ហាមមិនឱ្យនឹក ហាមមិនឱ្យក្បែរ ហាមមិនឱ្យជួប យើងជាសង្សារ ឬជាអ្វី? ម្ចាស់បទ «គេមិនស្រលាញ់យើងទេ» បញ្ចេញចម្រៀងមនោសញ្ចេតនាចាក់ដោតមួយបទទៀត ពីរោះកប់! (មានវីដេអូ)

ហាមមិនឱ្យនឹក ហាមមិនឱ្យក្បែរ ហាមមិនឱ្យជួប យើងជាសង្សារ ឬជាអ្វី? ម្ចាស់បទ «គេមិនស្រលាញ់យើងទេ» បញ្ចេញចម្រៀងមនោសញ្ចេតនាចាក់ដោតមួយបទទៀត ពីរោះកប់! (មានវីដេអូ)

ភ្នំពេញ៖ ក្រោយបទចម្រៀង គេមិនស្រលាញ់យើងទេ បានចេញផ្សាយហើយទទួលបានការគាំទ្រលើសពីរំពឹងទុក ដែលមានអ្នកចូលស្ដាប់ដល់ ជាង២០លានដង តារាចម្រៀងរូបសង្ហា ហ្សូណូ ធ្លាប់បានប្រកាសថា នឹងមានបទចម្រៀងមនោសញ្ចេតនា ចាក់ដោតអារម្មណ៍ទៀតក្នុងពេលឆាប់ៗនេះ។

[caption id="attachment_28218" align="alignnone" width="640"]53476510_2178330495546124_5412204571634171904_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_28219" align="alignnone" width="960"]44848460_1997718453607330_624555753134358528_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

កាលពីយប់មិញ ផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀង «ហាម» ដែលជាបទចម្រៀង មនោសញ្ចេតនាចាក់ដោតអារម្មណ៍ ដែលនិយាយពីគូស្នេហ៍មួយគូ ដែលហាមគូស្នេហ៍មិនឱ្យធ្វើនេះ ធ្វើនោះ រហូតដល់គេគិតថានេះមិនមែនជាស្នេហាឡើយ។ បទចម្រៀង «ហាម» ជាបទចម្រៀង មនោសញ្ចេតនា ដែលនិពន្ធដោយអ្នកនិពន្ធបទ ម៉ាប់ៗ លោក ជុំ សំអង និងនិពន្ធបទភ្លេងដោយលោក សាន់ សុវណ្ណឌីន អ្នកនិពន្ធបទភ្លេងបទ គេមិនស្រលាញ់យើងទេ

[caption id="attachment_28220" align="alignnone" width="720"]51885769_148696349463556_3565245179814215680_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_28221" align="alignnone" width="960"]52911320_2548035978602658_3241607269367939072_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

ក្រោយចេញផ្សាយបទនេះមិនបានប៉ុន្មានផង បទចម្រៀង «ហាម» ក៏ទទួលបានការគាំទ្រពីអ្នកស្ដាប់យ៉ាងច្រើន ហើយផលិតកម្មរស្មីហង្សមាស ក៏បញ្ចេញបទចម្រៀងនេះ ជា Version ស្រីពីកំពូលតារា​ចម្រៀង ឱក សុគន្ធកញ្ញា មិនឱ្យយឺតពេលផងដែរ។ មតិជាច្រើនបានពោលសសើរបទចម្រៀងមួយនេះ ថាពិតជាពីរោះ មានអត្ថន័យចាក់ដោតអារម្មណ៍យុវវ័យយ៉ាងច្រើន ខណៈដែលមួយរយៈនេះ បទចម្រៀងរបស់លោក ហ្សូណូ ចេញផ្សាយថ្មីៗតែងទទួលបានការគាំទ្រយ៉ាងច្រើន និងមានបទចម្រៀងឆ្លើយឆ្លងជាមួយកំពូល តារាចម្រៀងស្រីជាបន្តបន្ទាប់។

គួរឱ្យដឹងផងដែរថា ក្រោយពេលសម្ដែងរឿង សិសិររដូវក្នុងបេះដូង លោក ហ្សូណូ ហាក់ទទួលបាន​ប្រជាប្រិយភាពខ្លាំងគួរឱ្យកត់សម្គាល់ ទាំងបទចម្រៀងថ្មីៗដែលបានចេញផ្សាយសុទ្ធតែទទួលបានការគាំទ្រ និងទើបតែគ្រងដំណែងជាតួឯកក្នុងរឿងភាគទូរទស្សន៍ថ្មីមួយរបស់ ទូរទស្សន៍ហង្សមាស «រាជនីភូមិគ្រឹះ» ជាមួយតារាចម្រៀងសំឡេងស្រទន់ សុគន្ធ និសា

[caption id="attachment_28216" align="alignnone" width="2048"]32488967_1716923541716554_4443791301535596544_o សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_28217" align="alignnone" width="706"]31044602_818377515015132_8451520457613508608_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

តោះស្ដាប់បទ «ហាម» របស់លោកហ្សូណូ ទាំងអស់គ្នា៖

https://www.youtube.com/watch?v=OLWP44wiyMA

Loading...