ឃើញភ្លាមជ្រួលជ្រើម! បាត់ដំបងយើងហ្នឹង សប្បាយកប់ អត់ខ្វះកន្លែងដើរលេងសោះហ្មង!

ឃើញភ្លាមជ្រួលជ្រើម! បាត់ដំបងយើងហ្នឹង សប្បាយកប់ អត់ខ្វះកន្លែងដើរលេងសោះហ្មង!

ជាការពិតណាស់ស្រុកខ្មែរយើងមានខេត្តជាច្រើនដែលសុទ្ធសឹងតែមានទេសភាពស្រស់ស្អាត និងកន្លែងកម្សាន្តបែបធម្មជាតិជាច្រើនកន្លែង គ្រាន់តែពេលខ្លះយើងមិនបានដឹង មិនបានស្គាល់ ព្រោះតែកង្វះការផ្សព្វផ្សាយជាដើម។

នៅក្នុងនោះដែរ ខេត្តបាត់ដំបង ត្រូវបានគេដឹងថាជាខេត្តប្រវត្តិសាស្រ្តមួយ ដែលឆ្លងកាត់ច្រើនសម័យកាល និងបន្សល់នូវសំណង់អគារចាស់ៗជាច្រើនគួរឱ្យចាប់អារម្មណ៍ ជាពិសេសក៏មានកន្លែងដើរកម្សាន្តបែបធម្មជាតិដូចជាព្រៃភ្នំ ទឹកជ្រោះ ជិះឡូរីទស្សនាទេសភាពលើផ្លូវរថភ្លើង រួមទាំងរមណីយដ្ឋានសប្បាយជាច្រើនកន្លែងផងដែរ។

 

80d2bf64 7ae1 4a0a 960e 81e1c909676d.png

 

Battambang

 

Sala Khet

តាមរយៈទំព័រហ្វេសបុក បាត់ដំបងស្រុកកំណើតខ្ញុំ បានផ្តិតយកទេសភាព និងកន្លែងកម្សាន្តល្បីៗជាច្រើនកន្លែងប្រចាំខេត្តបាត់ដំបងផ្ទាល់ ហើយគ្រាន់តែមើលរួបភាពក៏ញ័រជើងចង់ទៅកម្សាន្តបាត់ទៅហើយ។ កន្លែងសប្បាយៗនៅក្នុងខេត្តបាត់ដំបងមានដូចជា៖ រង្វង់មូលលោកតាដំបងក្រញ៉ូង រមណីយដ្ឋានកំពីងពួយ ជ្រលងបុព្វតា កោះ ១០០០ ទឹកធ្លាក់ភ្នំសំកុស ស្ទឹងកំរៀង ទឹកធ្លាក់អូរជាំ ចម្ការទំពាំងបាយជូរ ស្រុករតនមណ្ឌល ទឹកធ្លាក់សំឡូតចាស់ សេកសក ចម្ការតាង៉ែន កំពង់ទូក អូរក្រូច ភ្នំអណ្តើក អូរតាគី ជម្រកសត្វស្លាបព្រែកទាល ភ្នំចម្បាំង ពហុបំណង ចម្លងគួយ ថ្មតំរួត អាងទំនប់ទឹកបាសាក់ ទឹកធ្លាក់ចម្ការស្វាយ និងកន្លែងកម្សាន្តសប្បាយច្រើនទៀតស្ទើររាប់មិនអស់។

ដូច្នេះមិនទៅចាំបាច់អីដើរលេងស្រុកគេទេ ដើរតែស្រុកខ្មែរយើងនេះក៏សប្បាយយកទៅណាអស់ទៅ៕

សូមអញ្ជើញទស្សនារូបភាពកន្លែងកម្សាន្តល្បីៗប្រចាំខេត្តបាត់ដំបង រួមទាំងការបញ្ជាក់ទីតាំងយ៉ាងលម្អិតដូចខាងក្រោម៖

 

38462453_291283868299522_3935347347843710976_n

 

 

38422379_291284088299500_6548050699316363264_n

 

38425203_291284171632825_1538752255191154688_n

 

38432233_291283994966176_6693372558454030336_n

 

 

38442128_291283918299517_4844254803833913344_n

 

 

38442522_291283834966192_1197262497862647808_n

 

 

38448243_291283828299526_4491713481472475136_n

 

 

38462360_291283978299511_4713697238373629952_n

 

 

Loading...

38462759_291283981632844_1158757480398848000_n

38470885_291284081632834_5810961026295791616_n

 

38471793_291283824966193_1582627197250699264_n

 

 

38474936_291283894966186_505817473816199168_n

 

 

38482125_291284071632835_3259933241984942080_n

 

 

38492609_291284164966159_8222230858262642688_n

 

 

38503252_291284184966157_7863696115198066688_n

 

 

38519150_291284251632817_5111461465395560448_n

 

 

38524158_291284181632824_8311344059490762752_n

 

 

38528551_291284084966167_2890104341249654784_n

38600141_291284254966150_4291217729421049856_n

 

 

38664156_291283904966185_2248833451572592640_n

 

 

38693236_291283991632843_7730505416957755392_n

 

Credit: បាត់ដំបងស្រុកកំណើតខ្ញុំ

Loading...