បែកធ្លាយគម្រូស្មាតហ្វូនបត់អេក្រង់ iPhone X Fold ស្អាតទាក់ទាញមិនចាញ់ Samsung និង Huawei

បែកធ្លាយគម្រូស្មាតហ្វូនបត់អេក្រង់ iPhone X Fold ស្អាតទាក់ទាញមិនចាញ់ Samsung និង Huawei

រយៈពេលជាង១០ឆ្នាំមកនេះ ក្រុមហ៊ុន Apple នោតែមិនទាន់ឃើញផ្លាស់ប្ដូរការបំពាក់រចនាបទអេក្រង់របស់ខ្លួននៅឡើយខណៈដែលក្រុមហ៊ុន Samsung  បានប្រកាសចេញនូវ Smart Phone អេក្រង់បត់ Galaxy Fold ដែលអាចប្រើប្រាស់ជា Smart Phone & Tablet ក្នុងពេលតែមួយរួមបញ្ចូលគ្នា ដែលធ្វើឱ្យអ្នកប្រើប្រាស់ទូទៅ ពេញចិត្តជាខ្លាំង។

[caption id="attachment_27648" align="alignnone" width="1100"]5c74665f72538_1551132240_large សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ស្របពេលនេះដែរ ក្រុមហ៊ុនធំៗជាច្រើនទៀត ដូចជា Huawei & OPPO ក៏បានប្រកាសចេញ Smart Phone ថ្មី ដែលមានរចនាបទស្រដៀងៗ នេះផងដែរ ដែលតម្លៃដែលប្រកាសចេញ ពិតជាមានតម្លៃថ្លៃមែនទែន។

មានដំណឹងបែកធ្លាយខ្លះៗថាក្រុមហ៊ុន Apple នឹងមាន​គម្រោង​ចេញ​ផ្សាយ​ស្មាតហ្វូន​បត់​របស់ខ្លួន​នា​អំឡុង​ពាក់​កណ្តាល​ឆ្នាំ ២០២០ នេះ​បើ​តាម​ការ​ឆ្លើយតប​ទៅ​នឹង​ប៉ាតង់​ដែល​ធ្លាប់​លេច​ធ្លាយ​នា​ឆ្នាំ ២០១១។ ប៉ុន្តែ​ថ្មីៗ​នេះ​អ្នក​រចនា Roy Gilsing ក៏​ស្រាប់​តែ​បញ្ចេញ​គំរូ (Concept) មួយ​ឡើង ដោយ​ឲ្យ​ឈ្មោះ​ថា iPhone X Fold ។

Loading...

[caption id="attachment_27649" align="alignnone" width="1100"]5c74666009d64_1551132240_large សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ក្នុង​នោះ​ប្រភព​ជឿជាក់​ថា​ Apple នឹង​បង្កើត​រូបរាង iPhone X Fold ស្រដៀង​ទៅ​នឹង​គូ​ប្រជែង​របស់​ខ្លួន តាម​រយៈ​ការ​បំពាក់​អេក្រង់​ភ្លោះ​ពីរ ដែល​មួយ​នៅ​ផ្នែក​ខាង​មុខ​ជា​ទម្រង់ iPhone Mode និង​នៅ​ផ្ទៃ​ខាង​ក្នុង​ជា​ទម្រង់ iPad Mode។

ទស្សនាវីដេអូ Concept របស់ iPhone X Fold នៅទីនេះ៖

https://www.youtube.com/watch?v=ztSH9u_4kdk

Loading...