តើការលាឈប់សម្រាកពីការងារមួយរយៈនឹងបង្រៀនអោយយើងយល់ដឹងពីអ្វីខ្លះ?

តើការលាឈប់សម្រាកពីការងារមួយរយៈនឹងបង្រៀនអោយយើងយល់ដឹងពីអ្វីខ្លះ?

ភ្នំពេញ​៖ ជាការពិតណាស់ការលាឈប់ពីការងារវាមិនមែនជារឿងងាយទេ ឬក៏ជារឿងដែលគួរចំណាយពេល១ថ្ងៃ ២ថ្ងៃដើម្បីសម្រេចចិត្តនោះទេ គួរតែទុកពេលវេលាសម្រាប់ខ្លួនឯង យ៉ាងតិចក៏២អាទិត្យ ឬក៏១ខែដែរ មុននឹងធ្វើការសម្រេចចិត្តថា លាឈប់ រឺក៏ផ្លាស់ប្តូរការងារ។ ហើយរាល់ការលាឈប់ពីការងារទាំងអស់តែងមានរឿងនៅពីក្រោយវា។ អ្នកខ្លះគាត់លាឈប់ដោយសារតែធ្វើការងារមិនត្រូវចំណង់ចំណូលចិត្ត ប្រាក់ខែ និងទំហំការងារមិនសមាមាត្រគ្នា មិនចូលចិត្តបរិយាកាសការងារ ក្រុមការងារ រឺប្រធានរបស់ខ្លួនដែលយល់ថាពិបាកធ្វើការជាមួយ ឬមិនស៊ីចង្វាក់និងគ្នា យល់ឃើញពីការងារដែលកំពុងធ្វើ មិនអាចធ្វើអោយខ្លួនអភិវិវឌ្ឍន៏បានច្រើន គុណប្រយោជន៏សម្រាប់នយោជិកផ្តល់ដោយក្រុមហ៊ុនតិចតួច ឬស្ទើរតែមិនមាន និងអ្នកខ្លះទៀត ការលាឈប់គឺ ដើម្បីទៅបើកមុខជំនួញផ្ទាល់ខ្លួន និងមានមូលហេតុផ្សេងៗជាច្រើនទៀត។

 

How+to+resign

ចំណុចទាំង៣ខាងក្រោមនេះគឺជាអ្វីដែលបង្រៀនអោយយើងយល់ដឹងច្បាស់ពីខ្លួនឯង បន្ទាប់ពីលាសម្រាកពីការងារមួយរយៈ៖

១. ស្វែងយល់ពីគោលដៅជីវិតច្បាស់លាស់

នៅពេលដែលយើងកំពុងតែមមាញឹកនិងការងារ យើងមិនបានគិតទៅដល់ថាអ្វីទៅដែលយើងពិតជាស្រលាញ់ចង់ធ្វើ និងខំប្រឹងធ្វើអោយវាកើតឡើងនោះទេ។ ការសម្រាកពីការងារមួយរយៈផ្តល់គម្លាតសម្រាប់យើងអាចអង្គុយគិត ពីគម្រោងជីវិតថាយើងគួរតែដើរផ្លូវណាបន្តទៀត ដែលអាចធ្វើអោយយើងដល់ទឹសដៅពិតប្រាកដដែលយើងតែងតែប្រាថ្នា។

3_keys_to_achieving_goals

២. ផ្តល់កម្លាំងចិត្តសារជាថ្មី

ខណៈពេលដែលធ្វើការ គឺមានរឿងជាច្រើនដែលធ្វើអោយយើងស្រ្តេស៏ខ្លាំង និងធ្វើអោយយើងអស់កម្លាំងកាយចិត្តក្នុងការធ្វើការ។ ជាលទ្ធផលធ្វើអោយគុណភាពសមត្ថភាពនៃការងាររបស់យើងធ្លាក់ចុះខ្សោយ។ ការឈប់សម្រាកមួយរយៈ ធ្វើដំណើរកំសាន្តទៅរម្យនីយដ្ឋានផ្សេងៗ ឬក៏ចំណាយពេលវេលាជាមួយក្រុមគ្រួសារ និងធ្វើអ្វីដែលខ្លួនចង់ធ្វើ ធ្វើអោយយើងកើនកម្លាំងចិត្តសារជាថ្មីក្នុងការតាំងចិត្តធ្វើការងារអោយកាន់តែល្អជាងមុន។

Getty_182025599_9706469704500131_47132

Loading...

៣. យល់ដឹងពីអ្វីថ្មីៗអំពីខ្លួនឯង

ជាធម្មតាការងារដែលទទួលបានប្រាក់ខែច្រើន សម្ពាធនៃការងារក៏ច្រើនតាមហ្នឹងដែរ។ ហើយនៅពេលដែលរវល់ខ្លាំងពេក យល់ថាមិនមានពេលវេលាសោះសម្រាប់ខ្លួនឯងដែលធ្លាប់មានពីមុន និងមានអារម្មណ៏ថាចង់បានសេរីភាពដូចពីមុនវិញ។ ដូច្នេះហើយអ្នកខ្លះក៏សាកល្បងរៀនស្គាល់ពីខ្លួនឯងដោយសម្រេចចិត្ត លាឈប់ពីការងារមួយរយៈ ទើបគាត់យល់ដឹងរឿងមួយចំនួនដែលគាត់ប្តូរការគិតមកវិញថា យើងមិនអាចផ្តល់សេរីភាពច្រើនដូចមុនបានទេ។

Addiction Recovery Self Discovery 1024x683 938x626

ឩទាហរណ៏ ៖ បុរសម្នាក់នៅពេលដែលគាត់លាឈប់ពីការងារដ៏សែនរវល់របស់គាត់ ថ្ងៃបន្ទាប់នៅពេលដែលគាត់ក្រោកពីគេង ជាធម្មតាគាត់ទៅធ្វើការ តែលើកនេះគាត់មិនដឹងទៅណាទេ ក្រៅពីទៅហាងកាហ្វេម្នាក់ឯង ដល់ពេលថ្ងៃគាត់ចេញពីហាងកាហ្វេមកញាំបាយ ហើយគាត់គិតទៀតថា គាត់គួរតែទៅណាទៀត គាត់ក៏គ្មានជម្រើសក៏ត្រឡប់មកហាងកាហ្វេវិញ ដល់ល្ងាចគាត់តេទៅរកមិត្តភក្តិដើរលេង តែមិត្តមួយចំនួនរវល់ជាមួយការងារ ឬរវល់ ញាំអីជាមួយក្រុមការងារ ឬក៏រវល់ដើរលេងជាមួយសង្សារ ។ ហើយរឿងទាំងអស់នេះបន្តកើតឡើងដ៏ដែលៗពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើអោយគាត់យល់ថាគាត់មិនអាចរស់នៅទំនេរបែបនេះដូចពីមុនបានទេ ព្រោះថាជីវិតឥឡូវនេះមិនដូចជីវិតពីមុនឡើយ ដែលយើងគួរតែទទួលស្គាល់។

 

ជាចុងក្រោយ គោលបំណងនៃអត្ថបទខាងលើនេះមិនបានមានន័យថាលើកទឹកចិត្តនយោជិកលាឈប់ពីការងារ នោះទេ គ្រាន់តែគិតថាការលាឈប់ពីការងារមួយរយៈ វាអាចផ្តល់អោយយើងស្គាល់ច្បាស់ថាយើងជានរណាអោយពិតប្រាកដ ដែលវានឹងមានសារៈប្រយោជន៏ទៅដល់មិត្តអ្នកអាន។

 

Processed With VSCO With C1 Preset

 

៉​ចូរទុកគម្លាតអោយខ្លួនឯងខ្លះ ដើម្បីរៀនស្គាល់ពីខ្លួនឯងអោយកាន់តែច្បាស់មួយកម្រិតទៀត និងដើម្បីធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ និងគួរតែធ្វើ។ កុំអោយបន្សល់នៅពាក្យថា៖ ស្តាយក្រោយ  ៉​៕

អត្ថបទសរសេរដោយ៖ លោក ផេង ពិសេង

Loading...