ថ្ងៃ Valentine’s Day ជិតមកដល់ហើយ តើគួររៀបចំអ្វី សម្រាប់មនុស្សជាទីស្រលាញ់?

ថ្ងៃ Valentine’s Day ជិតមកដល់ហើយ តើគួររៀបចំអ្វី សម្រាប់មនុស្សជាទីស្រលាញ់?

ភ្នំពេញ៖ ទិវាបុណ្យនៃក្តីស្រលាញ់ ឬភាសាអង់គ្លេសហៅថា «Valentine’s Day» គឺជាពិធីដែលតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ជារៀងរាល់ឆ្នាំនៅអឺរ៉ុប ដើម្បីជាការជូន ឬដោះដូរ វត្ថុអនុស្សារីយ៍ពិសេសៗ ជាមួយនឹងមនុស្សជាទីស្រលាញ់ គ្រួសារ បងប្អូន មិត្តភក្តិ និងគូស្នេហ៍ជាដើម។ នៅប្រទេសកម្ពុជាយើង គេនិយមហៅពិធីបុណ្យនេះថា «ថ្ងៃបុណ្យសង្សារ» ដែលជាថ្ងៃដែលយុវវ័យជាច្រើន តែងតែនាំមនុស្សជាទីស្រលាញ់របស់ខ្លួន ធ្វើដំណើរកម្សាន្ត ជូនបាច់ផ្កា និងសារភាពស្នេហ៍ជាដើម។

[caption id="attachment_25130" align="alignnone" width="600"]Image_20180128_200951_13 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

នៅថ្ងៃនេះភាគច្រើនគេនិយមជូនផ្កា ស្ករសូកូឡា តុក្កតា របស់របរប្រើប្រាស់ និងកាដូផ្សេងៗទៀតជាច្រើនដើម្បីបង្ហាញពីទឹកចិត្តនៃការស្រលាញ់ រវាងគ្នានិងគ្នាមួយ ប៉ុន្តែមុននឹងសម្រេចជូនកាដូរ ឬវត្ថុអ្វីមួយនោះ តើអ្នកមានដឹងថាវាបានឆ្លុះបញ្ចាំងពីក្ដីស្រលាញ់ ឬការយកចិត្តទុកដាក់ដល់មនុស្សជាទីស្រលាញ់ ដល់កម្រិតណា? ​ ​ខាងក្រោម​​​នេះ​គឺ​​​ជា​​​កាដូ​​​ដ៏​មាន​អត្ថ​ន័យ​​​មួយ​​​ចំនួន​ដែល​​​អ្នក​​​គួរ​​​ផ្តល់ជូន​មនុស្ស​ជា​ទីស្រលាញ់​​ ៖​

​១.​អាហារ​ពេល​ល្ងាច​រ៉ូ​មែនទិច​

ការចំណាយពេលវេលាជាមួយមនុស្សជាទីស្រលាញ់ គូស្នេហ៍ ឬក្រុមគ្រួសារ ដោយទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់ អមដោយសំណើចក្អាកក្អាយ នោះជាពេលវេលាដែលមិនអាចបំភ្លេចបាន។ អ្នកអាចឆ្លៀតពេលនោះ និយាយពីក្ដីស្រលាញ់ ឬជូនវត្ថុអនុស្សាវរីយ ទៅកាន់មនុស្សដែលកំពុងចំណាយពេលវេលាជាមួយអ្នក ដែលធ្វើឱ្យអាហារពេលល្ងាចនោះ ក្លាយជាអាហារពេលល្ងាចដែលពោរពេញដោយការចងចាំ។

[caption id="attachment_25131" align="alignnone" width="1400"]Hanoi Romantic Dinner សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

​២.​បាច់​​​ផ្កា​

ផ្កា ជារបស់ដែលស្ត្រីទូទៅតែងស្រលាញ់ និងពេញចិត្ត។ ការ​ជូន​កាដូ ជា​​​បាច់​​​ផ្កា បង្កប់​​​អត្ថ​ន័យ​​​ជ្រាលជ្រៅ និង ភាព​​​រ៉ូ​មែនទិច ហើយ អ្នក​ក៏​អាច​​​ជូន​​​បាច់​​​ផ្កា​​​ភ្ជាប់​​​ជាមួយ​​​នឹង​​​កាដូ​​​ផ្សេង​ទៀត​បានដែរ​ដើម្បី​ឲ្យ​​​កាន់តែ​​​ពិសេស​​ ។ ពណ៌ និង ប្រភេទ​នៃ​​ ​​ផ្កា​សុទ្ធតែ​បង្គ​ប់​អត្ថន័យ​​​ផ្សេងៗ គ្នា ដូច្នេះ​ពេល​​​អ្នក​​​ទិញ​ផ្កាជូន​មនុស្ស​​​ជា​​​ទី​ស្រលាញ់​​  ​គួរ​សួរ​​​អ្នក​​​ជំនាញ​លក់​ផ្កា​ឲ្យ​​​ជួយ​ពន្យល់​ប្រាប់​អំពី​អត្ថន័​យ​​​របស់​វា ។ អ្នក​​​អាច​​​ប្រាប់​​​គេ​ឲ្យ​​​ច្បាស់​ពី ចំណូលចិត្ត ឬ លក្ខណៈសម្បត្តិ​​​របស់​មនុស្ស​ដែល​អ្នក​ទិញ​ចូន​ដើម្បី​ឲ្យ​​​គេ​​​អា​​​ច​រៀបចំ​បាច់​​​ផ្កា​​​ឲ្យ​​​ត្រូវ​ចិត្ត​​​និង​​​ឱកាស​​​ពិសេស​​​ដែល​​​ជូន​​​កាដូ​​​នេះ​​​។​​​

[caption id="attachment_25132" align="alignnone" width="500"]MD013 Pic 1 500x600 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៣. ស្ករសូកូឡា

Loading...

ស្ករសូកូឡា ជាបង្អែមដែលពោរពេញដោយភាពផ្អែមល្ហែម នៅពេលដែលមនុស្សជាទីស្រលាញ់បានទទួលវាពីអ្នក ហើយបានបរិភោគវា ភាពផ្អែមល្ហែមរបស់វា នឹងដិតនៅក្នុងចិត្តរបស់គេ។

[caption id="attachment_25133" align="alignnone" width="1024"]Download សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៤. ទៀនក្រអូប

ទៀនក្រអូប នឹងបង្ហាញពីពន្លឺនៃក្ដីស្រលាញ់មិនចេះសាបសូន្យ។ ពន្លឺនៃទៀនស្រាលស្រទន់ វាកាន់តែមានភាពរ៉ូមែនទិក ឯក្លិនក្រអូបរបស់វា កាន់តែធ្វើឱ្យមនុស្សជាទីស្រលាញ់ ចងចាំមិនអាចបំភ្លេចបាន។

[caption id="attachment_25134" align="alignnone" width="1280"]Maxresdefault សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៤. សម្ភារដែលប្រើប្រាស់ប្រចាំថ្ងៃ

ការជូនកាដូរជាសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ជាកាដូរដែលធ្វើឱ្យគេបានប្រើប្រាស់ និងនឹកឃើញដល់អ្នកជារៀងរាល់ថ្ងៃ។ ការជូនសៀវភៅកំណត់ហេតុ កាបូបលុយ ឬស្រោមទូរស័ព្ទ ក៏អាចឱ្យគេប្រើប្រាស់វាជាប្រចាំ និងនឹកឃើញដល់អ្នកគ្រប់ពេល។

[caption id="attachment_25135" align="alignnone" width="300"]1957 7478 180115145705 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ចុះអ្នកវិញ បានត្រៀមកាដូរសម្រាប់មនុស្សជាទីស្រលាញ់ហើយឬនៅ?

Loading...