បទ «គេមិនស្រលាញ់យើងទេ» របស់លោកហ្សូណូ មានអ្នកស្ដាប់ច្រើនជាងគេលេខ២ លើ Youtube Official របស់រស្មីហង្សមាស!

បទ «គេមិនស្រលាញ់យើងទេ» របស់លោកហ្សូណូ មានអ្នកស្ដាប់ច្រើនជាងគេលេខ២ លើ Youtube Official របស់រស្មីហង្សមាស!

ភ្នំពេញ៖ តារាចម្រៀង ហ្សូណូ ជាតារាចម្រៀងប្រភេទរ៉ុក ដែលយុវវ័យទទួលស្គាល់ ជាយូរមកហើយ ខណៈដែលចម្រៀងរបស់លោកមួយចំនួនជាប្រភេទរ៉ុក នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំង ដូចជា កូនប្រុសខុសហើយ My Love Don't Cry និងបទចម្រៀងជាច្រើនទៀត។

[caption id="attachment_28063" align="alignnone" width="522"]Screen Shot 2019 03 03 At 2.50.20 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

កាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៨ បទចម្រៀង «គេមិនស្រលាញ់យើងទេ» របស់លោក ហ្សូណូ ត្រូវបានផ្សាយជាផ្លូវការលើ Youtube Official របស់ផលិតកម្មរស្មីហង្សមាស ដែលនិពន្ធទំនុកច្រៀងដោយលោក ណុប អ៊ីនុ និងនិពន្ធបទភ្លេងដោយលោក សាន់ សុវណ្ណឌីន។ បទចម្រៀងមួយបទនេះ ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកស្ដាប់បទចម្រៀងនៃផលិតកម្មរស្មីហង្សមាស ដែលអត្រាចំនួនអ្នកស្ដាប់ កើនឡើងជារៀងរាល់ថ្ងៃ រហូតដល់ត្រឹមថ្ងៃនេះ (០៣ មីនា ២០១៩) បទចម្រៀងមួយបទនេះ មានអ្នកស្ដាប់ដល់ទៅ 20,672,385 ដង ដែលនៅក្រោមបទចម្រៀងលេខ១ (រាំអ៊ីចេះ) ត្រឹមតែ ៣លាន Views ប៉ុណ្ណោះ។

[caption id="attachment_28064" align="alignnone" width="498"]Screen Shot 2019 03 03 At 2.47.56 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_28065" align="alignnone" width="720"]Din សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_28067" align="alignnone" width="994"]Screen Shot 2019 03 03 At 2.32.35 PM សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

បទចម្រៀង គេមិនស្រលាញ់យើងទេ ជា Version ស្រីរបស់កញ្ញា សួស វីហ្សា ក៏ទទួលបានការចូលស្ដាប់ច្រើនមិនចាញ់បទប្រុសប៉ុន្មានទេ ដែលបទនោះក៏មានអ្នកស្ដាប់ដល់ទៅ ១៩ លានដងផងដែរ។

[caption id="attachment_28068" align="alignnone" width="1280"]Maxresdefault (1) សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_28069" align="alignnone" width="1280"]Maxresdefault សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

គួររំលឹកផងដែរថា ក្រៅពី Official Audio របស់បទចម្រៀងទាំងពីរនេះ Official MV ទាំងពីរក៏ទទួលបានការចូលមើលច្រើនផងដែរ ដែលបទនីមួយៗ សុទ្ធតែមានអ្នកទស្សនារាប់លានដងដូចគ្នា។ លោកហ្សូណូ ក៏ធ្លាប់បញ្ជាក់នៅលើ Facebook page ផ្លូវការរបស់លោកថា នឹងមានបទចម្រៀង ចាក់ដោតអារម្មណ៍បែបនេះបន្ថែមឆាប់ៗនេះផងដែរ៕

https://www.youtube.com/watch?v=dTowHtKneuU

https://www.youtube.com/watch?v=EZ1YNgV0H4w

Loading...