វណ្ណកម្មអក្សរសិល្ប៍ខ្មែរដ៏ល្បីក្នុងទ.សទី៦០ ដ៏កម្រ ដែលធ្លាប់បានកប់ចោល ពេលនេះបានមកវិញហើយកុំភ្លេចគាំទ្រផង

វណ្ណកម្មអក្សរសិល្ប៍ខ្មែរដ៏ល្បីក្នុងទ.សទី៦០ ដ៏កម្រ ដែលធ្លាប់បានកប់ចោល ពេលនេះបានមកវិញហើយកុំភ្លេចគាំទ្រផង

នរណាៗក៏និយាយពីរឿងនេះដែរថ្មីៗនេះ! វណ្ណកម្មអក្សរសិល្ប៍ដ៏ល្បីក្នុងទ.សទី៦០ ដ៏កម្រពេលនេះបានមកវិញហើយកុំភ្លេចគាំទ្រផង។ បើនិយាយអំពីទម្រង់ល្ខោននិយាយនៅប្រទេសកម្ពុជាទាំងល្ខោននិយាយលើឆាក ទាំងល្ខោននិយាយតាមវិទ្យុ ទាំងល្ខោននិយាយតាមទូរទស្សន៍ បានរីកចម្រើនយ៉ាងខ្លាំងក្លានៅក្នុងអំឡុងឆ្នាំ ១៩៥៩ ជាពេលដែលល្ខោននិយាយខ្មែរចាប់កំណើតឡើង រហូតដល់ឆ្នាំ ១៩៧៨ ។ ក្នុងរយៈពេលនោះ មានអ្នកនិពន្ធ និងអ្នកដឹកនាំរឿងល្ខោនយ៉ាងចំណានៗជាច្រើននាក់ដូចជា៖ លោកហង្ស ធុនហាក់, លោកពៅ យូឡេង, លោកអ៊ុំ ឈឺន, លោកមាស គក, លោកឆេង ផុន, លោកហង់ ជួន, លោកនួន កន, លោកលី គឹមអួង, លោកហួត គឹមលាង, លោកហ៊ីង ប៊ុនថុន, លោកប៉ុល សំអឿន, លោកផឹក សំផេន, អ្នកស្រីអ៊ូ ចាន់ថន ជាដើម ព្រមទាំងបណ្តុះបណ្តាលបានអ្នកនិពន្ធ និងអ្នកដឹកនាំរឿងល្ខោនជំនាន់ក្រោយជាច្រើននាក់ទៀតផង ដែលអាចនិពន្ធល្ខោននិយាយសម្រាប់សម្តែងលើឆាក ល្ខោននិយាយសម្រាប់ទូរទស្សន៍ និងល្ខោននិយាយសម្រាប់វិទ្យុទៀតផង ។ តែដោយសារតែវិបត្តិនៃភ្លើងសង្គ្រាមបានធ្វើឱ្យសិល្បៈល្ខោននិយាយបាត់បង់បន្តិចម្តងៗ រហូតស្ទើរតែគ្មានអ្នកណារំលឹកដល់ និងអភិរក្សថែរក្សា។

53316590_855521518113070_2133524690755387392_n

 

 

ដោយចិត្តស្រលាញ់សិល្បៈល្ខោននិយាយ ពេលនេះមានក្រុមសិល្បៈមួយក្រុមបានផ្តួចផ្តើមធ្វើការសម្តែងល្ខោននិយាយជូនដល់សាធារណជនជាការកម្សាន្ត និងការយល់ដឹងបន្ថែមពីសម្បត្តិសិល្បៈខ្មែរដ៏ថ្លៃថ្លាផងដែរ ដែលការសម្តែងរឿងនេះមានបង្កប់ដោយថ្វីគំនិត លើសពីទស្សនវិជ្ជា និង ការវិភាគភាពយន្ត តែវាជាសិល្បៈដ៏កម្រដែលអ្នកមិនគួររំលង នោះគឺរឿង « វង្សត្រកូលកម្សត់»។

 

54114903_2266326763628345_7311706974150721536_n

Loading...

វង្សត្រកូលកម្សត់ គឺជាប្រភេទល្ខោននិយាយ បែបទស្សនៈវិទ្យាសាស្រ្តនិយម និង អ្នកទស្សនៈពុទ្ធសាសនានិយម និពន្ធដោយលោកសាស្រ្តាចារ្យ ហង្ស ធនហាក់ ក្នុងទស្សវត្តរ៍ទី ៦០ ហើយរឿងដ៏ល្អឯកនេះ នឹងធ្វើការសម្តែងផ្ទាល់នៅថ្ងៃទី២៣ និង ២៤ ខែមីនា ឆ្នាំ ២០១៩ នេះហើយ នៅសាលមហោស្រពចតុម្មុខ។

លោកអ្នកអាចធ្វើការគាំទ្រល្ខោននិយាយខ្មែរយើង និងចូលរួមទស្សនាដោយផ្ទាល់បាន ដោយសំបុត្រល្ខោននិយាយរឿង «វង្សត្រកូលកម្សត់» មានលក់នៅហាងវត្ថុអនុស្សាវរីយ៍លក្ស្មី ជាប់កាហ្វេសារ:មន្ទីរជាតិ រាជធានីភ្នំពេញនេះ ក្នុងតម្លៃ ២០០០០រៀលតែប៉ុណ្ណោះ៕

កុំភ្លេចជួយជាវទស្សនាគាំទ្រ និងចែករំលែកបន្តផង!

ចុចមើលទីតាំងសម្រាប់ទិញសំបុត្រ នឹងលេខទំនាក់ទំនង ០១០ ៥៥៦៤៦៦

https://www.facebook.com/museumcafe.boutique/

[caption id="attachment_28737" align="alignnone" width="2048"]53788153_1154133174755202_8347729471939280896_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_28736" align="alignnone" width="1242"]53604416_444281512985140_5532823389497982976_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_28738" align="alignnone" width="1537"]54114903_2266326763628345_7311706974150721536_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...