ឃ្លានប្រហិតណាស់! ចង់ដឹងថាប្រហិតអាហារ Street Food កន្លែងណាឆ្ងាញ់ និងពេញនិយម តោះចូលអានទាំងអស់គ្នាបានដឹង!

ឃ្លានប្រហិតណាស់! ចង់ដឹងថាប្រហិតអាហារ Street Food កន្លែងណាឆ្ងាញ់ និងពេញនិយម តោះចូលអានទាំងអស់គ្នាបានដឹង!

អាហារតាមផ្លូវ ឬគេនិយមហៅថា Street Food បានក្លាយទៅជាទីពេញនិយមមែនទែនសម្រាប់យុវវវ័យសព្វថ្ងៃនេះ ដោយសារតែវាជាពពួកអាហារងាយទទួលទាន និងមិនសូវជាមានតម្លៃថ្លៃផងដែរ សាកសមសម្រាប់សិស្ស និស្សិត និងអ្នកធ្វើការដែលមិនសូវជាសម្បូរថវិកា។

នៅក្នុងនោះផងដែរ ថ្ងៃនេះ Sad Life សូមណែនាំកន្លែងញ៉ាំអាហារតាមផ្លូវបែបជាប្រហិត មកជម្រាបមិត្តអ្នកអាន ដោយសុទ្ធតែជាកន្លែងល្បីៗ និងពេញនិយមសម្រាប់អ្នកលេងបណ្តាញសង្គមចូលចិត្តទទួលទាន ដែលមានដូចជា៖

១. ប្រហិត០០៧

ក្រោយពីប្តូរទីតាំងពីក្បែររបងសាលាស៊ីសុវត្ថិ ប្រហិត ០០៧ ដែលធ្លាប់មានឈ្មោះល្បីជាច្រើនឆ្នាំ បានប្តូរមកនៅក្បែរសាលាបាក់ទូកវិញម្តង តែរសជាតិនៅតែរក្សាដដែល ពោលគឺឆ្ងាញ់ពិសាតែម្តងជាមួយនឹងប្រហិតគ្រប់មុខ ច្រើនជម្រើស។

ទីតាំង៖ ផ្ទះលេខ92&93 ខាងត្បូងវិទ្យាល័យបាក់ទូក (អតីតក្រោយវិទ្យាល័យស៊ីសុវត្ថិ)។

1

1 1

1 1 1

1 2

២. ចែម៉ី ប្រហិតសាលាចិន

ជាហាងប្រហិត ដែលធ្វើដោយខ្លួនឯង រសជាតិប្រហិតសាច់គោសុទ្ធគ្មានលាយសារធាតុគីមី ថែមទាំងមានរសជាតិឆ្ងាញ់ពិសា បូករួមនឹងទឹកជ្រលក់បង្កើតថ្មីប្លែកឆ្ងាញ់ជាប់មាត់។

ទីតាំង៖ ផ្ទះលេខ168 Aeo ផ្លូវ 215 សង្កាត់វាល់វង់ ខណ្ឌ ៧មករា។

2

2 1

2 2

៣. ស៊ុមតាំម៉ាឡាដឺសាខា ៣១០

ក្រៅពីមានលក់ប្រហិតឆ្ងាញ់ៗ ក៏នៅមានលក់បុកល្ហុង និងមុខម្ហូបកូនកាត់បែបថៃយ៉ាងឆ្ងាញ់ពិសាជាច្រើនមុខផងដែរ។

ទីតាំង៖ ផ្លូវ ៣១០។

Loading...

3

[caption id="attachment_25552" align="alignnone" width="960"]3 1
3 2[/caption]

3 3

៤. ហាងប្រហិតមូល MOOL

ជាហាងអាហារ Street Food ទើបតែបើកថ្មី មានប្រហិតថ្មីៗ ស្រស់ៗ ដែលមានរសជាតិឆ្ងាញ់ ជាពិសេសភេសជ្ជៈស្រស់ៗសម្រាប់សុខភាពផងដែរ។

ទីតាំង៖ ផ្លូវ ៤០២ កែង ផ្លូវ ១៨៥ ម្តុំក្រោយសាលាវ៉ាន់ដា ជិតម៉ូតូកាហ្វេ

លេខទូរស័ព្ទ៖ 096 86 86 368។

 

4

4 1

4 4

៥. តូបប្រហិត

ហាងអាហារតូចៗតាមផ្លូវមួយនេះ ទើបតែបើកថ្មីតែមានភ្ញៀវចូលទៅទទួលទានច្រើនមែនទែន ដោយសារតែប្រហិតនៅទីនោះស្រួយ ស្រស់ឆ្ងាញ់ល្អ ជាពិសេសគឺទឹកជ្រលក់២រសជាតិប្លែកឆ្ងាញ់ជាប់មាត់ មានទាំងទឹកជ្រលក់ធម្មតា និងទឹកជ្រលក់បែបហឹរទៀតផង។ ក្រៅពីនេះមានអាហារប្លែកៗ និងមានរសជាតិផ្សេងទៀតផងដែរដូចជា៖ មាន់បំពង បុកល្ហុង និងបុកជើងមាន់ជាដើម។

ទីតាំង៖ ក្រោយរបងពេទ្យកុមារជាតិ ក្រោយសាលាACE សន្ធរម៉ុក

លេខទូរស័ព្ទ៖ 076 998 8181។

តោះ! នៅចាំអីទៀត មកភ្លក់ទាំងអស់គ្នាណា!

 

អត្ថបទ៖ កវីលាក់ស្នេហ៍

Loading...