ម៉ាក់ប៉ាយើងបង្កើតយើងមកមិនមែនតំរូវចិត្តអ្នកណាម្នាក់នោះទេ!ចាកចេញពីអ្នកណាដែលធ្វើអោយចិត្តយើងមិនសប្បាយ

ម៉ាក់ប៉ាយើងបង្កើតយើងមកមិនមែនតំរូវចិត្តអ្នកណាម្នាក់នោះទេ!ចាកចេញពីអ្នកណាដែលធ្វើអោយចិត្តយើងមិនសប្បាយ

យើងមិនត្រូវដាក់អារម្មណ៏ទៅលើអ្នកណាម្នាក់ខ្លាំងពេកទេ លើកលែងតែគ្រួសាររបស់យើង!ហើយក៏គ្មានអ្នកណាអង្គុយចាំអោយយើងបញ្ចេញកំហឹងដាក់ដែរ!ប្រសិនបើអ្នកតែងតែដាក់កំហុសរបស់អ្នកដទៃនៅលើបេះដូងរបស់អ្នក, ព្យួរនៅលើបបូរមាត់របស់អ្នក,ហើយបើកំហុសគេយើងមិនព្រមភ្លេចនោះតើពេលណាយើងមានក្តីសុខទៅ?

ហើយជីវិតយើងក៏ដូច្នេះដែលយើងកើតមកមិនមែនតំរូវចិត្តអ្នកណាម្នាក់នោះទេចឹងហើយបើអ្នកណាធ្វើអោយយើងគិតច្រើនខ្វល់ច្រើនកុំនៅជាមួយគេអី!ម៉ាក់ប៉ាយើងបង្កើតយើងមកមិនមែនតំរូវចិត្តគេទេ!ហើយត្រូវចាំថាមនុស្សម្នាក់មិនអាចផ្គាប់ចិត្តមនសុ្សគ្រប់គ្មានបានដែរ។

[caption id="attachment_26690" align="alignnone" width="800"]52594483_2149658011793658_5693432682214588416_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

លើលោកនេះគ្មានទេមនុស្សល្អគ្រប់១០ហើយក៏គ្មានដែលមនុស្សដែលមិនចេះខុសសំខាន់ខុសហើយចេះកែអត់?

ហើយយើងក៏មិនត្រូវរស់ព្រោះតែអ្នកណាម្នាក់ឬស្នេហានោះទេ!ដឹងថាស្នេហាវាសំខាន់តែគ្រាន់តែខ្ញុំមិនយកវាសំខាន់តែប៉ុណ្ណោះ។មនុស្សខ្លះសុខចិត្តលះបង់គ្រប់បែបយ៉ាងព្រោះតែស្នេហាតែចុងក្រោយឈឺចាប់ចង់ងាប់ចង់រស់!សួរថានេះព្រោះតែអ្វី?ព្រោះតែយើងលះបង់វាច្រើនលើសលប់ជាមួយនឹងស្នេហាដែលមិនច្បាស់លាស់មួយ។

សំរាប់ខ្ញុំខ្ញុំឈប់ល្ងង់ទៀតហើយក៏ព្រោះតែកន្លងមកខ្ញុំស្លូតពេក ខ្ញុំមិនចេះទៅចង់ដឹងចង់លឺ មិនចេះខ្វាយខ្វល់ច្រើនទើបធ្វើអោយខ្ញុំក្លាយទៅជាមនុស្សល្ងង់ដោយមិនដឹងខ្លួន!ពីពេលនេះទៅខ្ញុំមិនអនុញិត្តអោយអ្នកណាម្នាក់មកធ្វើអោយខ្ញុំមិនសប្បាយចិត្តទៀតដែរ។ម៉ាក់ប៉ាខ្ញុំខំបង្កើតខ្ញុំមកចិញ្ចឹមអស់លុយជាច្រើនរឿងអីខ្ញុំត្រូវទៅខ្វល់នឹងមនុស្សដែលធ្វើអោយខ្ញុំពិបាកចិត្តទៅវិញ៕

Loading...

[caption id="attachment_26691" align="alignnone" width="546"]51882846_2149655745127218_1875195249853202432_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_26692" align="alignnone" width="740"]51964400_2151644194928373_4941188642291843072_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_26693" align="alignnone" width="768"]52340148_2149658035126989_2343392310554787840_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ប្រែសម្រួលដោយ៖Calvin OnlyU

 

Loading...