ប្លែកៗ! សូម្បីកន្លាតក៏មានស្នេហាដែរ? រឿងចម្លែកមួយនៅប្រទេសជប៉ុន!

ប្លែកៗ! សូម្បីកន្លាតក៏មានស្នេហាដែរ? រឿងចម្លែកមួយនៅប្រទេសជប៉ុន!

ប្រទេសជប៉ុន៖  ស្នេហាជាអ្វី? តើទម្រាំជួបស្នេហាពិតតើអ្នកបានធ្វើអ្វីខ្លះ? ថ្ងៃនេះ Sad Life សូមលើកយករឿងប្លែកមួយពីប្រទេសជប៉ុនមកបង្ហាញមិត្តអ្នកអានទាំងអស់គ្នា។

លោក Yuta Shinohara បានស្រលាញ់គ្នាជាមួយសត្វកន្លាតមួយ ដែលគាត់បានទិញមកពីទ្វីបអាហ្វ្រិកអស់រយៈពេលមួយឆ្នាំមកហើយ។ គាត់បាននិយាយពីស្នេហារបស់គាត់ និងកន្លាតញីមួយក្បាលនេះថា គាត់ចង់រស់នៅជាមួយនាងអស់មួយជិវិត។

[caption id="attachment_23746" align="alignnone" width="770"]Screen Shot 2019 01 28 At 9.37.45 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

កន្លាតនោះមានឈ្មោះថា Lisa នោះមានអាយុមួយឆ្នាំហើយ តាំងពីគាត់បានទិញនាងមក។ គាត់មានអារម្មណ៍ថា គាត់និងកន្លាតនេះ មានទំនាក់ទំនងគ្នាស្និទ្ធស្នាលយ៉ាងខ្លាំង ទោះបីវាជាស្នេហារយៈពេលខ្លីក៏ដោយ។ គាត់តែងមានអារម្មណ៍ថាគាត់បានរួមភេទជាមួយនាង ដែលគ្រប់ពេលគាត់តែងស្រមៃថា ថ្ងៃណាមួយ Lisa នឹងធំឡើងប៉ុនខ្លួនគាត់ ឬគាត់នឹងប្រែក្លាយជាសត្វល្អិតដូច Lisa

Loading...

ថ្ងៃមួយក្រោយពី Lisa បានស្លាប់ គាត់ក៏បានសម្រេចចិត្តថាគាត់នឹងញ៉ាំនាង គាត់បន្តថានិយាយទាំងរីករាយថា  “ចាប់ពីពេលនេះតទៅ Lisa នឹងស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំ ហើយនឹងនៅតែបន្តរស់នៅក្នុងរាងកាយខ្ញុំជារៀងរហូត”៕

ប្រភព៖ 9GAG

[caption id="attachment_23747" align="alignnone" width="767"]Screen Shot 2019 01 28 At 9.38.22 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_23748" align="alignnone" width="768"]Screen Shot 2019 01 28 At 9.38.03 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...