ចាំបាច់ទៅណាឆ្ងាយ! កំពង់ចាមយើងនេះក៏មានសួនផ្កាឈូករ័ត្នដ៏ស្រស់ស្អាត មិនចាញ់ស្រុកគេដែរ!

ចាំបាច់ទៅណាឆ្ងាយ! កំពង់ចាមយើងនេះក៏មានសួនផ្កាឈូករ័ត្នដ៏ស្រស់ស្អាត មិនចាញ់ស្រុកគេដែរ!

កំពង់ចាម៖ បើនិយាយពីកន្លែងកម្សាន្ត នៅប្រទេសកម្ពុជាយើងមានច្រើនកន្លែងខ្លាំងណាស់ សុទ្ធសឹងតែមានសម្រស់ និងទេសភាពស្រស់ស្អាតគួរជាទីគយគន់។

នៅក្នុងនោះផងដែរ មួយរយៈមុននេះ សួនផ្កាដែលដាំដុះដោយកសិករនៅកន្លែងមួយចំនួន ហាក់មានសន្ទុះ និងការគាំទ្រយ៉ាងខ្លាំង ព្រោះវាប្រៀបបីដូចជាចំណីអារម្មណ័ថ្មី និងប្លែកដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជាយើង ដោយកាលពីមុនៗមានតែស្រុកគេប្រទេសជិតខាងប៉ុណ្ណោះ។

 

48912112_382350172572720_5969990256378773504_n

 

51486684_797948373900598_6623012563124748288_n

 

50407758_414544995989580_4898498471255867392_n

 

[caption id="attachment_25177" align="alignnone" width="960"]50661316_414544929322920_6477822507943460864_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ដោយឡែកថ្មីៗនេះសួនផ្កាឈូករ័ត្នមួយកន្លែងនៅក្នុងខេត្តកំពង់ចាមហាក់បីជាកំពុងតែទទួលបានការគាំទ្រ និងអង្រួនចិត្តអ្នកទេសចរឱ្យមានចិត្តរំភើបមែនទែន ដោយសារតែវាមានទេសភាពស្រស់ស្អាតប្រៀបបីដូចជានៅបរទេសយ៉ាងអ៊ីចឹង។ សួនផ្កាឈូករ័ត្នស៏ស្រស់ស្អាតនេះស្ថិតនៅក្នុងខេត្តកំពង់ចាម និងមានចម្ងាយត្រឹមតែ ៦គីឡូម៉ែត្រប៉ុណ្ណោះពីត្រើយខាងកើតស្ពានគីហ្សូណា ដោយឆ្លងកាត់ស្ពានគីហ្សូណា បត់ទៅឆ្វេងសំដៅទៅឃុំជីរូ។ នៅក្នុងនោះច្រកចូល ក៏មានដាក់ផ្លាកសញ្ញាប្រាប់ទីតាំងកន្លែងសួនផ្កាឈូករ័ត្នផងដែរ ពិតជាមានភាពងាយស្រួលមែនទែន។

 

49213307_382350185906052_2781256461081116672_n

 

 

Loading...

51486684_797948373900598_6623012563124748288_n

51474637_1472096609593197_8669242073653706752_n

 

ក្រៅពីមានសួនផ្កាឈូករ័ត្នដ៏ស្រស់ស្អាត នៅតាមមាត់ច្រកចូលផ្លូវមានទ្រើងននោងស្អែកស្កេះស្រសស្អាត និងមានផ្លែននោងរយីងរយោងស្អេកស្កេះ គ្រាន់តែឃើញក៏មានអារម្មណ៍ថាប្លែកស្រស់ស្រាយគួរឱ្យចង់ថតរូបកម្សាន្ត ដោយមានទាំងកញ្ចុះអង្គុយលេង និងមានកន្លែងលក់អាហារដ៏ឆ្ងាញ់ពិសាផងដែរ។

 

11111

 

សួនផ្កានេះពិតជាទទួលបានការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនទៅថតរូបលេងកម្សាន្ត ហើយសូម្បីតែតារាល្បីៗប្រចាំស្រុកខ្មែរជាច្រើនក៏បាននាំគ្នាទៅលេងកម្សាន្តផងដែរ។ ដូច្នេះនៅចាំអីទៀត មានពេលទំនេរសម្រាកពីការងារកុំភ្លេចមកលេងចម្ការផ្កាឈូករ័ត្នខេត្តកំពង់ចាមទាំងអស់គ្នាណា៕

 

51458383_321521285146411_9215702359135485952_n

 

 

51395720_345979912669969_7525575583619612672_n

 

51334954_319973205301042_119472521157279744_n

Loading...