ប្រយ័ត្នលើសឈាមទាំងនៅក្មេងវ័យ! បើនៅតែបន្តទម្លាប់អាក្រក់ទាំងអស់នេះ

ប្រយ័ត្នលើសឈាមទាំងនៅក្មេងវ័យ! បើនៅតែបន្តទម្លាប់អាក្រក់ទាំងអស់នេះ

ជំងឺលើសឈាម បានក្លាយទៅជាជំងឺមួយដែលកើតមានច្រើនខ្លាំងណាស់ក្នុងសង្គមសព្វថ្ងៃ  ដោយកាលពីមុនមានតែអ្នកមានអាយុជាង ៣០ក្រាស់តែប៉ុណ្ណោះ ​អាចកើតមានជំងឺនេះ ​តែពេលនេះមិនថាអ្នកក្មេង ​ឬចាស់ឡើយ ​ជំងឺលើសឈាមនៅតែអាចកើតមាន។ ជំងឺលើសឈាមអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបានដូចជា៖ ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមជាដើម។

ដើម្បីរក្សាសម្ពាធឈាម រួមទាំងបង្កាហានិភ័យ និងចៀសវាងជំងឺលើសឈាមដែលមានផលប៉ះពាល់ចំពោះសុខភាព យើងនឹងបង្ហាញពីទម្លាប់មួយចំនួនដែលអ្នកត្រូវតែចៀសវាង និងបញ្ឈប់ដាច់ខាត៖

 

១.  អាហារ

ជំងឺលើសឈាម ឬឡើងសម្ពាធឈាម បណ្តាលមកពីរបបអាហារ ដែលមានរសជាតិប្រៃពេក និងផ្អែមពេក ហើយធ្វើឱ្យរាងកាយរបស់អ្នករលាក បង្កឱ្យកើតមានអាការលើសសម្ពាធឈាម។ ដូច្នេះអ្នកគួរតែចៀសវាងទទួលទានប្រៃពេក ឬផ្អែមពេក ហើយទទួលទានបន្លែផ្លែឈើឱ្យបានច្រើន។

 

Featured Image Junk Food Fat Tax

 

២.  មិនហាត់ប្រាណ

ការហាត់ប្រាណមិនត្រឹមតែល្អចំពោះសុខភាព និងទទួលបានរូបរាងស្រស់ស្អាតទេ តែការហាត់ប្រាណអាចជួយពង្រឹងដល់សុខភាពបេះដូង និងប្រព័ន្ធសសៃឈាមឱ្យដំណើរការល្អ ដែលមានប្រយោជន៍ជួយរក្សាសម្ពាធឈាមបានផងដែរ។ ដូច្នេះភាពអសកម្ម នៃចលនារាងកាយដោយការហាត់ប្រាណ នឹងធ្វើឱ្យអ្នកអាចកើតជំងឺលើសឈាមដោយមិនដឹងខ្លួន។

 

People Running On A Treadmill In Health Club.

 

 

៣.  ធាត់

ទម្លាប់អាក្រក់នៃការទទួលទានអាហារដែលមានជាតិខ្លាញ់ ​ជាតិផ្អែមពេក ​ជាពិសេសគឺភេសជ្ជៈកំប៉ុង និងភេសជ្ជៈប៉ូវកម្លាំង អាចធ្វើឱ្យអ្នកធាត់ ឬឡើងទម្ងន់ ហើយបង្កជាជំងឺលើសឈាមបានដោយងាយ។ ដូច្នេះ ត្រូវតែធ្វើឱ្យរាងកាយមានសុខភាពល្អថែរក្សាទម្ងន់កុំឱ្យធាត់ពេក ​តែបើធាត់ ត្រូវតែព្យាយាមសម្រកទម្ងន់ឱ្យបានឆាប់រហ័ស។

Loading...

 

Weight Loss Belly Stomach Fat Stress Cortisol 849159

 

៤.  អារម្មណ៍តានតឹង ឬស្ត្រេស

អាការតានតឹងក្នុងអារម្មណ៍ និងស្ត្រេសកាន់តែខ្លាំងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពជាពិសេសបង្កជាជំងឺលើសឈាមផងដែរ។ ដូច្នេះដើម្បីចៀសវាងបញ្ហានៃជំងឺលើសឈាម អ្នកគួរតែធ្វើចិត្តឱ្យរីករាយ កាត់បន្ថយអារម្មណ៍គិតច្រើន អារម្មណ៍ដែលតានតឹងដោយអ្នកអាចទទួលទានអាហារដែលជំនួយដល់ផ្លូវចិត្ត ជាពិសេសអាចធ្វើការលម្ហែរអារម្មណ៍សប្បាយៗដោយការដើរលេង ឬធ្វើការម៉ាស្សាបន្ធូរបន្ថយភាពតានតឹងក៏បាន។

 

13950831_f520

 

៥.  ការជក់បារី

ទម្លាប់ជក់បារី ធ្វើឱ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺបញ្ហាផ្លូវដង្ហើម និងសួត ហើយការជក់បារី ក៏អាចបណ្តាលឱ្យអ្នកកើតជំងឺលើសឈាមបានផងដែរ ដោយសារតែជាតិនីកូទីននៅក្នុងផ្សែងបារី អាចធ្វើឱ្យសសៃឈាមរឹង មិនអាចពង្រឹង ឬពង្រីកសរសៃឈាម ហើយធ្វើឱ្យប៉ះពាល់ដល់ជញ្ជាំងសរសៃឈាម។

 

Man Smoking Cigar Getty Images

 

៦.  ទទួលទានគ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងច្រើនហួសហេតុពេក នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងធ្ងន់ធ្ងរ ជាពិសេស គឺអាចកើតអាការធាត់ ដុះក្បាលពោះ ​ដែលជាហេតុបង្កជាជំងឺលើសឈាម៕

 

Beers

Loading...