ជួយចែកគ្នាដឹងផងស្រីៗគ្នាយើង! ថ្នាំពន្យារកំណើតបន្ទាន់ អាចបង្កហានិភ័យមួយចំនួនគួរឱ្យភ័យខ្លាច

ជួយចែកគ្នាដឹងផងស្រីៗគ្នាយើង! ថ្នាំពន្យារកំណើតបន្ទាន់ អាចបង្កហានិភ័យមួយចំនួនគួរឱ្យភ័យខ្លាច

ជាធម្មតាប្តីប្រពន្ធ ឬគូស្នេហ៍ដែលរួមរស់ជាមួយគ្នា ប្រសិនជាមិនមានការការពារណាមួយនោះទេ ពិតជាចៀសមិនផុតពីការមានផ្ទៃពោះនោះឡើយ។ ដូច្នេះហើយ ប្រសិនជាមិនទាន់សម្រេចចិត្តនៅក្នុងការធ្វើជាម្តាយឪពុកគេនោះទេ លោកអ្នកគួរតែចេះមានវិធីសុវត្ថិភាពនៅក្នុងការពន្យារកំណើតទើបជាការប្រសើរ។

សូមបញ្ជាក់ផងដែរថា វិធីពន្យារកំណើតមានច្រើនវិធីណាស់ ដូចជា៖ ប្រើស្រោមអនាម័យ ថ្នាំលេបពន្យារកំណើត ថ្នាំចាក់ពន្យារកំណើត ថ្នាំលេបពន្យារកំណើតបន្ទាន់ (៧២ម៉ោង) ការដាក់កងក្នុងស្បួន ការចងដៃស្បូន ការចងមេជីវិតឈ្មោល និងវិធីជាច្រើនទៀត។

តែថ្ងៃនេះយើងខ្ញុំនឹងចែករំលែកអំពីថ្នាំពន្យាកំណើតបន្ទាន់មកចែកជូនប្រិយមិត្តជាការយល់ដឹងដោយផ្អែកតាមរយៈគណនីទំព័រហ្វេសបុក វេជ្ជបណ្ឌិតវ័យក្មេង ទាំងស្រុងដូចតទៅ៖

———————————————————————

* ថ្នាំពន្យាកំណើតបន្ទាន់ ដែលលោកអ្នកនិយមហៅថា ថ្នាំ 72 ម៉ោង (មានសារធាតុសកម្មជា Levonorgestrel 1.5 mg) និងថ្នាំ 120 ម៉ោង(មានសារធាតុសកម្មជា Mifepristone 10 mg) គឺប្រើប្រាស់ក្រោយពេលការរួមភេទមិនបានការពារ (Unprotected sexual intercourse) ចំពោះការមានផ្ទៃពោះមិនបានព្រៀងទុក។

* កំរិតប្រើប្រាស់៖ លេប ១ គ្រាប់ ក្រោយពេលរួមភេទមិនបានការពារ (កាន់តែឆាប់ កាន់តែល្អ) មិនលើសពី 72 ម៉ោង ឬ 120 ម៉ោង ទៅតាមថ្នាំនីមួយៗ។

* ថ្នាំទាំងនេះត្រូវបានហាមប្រើចំពោះ អ្នកដែលមានប្រតិកម្មជាមួយសារធាតុសកម្មក្នុងថ្នាំ ចំពោះស្ត្រីមានផ្ទៃពោះ បំបៅដោះកូន អ្នកជំងឺខ្សោយតំរងនោម ឬថ្លើម អ្នកជំងឺហឺតមិនមានការពិនិត្យត្រឹមត្រូវ។

* នៅពេលប្រើប្រាស់ថ្នាំទាំងនេះ អ្នកអាចនឹងមានអាការៈ ក្អួត ចង្អោ ល្ហិតល្ហៃ ឈឺក្បាល ឈឺពោះ រាគ អាចមានការធ្លាក់ឈាម និងពន្យាពេលមករដូវ។

* ថ្នាំពន្យាកំណើតបន្ទាន់ មិនគួរប្រើជាប្រចាំទេ សូមប្រើវិធីសាស្ត្រពន្យាកំណើតរយៈពេលវែងដ៏ទៃទៀត ដោយមានការពិគ្រោះជាមួយគ្រូពេទ្យឲ្យបានត្រឹមត្រូវ។

🙏🏻 សូមអភ័យទោសចំពោះកំហុសឆ្គង សូមស្វាគមន៍រាល់យោបល់បន្ថែម។

👉🏼 សូមជួយ Share និង Like Page ដើម្បីទទួលបានពត៌មានបន្ថែមទៀត!

Cr. ឱសថស្ថាន អ័គីដេ - Orkidé Pharmacist

Loading...

 

52634652_330089607637155_233851176741765120_n

 

 

51895245_330089640970485_8849629871157018624_n

 

 

51794225_330089697637146_9142631114160996352_n

 

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Loading...