បាត់មុខយូរម្ចាស់បទ “មិនធ្វើសង្គ្រាមទេអូន” ចេញ​ បទថ្មី ពីរោះកប់! (មានវីដេអូ)

បាត់មុខយូរម្ចាស់បទ “មិនធ្វើសង្គ្រាមទេអូន” ចេញ​ បទថ្មី ពីរោះកប់! (មានវីដេអូ)

ភ្នំពេញ៖ បើក្រឡេកទៅប៉ុន្មានឆ្នាំមុន នរណាៗក៏ស្គាល់ផលិតកម្មរ៉ុក ដែលជាផលិតកម្មប្រកាសធ្វើបទចម្រៀងថ្មីមិនចម្លងពីបរទេសដែរ ទោះបីផលិតកម្មរ៉ុក បានផ្អាកដំណើរការផលិតបទចម្រៀងអស់រយៈពេលជាច្រើនឆ្នាំ តែបទចម្រៀងជាច្រើនបទដែលបានចេញផ្សាយ នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដល់បច្ចុប្បន្ន ដូចជាបទ មោទនភាពជាតិខ្មែរ បទក្រវ៉ាន់សៀមរាប បទលួចស្នេហ៍ បទស្ដាយក្រោយ និងបទមិនធ្វើសង្គ្រាមទេអូន។

 

[caption id="attachment_23518" align="alignnone" width="1440"]Screen Shot 2019 01 27 At 9.28.22 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_23517" align="alignnone" width="1440"]Screen Shot 2019 01 27 At 9.26.45 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

បើនិយាយពីបទ មិនធ្វើសង្គ្រាមទេអូន គេគ្រប់គ្នានៅតែចាំបានពីតារាចម្រៀង ញឹម ចំរើន ដែលជាម្ចាស់បទចម្រៀងដ៏ពិរោះមួយនេះ។ បទចម្រៀងជាច្រើនរបស់គាត់ បានចាក់ដោតអារម្មណ៍យុវវ័យ ទោះបីមកដល់ពេលបច្ចុប្បន្ន បទចម្រៀងដែលទទួលបានការគាំទ្រនៅពេលនោះ ក៏នៅតែមានប្រជាប្រិយភាព ដល់បច្ចុប្បន្ន ទោះម្ចាស់បទចម្រៀងបានផ្អាកចេញបទចម្រៀងអស់ជាច្រើនឆ្នាំហើយក្ដី។

កាលពីថ្មីៗនេះ តាមរយៈទំព័រផ្ទាល់ខ្លួនរបស់តារាចម្រៀង ញឹម ចំរើន ដែលមានឈ្មោះថា NC+ បានធ្វើការផុស Teaser បទដែលមានចំណងជើងថា "ព្រមទេ" ដែលជាស្នាដៃនិពន្ធបទភ្លេងដោយលោក រ៉េត ធីដូណា និងច្រៀងដោយលោកផ្ទាល់ ដែលអត្ថន័យពិតជាកម្សត់ រីឯសំឡេងលោក នៅតែពីរោះដូចកាលពីមុនអ៊ីចឹង។

 

Loading...

[caption id="attachment_23519" align="alignnone" width="477"]Screen Shot 2019 01 27 At 9.30.14 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

គួរឱ្យដឹងផងដែរថា ទោះបីផ្អាកចេញបទចម្រៀងនៅក្នុងផលិតកម្មក៏ដោយ ក៏តារាចម្រៀង ញឹម ចំរើន នៅតែទទួលបានការគាំទ្រ ពីអ្នកគាំទ្រ ហើយសព្វថ្ងៃលោកក៏ជាតារាចម្រៀងប្រចាំ Pub ដ៏ល្បីមួយក្នុងរាជធានីភ្នំពេញផងដែរ។

[caption id="attachment_23520" align="alignnone" width="1440"]Screen Shot 2019 01 27 At 9.26.45 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_23521" align="alignnone" width="960"]11011807_875715582469596_8989433012744097195_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_23522" align="alignnone" width="652"]12316240_983711221670031_7869760019515827367_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_23523" align="alignnone" width="960"]15027375_1262467880461029_6276359186021492616_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ទស្សនាវីដេអូខាងក្រោម៖

https://www.facebook.com/chamren007/videos/286420861963120/

Loading...