ដឹងទេថាការ៉ុតមានប្រយោជន៏ដល់សុខភាពយ៉ាងម៉េចខ្លះ?

ដឹងទេថាការ៉ុតមានប្រយោជន៏ដល់សុខភាពយ៉ាងម៉េចខ្លះ?

លោកអ្នកដឹងទេការ៉ុតសម្បូរដោយវីតាមីន A ហើយវាពិតជាមានសារ:សំខាន់ដល់សុខភាពជាពិសេសធ្វើស្បែកស្អាត, ការការពារជំងឺមហារីកនិងប្រឆាំងនឹងភាពចាស់។ តោះអាចបន្ថែមទៀតពីអត្ថប្រយោជន៏របស់ការ៉ុតនៅខាងក្រោមនេះ៖

ជំនួយដល់ភ្នែក

វាជាការពិតដែលមនុស្សគ្រប់រូបតែងនិយាយថាការ៉ុតគឺល្អសម្រាប់ភ្នែករបស់អ្នក​ ព្រោះការ៉ុតមានសារជាតិ beta-carotene ដែលត្រូវបានបំលែងទៅជាវីតាមីន A នៅក្នុងថ្លើម។ វីតាមីនអាត្រូវបានផ្លាស់ប្តូរនៅក្នុងរីទីណាទៅ rhodopsin ជាសារធាតុពណ៌ស្វាយដែលចាំបាច់សម្រាប់ភ្នែកនៅពេលយប់។

ជួយការពារពីជំងឺមហារីក

ការសិក្សាបានបង្ហាញថាការ៉ុតកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត, មហារីកសុដន់និងមហារីកពោះវៀនធំ ព្រោះវាមានសារជាតិFalcarinolដែលដូចជាថ្នាំសំលាប់សត្វល្អិតធម្មជាតិដែលត្រូវបានផលិតដោយការ៉ុតក្នុងការការពារឫសរបស់វាពីជំងឺផ្សិត។

ធ្វើឲ្យស្បែកមានសុខភាពល្អ

វីតាមីន A និងអង់ទីអុកស៊ីដង់ជួយការពារស្បែកពីការខូចខាតពីពន្លឺព្រះអាទិត្យ។ ភាពខ្វះខាតនៃវីតាមីន A បង្កឱ្យមានភាពស្ងួតលើស្បែកសក់និងក្រចក។ ដូចនេះហើយវីតាមីន A នៅក្នុងការ៉ុតបង្ការភាពស្នាមជ្រួញមុន, មុន, ស្បែកស្ងួត, សារធាតុពណ៌, ស្នាមជាំនិងស្បែកមិនស្មើគ្នា។

Loading...

សំអាតរាងកាយ

វីតាមីន A ជួយថ្លើមក្នុងការបញ្ចេញជាតិពុលចេញពីរាងកាយ។ វាជួយកាត់បន្ថយជាតិខ្លាញ់នៅក្នុងថ្លើម។ ជាតិសរសៃដែលមាននៅក្នុងការ៉ុតជួយសម្អាតពោះវៀនធំនិងបង្កើនចលនាកាកសំណល់។

 

ប្រភព: Care2

Loading...