អារ្យធម៌បុរាណទាំង 10 ដែលបានសាបសូន្យត្រូវបានគេជឿថាទាក់ទងនឹងមនុស្សភពក្រៅ (អេលៀន)

អារ្យធម៌បុរាណទាំង 10 ដែលបានសាបសូន្យត្រូវបានគេជឿថាទាក់ទងនឹងមនុស្សភពក្រៅ (អេលៀន)

ពិភពលោកកាលពីអតីតកាលបានលេចឡើងដល់ក្រុមមនុស្សជាច្រើន អរិយធម៌ជាច្រើនហើយបានបាត់ខ្លួនទៅវិញទាំងអស់ ។ ដែលមួយចំនួនបានបង្កើតឡើងជាថ្មី និងគេមានសំណួរតែមួយគត់គឺអំពីជំនាញវិស្វកម្មនិងជំនាញស្ថាបត្យកម្មដ៏ល្អឥតខ្ចោះរបស់ពួកគេគឺដោយរបៀបណា វាមិនគួរឱ្យជឿ ដែលសាងសង់នៅក្នុងសម័យមួយដែលជាកន្លែងដែលស្ទើរតែគ្មានរបស់ប្រើប្រាស់ឬសំភារ:អ្វីទាំងអស់នោះ ។

វាពិបាកក្នុងការជឿថាពួកគេអាចកសាងនគរឬអាគារដ៏អស្ចារ្យទាំងអស់នោះបាន ហើយដោយមនុស្សនៅសម័យនោះគ្មានចំណេះដឹងគ្រប់គ្រាន់ក្នុងសាងសង់ប្រាសាទដែលាមានលក្ខណ:រឹងមាំខ្លាំងបែបនេះទេ ។ តើអាថ៌កំបាំងនៅពីក្រោយដ៏អស្ចារ្យពីអតីតកាលគឺជាអ្វីទៅ ? ឬជាព្រះ? ឬជាអេលៀន ?

ប៉ុន្តែរហូតមកដល់សព្វថ្ងៃនេះរឿងដ៏ផ្ដេសផ្ដាសទាំងអស់នេះ នៅតែជាសំណួរចោទសួរដ៏ដែរ មិនថាអ្នកវិទ្យាសាស្រ្តព្យាយាមពន្យល់ពីគោល ការណ៍វិទ្យាសាស្ត្រ រូបវិទ្យា ឬ មេកានិចនោះទេ ប៉ុន្តែនៅតែមិនគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហាទាំងអស់នៅឡើយ ។

#1

Puma Punku

សំណល់បាក់បែកនៃជញ្ជាំងថ្មកាលពីប្រហែលជា 12000 ឆ្នាំមុន គេជឿថា 500កោដ្ឋ ទៅ 800កោដ្ឋមុន  ដែលវាត្រូវបានកសាងឡើងដោយកុលសម្ព័ន្ធបុរាណនៅក្នុងប្រទេសបូលីវី។

ការច្នៃប្រឌិតដែលសូម្បីតែវិស្វករសព្វថ្ងៃនេះនៅតែមានការភ្ញាក់ផ្អើល ដោយសារតែអ្វីគ្រប់យ៉ាងត្រូវបានធ្វើឡើងនៃថ្មក្រានីត និង ថ្មដ្យ៉ូយែន ជាមួយនឹងការកាត់យ៉ាងខ្លាំងដែលមានភាពត្រឹមត្រូវតាមរយៈការគណនាពួកគេ ។

រឿងដែលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺ យើងមិនអាចស្វែងរកសមាមាត្រនៃថ្មឲ្យបានត្រឹមត្រូវទេ  ហើយយើងបន្តប្រើបច្ចេកវិទ្យាបច្ចុប្បន្ន ក៏វានៅតែលំបាកខ្លាំងផងដែរ ។

#2

Indus Valley

អ្នកដែលមានផែនការជាប់ចំណាត់ថ្នាក់ទី 1នៅសម័យបុរណគឺ Indus Valley  រហូតដល់អ្នកបុរាណវិទូមិនជឿថាការដឹកនាំនេះ នឹងប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធធារាសាស្រ្តកម្រិតខ្ពស់ ការជីកផ្លូវថ្នល់និងការតភ្ជាប់រវាងចំណុចខុសគ្នាយ៉ាងល្អឥតខ្ចោះនៅក្នុងនេះពិតជាមិនគួរឲ្តជឿ ថាមនុស្សសម័យនោះអាចធ្វើវាបាន បណ្តាលឱ្យមានការសង្ស័យពីមនុស្សរាប់ពាន់នាក់ក្នុងមួយឆ្នាំៗពីវា  ?

#3

Abydos temple hieroglyphics

នេះអាចជារូបភាពមួយដែលបង្ហាញថាការបង្កើតជំនឿគឺបានពីមនុស្សអេលៀន ។ ការធ្វើដំណើរ ពេលវេលា ត្រូវបាននិយាយនៅលើចម្លាក់ដែលបានរកឃើញនៅក្នុងការបញ្ចុះសពរបស់ស្តេច នៃប្រទេសអេហ្ស៊ីបបុរាណទាំងអស់ រូបរាងឧទ្ធម្ភាគចក្រ យន្ដហោះក្នុងរាងផ្សេងៗគ្នា តើមនុស្សពីបុរណអាចរកឃើញវត្ថុទាំងនេះយ៉ាងដូចម្តេច ? និងសំណួរជាច្រើនទៀតដែលគ្មាននរណាម្នាក់បានទទួលបានចម្លើយត្រឹមត្រូវនោះទេ ។

#4

MU

អារ្យធម៌ "មូ" ត្រូវបានគេជឿថាបានលេចឡើងប្រហែល 78.000 ឆ្នាំមុនហើយបាននិយាយថាវាគឺជាទីក្រុងមួយដែលបានរីកចម្រើនខាងវិទ្យាសាស្ត្រ ឱសថ និង មានច្បាប់ល្អឥតខ្ចោះ ។ ប៉ុន្ដែមនុស្សនៅអតីតកាលអាចចេះពីការគ្រប់គ្រងរបស់ទីក្រុងយ៉ាងបែបនេះបានដោយរបៀបណា  ហើយនឹងមានដំណើរការខាងវិទ្យាសាស្រ្តកម្រិតដ៏ខ្ពស់បំផុតលើពិភពលោកដោយរបៀបណាដែលទៅ ?

#5

Sumer

ការរកឃើញនៃចម្លាក់ដែលត្រូវបានភ្ជាប់ទៅនឹងនគរដែលសាបសូន្យនៃ Sumer ដែលជាទីក្រុងមួយដែលបានជាផ្នែកមួយនៃសម័យ Sumerian និងជានគរដែលរុងរឿង ហើយមានសាកលវិទ្យាល័យផ្ទាល់ខ្លួនទៀតផង ។

Loading...

#6

Tiwanaku & Egypt

រូបសំណាកនិង ថ្មសៅថូគ្មានកន្លែងណាដែលខូចខាតនោះទេ រួមជាមួយនឹងប្លង់នៃទីក្រុង រួមទាំងសំណង់ទាំងនេះ តើអ្វីទៅជាការលំបាកក្នុងការធ្វើវាដោយមនុស្សនោះ ?

#7

Teotihuacan

ប្រាសាទពីរ៉ាមីតនៃព្រះច័ន្ទ រចនាសម្ព័ន្ធដ៏ធំនៃ Aztecs គឺពិបាកក្នុងការយល់ពីវាណាស់។ តើពួកគេបង្កើតអ្វីៗទាំងនេះដោយរបៀបណា? ហើយហេតុអ្វីត្រូវបង្កើតវាឡើងមកទៅ ?

បើប្រៀបធៀបទៅនឹងជំនឿពីសម័យបុរាណវិញបានអះអាងថាវាជាអាសនៈរបស់ព្រះ ប៉ុន្តែបើនិយាយពីទំហំវិញវាពិតជាធំសម្បើមមែន ពួកគេបង្កើតគំនិតឡើងដោយព្រះរបស់គេ? មើលទៅវាធំជាងមនុស្សសម័យទំនើបសាងសង់ទៅទៀត ។

#8

Carved lid of Pacal’s sarcophagus

ការឆ្លាក់របស់ស្តេចហ្វូហ្គាល ស្រដៀងទៅនឹងការអង្គុយនៅលើប្រភេទរថយន្តមួយ ដៃដែលកំពុងកាន់ល្បឿន  ហើយទាំងនេះបានបង្ហាញពីការគ្រប់គ្រងឧបករណ៍យន្តមួយដែលមើលទៅដូចជាកំពុងតែបើកបររថយន្តទំនើបមួយចឹង ហើយរូបភាពនេះត្រូវបានគេឆ្លាក់ជាច្រើនពាន់ឆ្នាំមកហើយ ។

#9

Mayans

ជាមួយនឹងដីដែលនៅឆ្ងាយពីអារ្យធម៌ផ្សេងៗទៀតនេះ វានៅតែមានរចនាសម្ព័ន្ធស្រដៀងគ្នាទាំងអស់ ធ្វើឱ្យអារ្យធម៌ម៉ាយ៉ានក្លាយជាការសង្ស័យដ៏សំខាន់នៃវត្តមាននៃពួកអេលៀន ដោយសារតែវាមានការគ្មានការទំនាក់ទំនងណាមួយនៅក្នុងអតីតកាល បាននោះទេ ព្រោះវានៅឆ្ងាយសែនឆ្ងាយពីគ្នាណាស់ ហេតុវាមានការរីកចម្រើនផ្នែកស្ថាបត្យកម្មដូចគ្នាយ៉ាងនេះ រចនាបទដូចគ្នា ។

#10

Atlantis

អរិយធម៌មួយទៀតនេះត្រូវបានទទួលការយកចិត្តទុកដាក់បំផុតគឺប្រាសាទអាត្លង់ទិសដែលជារាជាណាចក្រមួយដែលលេចឡើងក្នុងកំណត់ត្រាប្រវត្តិសាស្ត្រ ។ ហើយបានបាត់ខ្លួនទាំងស្រុងពីផែននេះទៅវិញ ។

បន្ទាប់ពីបានរកឃើញទីក្រុងលិចទឹកនេះមក ធ្វើឱ្យវាជឿថានេះគឺ Atlantis និងនៅពេលដែលមានការស្រាវជ្រាវបន្ថែមទៀត បង្កការសង្ស័យជាច្រើនអំពីទីក្រុងមួយនេះដូចជារូបចម្លាក់របស់ ព្រះវិហារបរិសុទ្ធដ៏ស្រស់ស្អាតនេះ ហើយរូបចំលាក់នៅលើថ្មនេះហាក់ដូចជាថតរឿងរ៉ាវរបស់ទីក្រុងទុកចឹង តើគ្មាននរណាម្នាក់អាចបកស្រាយរឿងនេះបានទេ ? ហើយតើទីក្រុងនេះបានលិចនៅបាតសមុទ្រយ៉ាងដូចម្តេចទៅ នៅតែជាអាថ៌កំបាំងដែលគ្មាននរណាម្នាក់អាចរកចម្លើយបាននោះទេ ។

កែសំរួលដោយ ​kalib9

ប្រភព listverse.com

Loading...