ថ្ងៃខ្លះក៏អន់ចិត្តនឹងខ្លួនឯងដែលអនុញ្ញាតអោយសម្តីអ្នកដទៃក្លាយជាសម្ពាធលើខ្លួនឯង

ថ្ងៃខ្លះក៏អន់ចិត្តនឹងខ្លួនឯងដែលអនុញ្ញាតអោយសម្តីអ្នកដទៃក្លាយជាសម្ពាធលើខ្លួនឯង

គេថាសម្តីជាអាវុធមុខពីរអាចធ្វើអោយគេសប្បាយចិត្តក៏អាចធ្វើអោយគេពិបាកចិត្តស្ទើរស្លាប់!ជាការពិតណាស់មានតែមនុស្សអាត្មានិយមទេដែលមិនខ្វល់សម្តីអ្នកដទៃឬមនុស្សជុំវិញខ្លួន!បើមនុស្សដែលមានចិត្តមានគំនិតធម្មតាទេពេលគេនិយាយមកតែងតែយកសម្តីគេមកគិតមកពិចារណាហើយ!ហើយក៏អាចដាក់សម្ពាធអោយខ្លួនឯងបានដែរ។

គេថាមនុស្សយើងងាប់រស់នឹងសម្តីនឹងហើយ!ពាក្យសម្តីដូចគ្នាចេញពីមាត់មនុស្សពីរនាក់ម្នាក់ចង់ងាប់ចង់រស់ឯម្នាក់ទៀតសប្បាយចិត្ត!សួរថាព្រោះតែអ្វី?ក៏ព្រោះតែយើងមិនចេះប្រើសម្តីមិនចេះពន្យល់គេមិនចេះនិយាយជាមួយគេអោយបានច្បាស់លាស់។

ចឹងហើយមុននឹងយើងសំរេចចិត្តនិយាយអោយអ្នកណាម្នាក់ឬនិយាយរឿងអ្វីប្រាប់គេមួយយើងគួរតែគិតគូអោយបានវែងឆ្ងាយមុននឹងសម្តីយើងចេញពីមាត់។សម្តីខ្លះអ្នកខ្លះគេមិនប្រកាន់ទេតែសម្តីខ្លះក៏មានមនុស្សប្រកាន់ដែរ!

ហើយពេលដែលស្តាប់សម្តីគេហើយយើងក៏គួរយកមកគិតខ្លះដែរមុននឹងសម្តីរបស់គេធ្វើអោយយើងមានសម្ពាធធ្វើអោយយើងមិនសប្បាយចិត្តឬអន់ចិត្តដោយប្រការណាមួយ៕

[caption id="attachment_25773" align="alignnone" width="205"]47390893_335587453927529_7940964290545057792_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

[caption id="attachment_25774" align="alignnone" width="232"]47460519_335587497260858_2162865751248076800_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_25775" align="alignnone" width="203"]47574310_188926441978740_8628206405624528896_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_25776" align="alignnone" width="300"]51349551_372945393525068_3522786305652031488_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ប្រែសម្រួលដោយ៖Calvin

Loading...