលាញ់ ដែលធ្វើឱ្យអ្នកគាំទ្រក្នុងស្រុក និងក្រៅស្រុកជាច្រើនតក់ស្លុត និងសង្វេគជាពន់ពេក។

[caption id="attachment_22846" align="alignnone" width="1242"]IMG_5543 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ថ្មីៗនេះ​គណនី Instagram ផ្លូវការរបស់អតីតភរិយាលោក Por ដែលមានឈ្មោះថា Vanda Sahawong បានបង្ហោះវីដេអូមួយ ដែលបង្ហាញពី កូនស្រីជាទីស្រលាញ់របស់លោក Por  ឈ្មោះ Mali បានច្រៀងចម្រៀង រីករាយថ្ងៃកំណើត ជូនចំពោះលោកប៉ា របស់គេ​ ដែលក្នុងដៃមានកាន់កម្រងផ្កា និងនំខួបកំណើត។ ក្រោយពេលច្រៀងចប់ កូនស្រីរបស់លោក បានយកផ្លុំទៀនម្នាក់ឯង ហើយយកកម្រងផ្កាដាក់មុខរូបថត លោកប៉ាជាទីស្រលាញ់របស់នាង។ វីដេអូនេះ ហាក់ធ្វើឱ្យអ្នកគាំទ្រជាច្រើន ក្ដុកក្ដួល និងខ្លោចចិត្ត ចំពោះកូនស្រី របស់លោក ដែលនៅក្មេងនៅឡើយ តែត្រូវបាត់បង់លោកប៉ាជាទីស្រលាញ់។

គួរឱ្យដឹងផងដែរថា លោក  Por Trisadee អតីតតារាសម្ដែងនៃប្រទេសថៃ បានស្លាប់កាលពី ៣ឆ្នាំមុន ដោយសារជំងឺគ្រុនឈាម។  លោកបានបន្សល់ទុកដំណក់ឈាមចុងក្រោយ គឺកូនស្រីជាទីស្រលាញ់ នៅនឹងភរិយា គ្មានថ្ងៃវិលត្រឡប់វិញឡើយ៕

[caption id="attachment_22847" align="alignnone" width="1200"]Por សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_22848" align="alignnone" width="598"]Screen Shot 2019 01 25 At 1.52.07 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

[caption id="attachment_22849" align="alignnone" width="1242"]IMG_5545 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_22850" align="alignnone" width="1242"]IMG_5544 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_22851" align="alignnone" width="1242"]IMG_5543 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_22852" align="alignnone" width="1242"]IMG_5542 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ទស្សនាវីដេអូខាងក្រោម៖

https://www.instagram.com/p/Bs-osVdnsJA/

Loading...