Ads
កុំចេះតែហ៊ាន! នារីម្នាក់ត្រូវបានគេចាប់ខ្លួន ក្រោយពេល Call ទៅសង្សារចាស់ 27000 ដងក្នុងមួយសប្ដាហ៍!

កុំចេះតែហ៊ាន! នារីម្នាក់ត្រូវបានគេចាប់ខ្លួន ក្រោយពេល Call ទៅសង្សារចាស់ 27000 ដងក្នុងមួយសប្ដាហ៍!

អ្នកនាង Kelly Murphy អាយុ ២៨ឆ្នាំ ត្រូវបានឃាត់ខ្លួន ខណៈដែលនាងបានធ្វើឱ្យអតីតសង្សាររបស់នាងឈ្មោះ Randy Williams ចាប់ផ្ដើមមានសម្ពាធធ្លាក់ទឹកចិត្ត (Depression) ដោយសារតែនាងព្យាយាមទាក់ទងទៅគាត់តាមទូរស័ព្ទ ២៧៦៣៩ដង បូករួមនិងការផ្ញើសារអេឡិចត្រូនិច ៩៣៧សារ សារជាអក្សរក្នុងទូរស័ព្ទចំនួន ១១២២៩​ សារជាចម្រៀង ១១៧ និងសំបុត្រចំនួន ៤៧ សំបុត្រ ក្នុងពេលដំណាលគ្នា ឥតឈប់ឈរក្នុងមួយសប្ដាហ៍ពេញ។

ក្នុងកំឡុងនោះ លោក Randy មិនអាចដេក ឬរីករាយក្នុងជីវិតសូម្បីតែបន្តិច ក្នុងរយៈពេលជាងមួួយសប្ដាហ៍។ គាត់ពិតជាពីបាកចិត្តជាខ្លាំងរហូតដល់ស្ទើរតែធ្លាក់ក្នុងការបាក់ទឹកចិត្ត។

គួររំលឹកផងដែរថា ទំនាក់ទំនងរបស់គេ មានតែត្រឹមពីរសប្ដាហ៍ប៉ុណ្ណោះ ប៉ុន្តែ Kelly មិនព្រមទទួលការបែកគ្នាពី Randy បានឡើយ។ នាងនៅតែព្យាយាមទាក់ទងទៅគាត់ ដោយប្រើប្រាស់ទូរស័ព្ទដល់ទៅ ៨គ្រឿងខលទៅគាត់ក្នុងពេលតែមួយរយៈពេល ២៤ម៉ោងក្នុងមួយថ្ងៃ ឥតឈប់ឈរ ទាំងទូរស័ព្ទដៃ ទូរស័ព្ទនៅផ្ទះ និងការិយាល័យ ដែលធ្វើឱ្យគាត់ពិតជាពិបាកទទួលយកមែនទែន។


ប្រភព៖ https://thecoverage.my/news/woman-arrested-for-calling-ex-boyfriend-more-than-27000-times-in-a-week/?fbclid=IwAR1KlPkmeg7yLUGzChU5o2u3L4ztodx_kn88v5JrIE_xJTKSM-R-4YHRMvI

Image 42