ម្ចាស់ពាន Cambodian Idol រដូវកាលទី២ បញ្ចេញសំនៀងជាភាសាចិនបានយ៉ាងពីរោះគួរឱ្យសសើរ! (មានវីដេអូ)

ម្ចាស់ពាន Cambodian Idol រដូវកាលទី២ បញ្ចេញសំនៀងជាភាសាចិនបានយ៉ាងពីរោះគួរឱ្យសសើរ! (មានវីដេអូ)

ភ្នំពេញ៖ ក្រោយជាប់ជាម្ចាស់ពាននៃកម្មវិធី Cambodian Idol រដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច បានប្រឡូកក្នុងវិស័យចម្រៀងនៃផលិតកម្មហង្សមាស ហើយបានបកស្រាយបទចម្រៀងជាច្រើនបទដែលសុទ្ធតែទទួលការគាំទ្រពីទស្សនិកជនជាច្រើនគ្រប់ស្រទាប់។

[caption id="attachment_27656" align="alignnone" width="1440"]Screen Shot 2019 02 26 At 5.41.11 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_27657" align="alignnone" width="1440"]Screen Shot 2019 02 26 At 5.40.26 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ថ្មីៗនេះ កញ្ញា ឈិន ម៉ានិច្ច បានចូលរួមក្នុងកម្មវិធី «ចម្រៀងគ្រួសារខ្មែរ» ជាកម្មវិធីតន្ត្រីផ្សាយផ្ទាល់តាមរយៈទំព័រ Facebook ដែលតែងអញ្ជើញសិល្បករសិល្បការិនីជាច្រើនចូលរួមបកស្រាយសំនៀងជាបន្តបន្ទាប់។ កញ្ញាឈិន ម៉ានិច្ច បានបកស្រាយបទចម្រៀងជាភាសាចិនក្រោមចំណងជើងថា "The Moon Represent My Heart" ពិតជាពិរោះមែនទែន។

Loading...

[caption id="attachment_27658" align="alignnone" width="1440"]Screen Shot 2019 02 26 At 5.40.09 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ការច្រៀងជាភាសាចិនលើកនេះធ្វើឱ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើល ដោយសារតែតារាចម្រៀងសំឡេងផ្អែមរូបនេះ មិនដែលឃើញប្រកាសពីការចេះភាសាចិនសោះ តែដល់ពេលឡើងច្រៀង កញ្ញាអាចបកស្រាយបទចម្រៀងមួយបទនេះយ៉ាងពីរោះ ពោរពេញដោយមនោសញ្ចេតនា គួរឱ្យចង់ស្ដាប់។

តោះកុំឱ្យខាតពេលចូលស្ដាប់បទចម្រៀងជាភាសាចិនរបស់កញ្ញា ឈិន ម៉ានិច្ច ទាំងអស់គ្នា៖

https://www.youtube.com/watch?v=dFq7HpNFd3o

Loading...