ព្រះនាងឥន្ទ្រទេវី និងព្រះនាងជ័យរាជទេវី

ព្រះនាងឥន្ទ្រទេវី និងព្រះនាងជ័យរាជទេវី

តាមផ្ទាំងសិលាចារឹត នៃប្រាសាទវិមានអាកាស ដែលជាព្រះរាជនិពន្ធរបស់ព្រះនាងឥន្ទ្រទេវី បានបង្ហាញនូវតួនាទីយ៉ាងសំខាន់កប់កំពូលរបស់ស្ត្រីនៅក្នុងសង្គមខ្មែរនាចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍១៣ គ.ស ។

តទៅនេះ យើងសូមដកស្រង់នូវខ្លឹមសារឯកសារប្រវត្តិសាស្ត្រ ដ៏សំខាន់ខាងលើនេះ ដើម្បីលាតត្រដាងនូវព្រឹត្តិការណ៍នយោបាយវប្បធម៌របស់ជាតិយើងមកចែកជូនដល់ប្រិយមិត្រអ្នកអាន។

តាមពិតទៅនេះប្រហែលជាលើកទី១ នៅក្នុងប្រវត្តិសាស្ត្រហើយ ដែលគេឃើញមានស្ត្រីល្បីល្បាញម្នាក់ មាននៅក្នុងឯកសារស្តីអំពីជីវប្រវត្តិរបស់ខ្លួន និងប្អូនស្រីរបស់នាង (ជ័យរាជទេវី)។

តាមឯកសារនេះយើងអាចដឹងបានថា ព្រះនាងឥន្ទ្រទេវី គឺជាបងស្រីរបស់ព្រះនាងជ័យរាជទេវី ដែលជាព្រះមហេសីរបស់ ព្រះបាទជ័យវរ្ម័នទី៧ ជាមហាក្សត្រខ្មែរមួយអង្គដែលបាននាំមកនូវឯកភាពជាតិ និងជីវភាពរុងរឿងថ្កុំថ្កើង អស្ចារ្យនៃប្រទេសកម្ពុជា។

វាក៏បានផ្តល់ចំពោះយើង នូវព័ត៌មានជាច្រើនទៀតដែរ ស្តីអំពីជីវភាពរស់នៅ របស់ព្រះរាជាខ្មែរនាសម័យបុរាណកាល ក៏ដូចជាសតិសម្បជញ្ជៈរបស់អ្នកនិពន្ធនៃសិលាចារឹកនេះផងដែរ។

តាមការវិភាគបង្ហាថា ផ្ទាំងអក្សរចារឹកដ៏សំខាន់ខាងលើនេះ សរសេរជាកំណាព្យ រួមមាន ១០២ឃ្លា ជាភាសាសំស្រឹ្តត។

ថ្វីត្បិតតែសិលាចារឹកនេះ ត្រូវអន្តរាយយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏យើងនៅតែឃើញនូវភាសាដ៏ល្អឥតខ្ចោះរបស់ព្រះនាងឥន្ទ្រទេវី និងទេពកោសល្យផ្នែកអក្សរសាស្ត្រ របស់ព្រះនាង ដោយឆ្លុះបញ្ជាំងឲ្យឃើញថា ការប្រើប្រាស់កាព្យមានលក្ខណៈដ៏ល្អកម្ររកបានណាស់ ។

តាមខ្លឹមសារនៃសិលាចារឹកបុរាណយើងដឹងថា ក្រោយពីការបួងសួងចំពោះត្រីកាយ គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ មានកំណាព្យចំនួន ៣៦ឃ្លា ត្រូវបានឧទ្ទិសចំពោះ ព្រះបាទជ័យវរ្ម័នទី៧ ដែលជាព្រះស្វាមីរបស់ព្រះនាងព្រមទាំងសន្តតិវង្សរបសព្រះអង្គ និងការចេញដំណើររបស់ព្រះអង្គទៅប្រទេសវៀតណាមដើម្បីធ្វើសឹក។

បន្ទាប់មកឃ្លាទី៥៤ នៃកំណាព្យ មានអធិប្បាយកត់ត្រាពីជីវិតរស់នៅ និងស្វាមីភក្តិ និងកិច្ចការរបស់ព្រះនាងជ័យរាជទេវីរហូតដល់ព្រះនាងចូលទីវង្គត។

គេក៏បានដឹងទៀតថា ក្រោយពេលដែលព្រះបាទជ័យវរ្ម័នទី៧ មហាបុរសខ្មែរចេញដំណើរឆ្ពោះទៅប្រទេសចម្ប៉ា ដើម្បីតស៊ូរស់ នៅក្នុងភាពនិរទេសដើម្បីឧត្តមប្រយោជន៍ជាតិព្រះនាងជ័យរាជទេវីរស់នៅឯកោក្នុងភាពជាអ្នកបួសនៅក្នុងប្រទេសកម្ពុជា។

ព្រះនាងបាន សម្តែងពីភាពសោកសៅ និងក្រៀមក្រំបំផុតដ៏យូរអង្វែងដោយធ្វើតាបស (សមធិ) និងចំពោះការអាណិតអាសូរស្មោះត្រង់ឃ្លាតឆ្ងាយពីព្រះស្វាមី ជាទីសក្ការៈរបស់ព្រះនាង។

ឃ្លាទី៥៦ កំណាព្យបានពណ៌នាថា៖ បងស្រីព្រះនាងឥន្ទ្រទេវីបានណែនាំព្រះនាងឲ្យប្រកាន់យកភាពស្ងប់ស្ងាត់ក្នុងចិត្ត និងតាមការប្រៀនប្រដៅរបស់ព្រះពុទ្ធអង្គចៀងវាងឆ្ងាយពីភ្លើងនៃក្តីកង្វល់នានា។ ព្រះនាងបានប្រព្រឹត្តតាមគន្លងធម៌របស់ព្រះពុទ្ធជាទីសក្ការៈ ។ ដូច្នេះ ព្រះនាងក៏បានទទួលជោគជ័យនៅក្នុងការប្រតិបត្តិនេះ។

សិលាចារឹកក៏បានបន្ថែមថា ដោយសារតែការប្រតិបន្តិធមនេះហើយ បានជាក្នុងកែវភ្នែករបសព្រះនាង ព្រះនាងបានឃើញរូបភាពរបស់មនុស្សម្នាក់ជាទីស្រឡាញ់របស់ព្រះនាង បានផុសឡើងដោយរូបរបស់ស្វាមីព្រះនាងល្អស្រស់ជាងបិស្មះទៅទៀត។

នៅក្នុងអារម្មណ៍របស់ព្រះនាង ដែលទទួលការឈឺចាប់ប្រែក្លាយទៅជាក្តីរីករាយ (កំណាព្យឃ្លាទី៥៩-៦២) ។

Loading...

សូមបញ្ជាក់ថា ចាប់តាំងពីត្រង់នេះតទៅ ពាក្យជាច្រើននៃកំណាព្យត្រូវបានបាត់បង់ដែលជាការពិបាកដើម្បីឲ្យយើងយល់ន័យគ្រប់គ្រាន់នៃហេតុការណ៍ជាបន្ត។

យើងក៏បានទទួលនូវព័ត៌មានជាបន្ថែមទៀតថា ហេតុការណ៍មួយទៀតបានផុសចេញ គឺព្រះនាងបានប្រាថ្នាប្រារព្ធពិធីមួយ ដែលព្រះនាងអាចដឹងជាមុននូវអ្វីៗ ដែលនឹងអាចកើតឡើងចំពោះមុខ រូបភាព នៃអវត្តមានស្វាមីរបស់ព្រះនាង។

កំណាព្យពីរបានពណ៌នាថា ប្រសិនបើឆ្លើយតបទៅនឹងការអង្វរកររបស់ព្រះនាងនោះ ស្វាមីរបស់ព្រះនាង នឹងវិលត្រឡប់មកកាន់ប្រទេសវិញភ្លាម ដូចទេវតានិម្មិតឲ្យឃើញតាមរយៈបុណ្យភក្តីភាពដ៏ខ្លាំងក្លាចំពោះស្វាមីនាង ដោយកម្លាំងនៃការប៉ងប្រាថ្នារបស់ព្រះនាង (ឃ្លាទី៦៣-៦៥ នៃកំណាព្យ) ។

ដើម្បីបញ្ជាក់ពីការដឹងគុណចំពោះ ការទទួលបានមកវិញនូវ ស្វាមីរបស់ព្រះនាង នោះព្រះនាងជ័យរាជទេវី បានបង្កើតការងារជួយសង្គ្រោះ និងគួរឲ្យស្រឡាញ់ (ឃ្លាទី៧១-៩៣ នៃកំណាព្យ) ។

សកម្មភាពមួយ ដូចជាការសម្តែងពីសោកនាដកម្ម ដំណើររឿងដែលបត្រូវបាន លើកឡើងពីជាតក (ឃ្លាទី៧៣ នៃកំណាព្យ) ហើយដែលត្រូវបានសម្តែងដោយក្រុមដូនជី ជ្រើសរើសក្នុងចំណោមនារីទុរគតដែលបានម្តាយបោះបង់ចោល (ឃ្លាទី៧៩-៨០) ។

ហេតុកាណ៍នេះ ក៏បានត្រូវលើកឡើងផងដែរថា នារីទាំងនេះត្រូបានព្រះមហេសីទទួកយកទុកដូចជាបុត្រីរបស់ព្រះនាងផ្ទាល់ និងត្រូវបានផ្តល់សំលៀកបំពាក់ និងអំណាចជាច្រើន ហើយត្រូវបានបង្រៀនឲ្យចេះពិធីប្រតិបត្តិទានទៀតផង។ ព្រះនាងឥន្ទ្រទេវី ក៏បានប្រែក្លាយប្អូនស្រីព្រះនាងឲ្យទៅជាអ្នកប្រតិបត្តិព្រះពុទ្ធសាសនាផងដែរ។

[caption id="attachment_24149" align="alignnone" width="586"]Screen Shot 2019 01 30 At 1.21.40 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ម្យ៉ាងវទៀតហេតុកាណ៍ ដែលព្រះនាង ជ័យរាជទេវី បានផ្តល់ជម្រកដល់នារីទុរគតតាមរយៈការបំបួសនារីទាំងនោះឲ្យទៅជាដូនជី បង្ហាញថាព្រះពុទ្ធសាសនាត្រូវបានចាប់ផ្តើមជ្រៀតចូលទៅក្នុងជីវភាពរបស់ប្រជាជនសាមញ្ញនៃប្រទេស។

វាអាចកត់សម្គាល់ថា ភាពជាដូនជី គឺជាប្រភពតែមួយនៃជម្រប់សម្រាប់ស្ត្រីចំណាស់ៗ នៅកម្ពុជានាពេលបច្ចុប្បន្ន។

ការសម្តែងសោកនាកម្មនៃរឿងរបស់ជាតក ប្រហែលជាការកំណត់អំពីការចាប់ផ្តើមនៃយុទ្ធនាការប្រជាជនភាវូបនីយកម្មនៃការផ្សព្វផ្សាយរបស់ព្រះពុទ្ធក្នុងចំណោមហាជននានា នៅក្នុងប្រទេស ការគោរពប្រណិប័តន៍ួយដែលរហូតមកទល់សព្វថ្ងៃនេះ។

ខ្លឹមសារសិលាចារឹកបានចបញ្ចាក់ទៀតថា ព្រះនាងជ័យរាជទេវី បានធ្វើអំណោយដ៏ថ្លៃថ្លាមួយចំនួន ចំពោះព្រះនិកាយធំៗ នៃព្រះរាជាណាចក្រ (ឃ្លាទី៨១-៩១នៃកំណាព្យ) និងមិត្រភក្តិរបស់ស្វាមីព្រះនាង (កំណាព្យ៩២-៩៣) ។ ក្រោយពេលព្រះនាងចូលទិវង្គត (ឃ្លាទី៩៣) ព្រះនាងឥន្ទ្រទេវី ដែលជាបងស្រីព្រះនាងបានឡើងជា មហាសីបន្តពីព្រះនាង (ឃ្លាទី៩៤) ។

(អត្ថបទដកស្រង់)

អានលម្អិតបន្ថែម៖panhakh

Loading...