អាការឈឺចុកចាប់សុដន់ ពេលខ្លះមិនមែនជារឿងធម្មតាទេ វាអាចទាក់ទងនឹងបញ្ហាជំងឺអស់ទាំងនេះ

អាការឈឺចុកចាប់សុដន់ ពេលខ្លះមិនមែនជារឿងធម្មតាទេ វាអាចទាក់ទងនឹងបញ្ហាជំងឺអស់ទាំងនេះ

ការឈឺចាប់ និងការឡើងរឹង សុដន់របស់ស្ត្រី អាចក្លាយទៅជារឿងភ័យព្រួយ និងគួរឱ្យខ្លាចមួយ ព្រោះវាអាចជារោគសញ្ញាបង្កនៃជំងឺមហារីកសុដន់បានផងដែរ។ តែកុំអាលភ័យ ការឈឺចាបនៃសុដន ពេលខ្លះវាក៏អាចបណ្តាលមកពីជំងឺផ្សេងៗនោះទេ ។

ដូច្នេះចង់ដឹងថាអាការនៃជំងឺអ្វីខ្លះ ដែលធ្វើឱ្យស្ត្រីមានការឈឺចុកចាប់ ឬឡើងសុដន តោះ កតាមដានទាំងអស់គ្នា៖

១. ជំងឺរលាកសុដន

អាការឈឺចាប់សុដន អាចបណ្តាលមកពីជំងឺរលាកសុដន ដោយវាមានសភាពហើម និងក្រហមនៅលើសុដន់តែម្តង។

ភាគច្រើនជំងឺនេះកើតមាននៅលើស្ត្រីដែលកំពុងតែបំបៅដោះកូន ដោយទឹកដោះ ព្រោះការឆ្លងមេរោគបាក់តេរីពីមាត់ទារក ហើយរោគសញ្ញានៃជំងឺរលាកសុដនក្រៅពីមានសភាពឈឺចុកចាប់ ក្រហម និងហើមហើយ មានរោគសញ្ញាមួយចំនួនទៀតដូចជា៖ មានអារម្មណ៍ថាសុដន់មានសភាពមិនប្រក្រតី ឡើងកម្តៅដល់ទៅ ៣៨.៣ C ឬលើសពីនេះ គ្រុនរងា ញាក់ និងមានសភាពអស់កម្លាំង សុដន់ឡើងក្តៅ ឬក្រហមលើស្បែក ជាពិសេសអាចឡើងខ្ទុះលើក្បាលសុដន់ផងដែរ។

អ្នកអាចប្រឈមមុននឹងគ្រោះថ្នាក់ដោយការរលាកកាន់តែធ្ងន់ធ្ងរ និងកើតអាប់សែផងដែរ បើមិនទៅព្យាបាលឱ្យទាន់ពេល។ ដូច្នេះបើកើតមានអាការទាំងនេះ អ្នកគួរតែទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាល។

IStock 865314396 5a206816845b34003674922c

២.ដុំសាច់ក្នុងសុដន

ដុំសាច់រឹងនៅក្នុងសុដនខ្លះ វាមិនមែនសុទ្ធតែជាដុំសាច់មហារីកនោះទេ ។ ដុំសាច់ Fibromas នេះជាទូទៅកើតឡើងចំពោះស្ត្រីដែលមានអាយុក្រោម ៣០ឆ្នាំ។ ទោះបីជាវាមានទំហំតូច ដូចជាគ្រាប់ឃ្លី តែវាក៏អាចធ្វើឱ្យមានការឈឺចុកចាប់បានដែរ។

ទោះបីជាយ៉ាងណា ដុំសាច់ដែលស្លូតមួយនេះ មិនបង្កឱ្យមានគ្រោះថ្នាក់អ្វីឡើយ ដោយវានឹងអាចបាត់ដោយឯកឯងបាន ។ ក្នុងករណីវាមានទំហំ និងលូតលាស់កាន់តែធំឡើងៗ អ្នកក៏អាចប្រឈមនឹងនឹងការវះកាត់ដែរ តែករណីនេះកម្រកើតឡើងបំផុត។

GettyImages 758309241 5b25ab92303713003617a52e

៣.ដុំគីស

ដុំគីសនៅក្នុងសុដន់ វាដូចជាដុំពកៗ ដូចជាដុំសាច់ខាងលើដែរ តែវាភាគច្រើនមានទំហំតូច និងគ្មានផលប៉ះពាល់ដល់ភ្នាសសុដន់ឡើយ។ គីសមួយនេះ ជាថង់ភ្នាសដែលពោរពេញដោយសារធាតុរាវ (ទឹក) នៅក្នុងសុដន់ ដែលអាចកើតមាននៅលើសុដន់ម្ខាង ឬពេលខ្លះថែមទាំងអាចកើតមានលើសុដន់ទាំងសងខាងផងដែរ ដោយរោគសញ្ញានៃជំងឺ ដុំគីសក្នុងសុដន់រួមមាន៖

សុដន់មានសភាពឡើងរឹង និងឈឺចុកចាប់ក្នុងសុដន់ ឬឈឺចាប់នៅត្រង់តំបន់ដែលកើតមានដុំគីសនោះ ក្បាលសុដន់អាចនឹងមានឡើងពណ៌លឿងស្លេក ឬក៏មានពណ៌ត្នោតចាស់ ដុំក្នុងសុដន់មានសភាពរលោង ងាយរអិល និងអាចផ្លាស់ទីបាន ទំហំសុដន់ចាប់ផ្តើមឡើងធំ និងរឹង នៅពេលមករដូវម្តងៗ។

Loading...

ក្នុងករណីអ្នកមានរោគសញ្ញាឈឺចាប់ ធ្ងន់ធ្ងរ ឬពិបាកទ្រាំ វេជ្ជបណ្ឌិតនឹងផ្តល់ថ្នាំពន្យាកំណើត ឬថ្នាំអរម៉ូន (Hormonal therapy) ដើម្បីព្យាបាល។ ប៉ុន្តែ ក្នុងការព្យាបាលដោយការវះកាត់កម្រនឹងជួបណាស់ លើកលែងតែដុំគីសនោះធំតែប៉ុណ្ណោះ ហើយគេអាចនឹងយកដុំសាច់នោះទៅពិនិត្យបន្ថែមផងដែរ បង្កាក្រែងវាជាដុំសាច់កាចដែលប៉ះពាល់ដល់សុខភាព។

Breast Lumps

៤.ការមករដូវ

ការឈឺចាប់សុដន់ វាជារឿងធម្មតាមួយដែលតែងតែកើតឡើងនៅពេលដែលស្ត្រីមករដូវម្តងៗ។ ជាទូទៅការឈឺចាប់នេះ បណ្តាលមកពីការប្រែប្រួលនៃអរម៉ូនជាប្រចាំខែ និងអាចបណ្តាលមកពីអរម៉ូន Estrogen មានការកើនឡើងធ្វើឱ្យក្រពេញទឹកដោះឡើងប៉ោង និងហើម ដែលវាជាហេតុបង្កឱ្យមានការឈឺចាប់នៅត្រង់សុដន់ និងពេលខ្លះការឈឺចុកចាប់រាលដាលទៅដល់ដៃ និងក្លៀកផងដែរ។

Bra Day About

៥.របបអាហារទទួលទាន

របបចំណីអាហារដែលអ្នកទទួលទានចូលទៅ ក៏ជាមូលហេតុដែលបណ្តាលឱ្យមានអាការឈឺចុកចាប់នៅក្នុងសុដន់ផងដែរ ដូចជាការទទួលទានអាហារដែលមានជាតិសូដ្យូម កាហ្វេអ៊ីន និងអាហារដែលមានសារធាតុខ្លាញ់ដែលធ្វើឱ្យធាត់ជាដើម ដោយចំណីអាហារទាំងនោះរួមមាន៖

- គ្រាប់អាល់ម៉ុន សណ្តែកដី វ៉ល់ណាត់ (Walnuts) និងអាហារក្រៀមដទៃទៀត

- តែខ្មៅ តែបៃតង ភេសជ្ជៈសូដា និងរាល់ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន

- ស្ករសូកូឡា

- អាហារកែច្នៃផ្សេងៗ ឬទឹកជ្រលក់ជាដើម

- អាហារដែលមានជាតិប្រៃពេក ឬពោតលីង (Popcorn)

- សាច់ក្រហម និងសាច់ក្រក។

បើទោះជារោគសញ្ញានៃការឈឺចុកចាប់ត្រង់សុដន់ទាំងអស់ខាងលើ មិនមែនជារោគសញ្ញាធ្ងន់ធ្ងរ និងអាចព្យាបាលបានយ៉ាងណាក៏ដោយ តែអ្នកក៏គួរតែឧស្សាហ៍ពិនិត្យ និងតាមដានឱ្យជាប់លាប់ដែរ ជាពិសេសប្រសិនជាមានដុំពក ឬដុំរឹងណាមួយឡើងធំខុសពីប្រក្រីខ្លាំង និងការឈឺចាប់ចេះតែបន្តខ្លាំងឡើងៗមិនបាត់នោះ អ្នកត្រូវតែប្រញាប់ទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕

Loading...