Ads
សាហាវបាត់! បុរសម្នាក់ត្រូវបានគេចាប់ខ្លួនដោយសារតែគាត់បានយកប្រពន្ធ ៣ នាក់នៅក្នុងរដ្ឋ ៣ផ្សេងៗគ្នា

សាហាវបាត់! បុរសម្នាក់ត្រូវបានគេចាប់ខ្លួនដោយសារតែគាត់បានយកប្រពន្ធ ៣ នាក់នៅក្នុងរដ្ឋ ៣ផ្សេងៗគ្នា

សារព័ត៌មាន ABC News បានរាយការណ៍ថាបុរសជនជាតិអាមេរិចម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុងកូឡំបូស រដ្ឋអូហៃអូ សហរដ្ឋអាមេរិកដោយសារតែបានរៀបអាពាហ៍ពិពាហ៍ជាបន្តបន្ទាប់ជាមួយស្ត្រីបីនាក់នៅក្នុងរដ្ឋបី។

ការិយាល័យរបស់ខោនធីហ្វានលីន រដ្ឋអូហៃអូ បាននិយាយថាពួកគេបានចាប់ខ្លួនលោក Michael Middleton អាយុ 43ឆ្នាំ នៅថ្ងៃទី 0៨ ខែសីហា។ មន្រ្តីបាននិយាយថាគាត់ត្រូវបានគេចាប់ខ្លួននៅ New Hampshire ព្រោះតែលោកបានរៀបការជាមួយនារីម្នាក់ផ្សេងទៀត ខណៈពេលដែលគាត់បានរៀបការរួចទៅហើយក្ដី។

Middleton ដែលអាយុ ៤៣ ឆ្នាំកំពុងត្រូវបានឃុំខ្លួននៅគុក Franklin County ។

លើសពីនេះទៅទៀត គាត់ក៏ត្រូវបានគេចោទប្រកាន់ផងដែរអំពីអំពើហិង្សាក្នុងគ្រួសារ ការបើកបរស្រវឹងបើកបរដោយមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ។


យោងតាមការចោទប្រកាន់កាលពីខែមករា លោកម័រលែនបានរំលោភច្បាប់ដោយរៀបការជាមួយអាលីស៊ីហ្គ្រេននៅរដ្ឋ New Hampshire ក្នុងឆ្នាំ ២០១៣ បើទោះបីជាលោកបានរៀបការជាមួយ Kinda Lashley នៅរដ្ឋ Georgia និង Kassandra Shipley ក្នុងរដ្ឋអាឡាបាម៉ាទៅហើយក្ដី។

Grant បាននិយាយប្រាប់ WMTW ឲ្យដឹងថា នាងត្រូវបានគាត់បោកប្រាស់ ជាមួយនឹងទឹកប្រាក់អស់ប្រហែល $ 20,000 ។

អ្នកនាង Grant ក៏បាននិយាយបន្ថែមមកកាន់ WMTW ទៀតថា "គាត់ធ្វើឱ្យខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺជាមនុស្សពិសេស គាត់ធ្វើដូចជាគាត់ពិតជាយកចិត្តទុកដាក់ចំពោះខ្ញុំណាស់ ហើយបន្ទាប់មកគាត់ក៏សុំខ្ញុំរៀបការជាមួយ ។ បន្ទាប់ពីរៀបការរួច គាត់បានយកទ្រព្យសម្បត្តិទាំងអស់របស់ខ្ញុំ ហើយក៏រត់គេចខ្លួនបាន" ។

ប្រភព៖ www.24h.com.vn