នេះជារឿងពិតសព្វថ្ងៃ!  ដែលអ្នកនឹងខកបំណងពេលដែលធ្វើការរកស៊ីជាមួយនឹងមិត្តជិតស្និទ្ធ!

នេះជារឿងពិតសព្វថ្ងៃ! ដែលអ្នកនឹងខកបំណងពេលដែលធ្វើការរកស៊ីជាមួយនឹងមិត្តជិតស្និទ្ធ!

ការមានទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន និងស្គាល់គេឯងច្រើន អាចធ្វើឱ្យយើងមានប្រយោជន៍ជាច្រើននៅក្នុងសង្គម ថែមទាំងអាចជួយសម្រួលបញ្ហានាពេលអនាគតផងដែរ។ តែនៅក្នុងនោះ ការធ្វើការ ឬរកស៊ីជាមួយអ្នកស្គាល់គ្នា ឬមិត្តជិតដិតបែរជាមិនមែនជារឿងងាយស្រួលដូចជាការគិតនោះទេ ព្រោះមនុស្សស្ទើរតែទាំងអស់តែងតែយល់ថា មិត្តជិតស្និទ្ធ ឬអ្នកស្កាល់គ្នាយ៉ាងណាគង់តែធ្វើការកេងចំណេះលើយើង ឬអ្នកខ្លះក៏ចំណាំថាទិញអ្នកដទៃមធ្យម ងំតែគ្នាឯងកោរមិនដាក់ទឹក តែក៏មិនមែនអ្នកស្គាល់គ្នាទាំងអស់សុទ្ធតែបែបនេះដែរ ។

 

SEARCHIT_PARTNER 750x422

ចុះប្រិយមិត្តយល់យ៉ាងណាដែរ? ដើម្បីជ្រាបច្បាស់ តោះ! មកស្តាប់រឿងរ៉ាវរបស់មហាសេដ្ឋី Jack Ma និយាយពីការរកស៊ីជាមួយនឹងមនុស្ស ៣ប្រភេទដូចខាងក្រោម៖

មានសំបកកង់ឡានមួយមាន3តម្លៃ ដោយមិត្តស្លាប់រស់របស់អ្នកលក់ឱ្យអ្នកក្នុងតម្លៃ850$ មិត្តភ័ក្រ្តធម្មតាលក់ក្នុងតម្លៃ 830$ និងអ្នកដទៃលក់ក្នុងតម្លៃ 780$។ បើឱ្យជ្រើសរើសតើអ្នកនឹងទិញពីអ្នកណា?

ច្បាស់ណាស់ មនុស្សភាគច្រើនប្រាកដជាចង់បានរបស់ថោកហើយ។ ទីបំផុតគាត់ជ្រើសរើសយកតម្លៃរបស់អ្នកដទៃ 780$ តែគាត់មិនបានដឹងថា៖

- អ្នកស្គាល់គ្នាគេយកចំនិញត្រឹមតែ20$

- មិត្តស្លាប់រស់មិនយកចំណេញសូម្បីតែ1សេន បែរជាបង់ខាតថ្លៃដឹកជញ្ជូនអស់ 50$ ទៀត

- ឯអ្នកដទៃវិញលក់ 780$ តែគេបានចំណេញដល់ទៅ 580$បាត់ទៅហើយ។

Loading...

 

CR Cars InlineHero Tires Mainbar Treads Opener 9 18

ចុងក្រោយសំបកកង់ឡានដែលទិញពីអ្នកដទៃនោះ គឺជារបស់ក្លែងក្លាយ! ស្តាយក្រោយមិនមែនមកពីសំបកកង់ឡានក្លែងក្លាយមានច្រើនទេ តែមកពីអ្នកមានចិត្តលោភលន់ពេកប៉ុណ្ណោះ។ ជាការពិតណាស់ មិនមែនមកពីអ្នកស្គាល់គ្នាចង់កាប់អ្នកទេ តែអ្នកស្គាល់គ្នាចង់ផ្តល់ការធានា និងរករបស់ល្អដល់អ្នកតែប៉ុណ្ណោះ។

លោក JACK MA ធ្លាប់បាននិយាយថា ការរកស៊ីជាមួយអ្នកជិតឌិត អ្នកលក់ទៅឱ្យគេប៉ុន្មានក៏ដោយ ក៏គេនៅតែយល់ថាអ្នកបានចំណេះពីគេច្រើន ទោះលក់ឲ្យគេថោកហើយក៏គេមិនដឹងដែរ ឯថ្លៃដើមរបស់អ្នក ពេលវេលារបស់អ្នក ការដឹកជញ្ជូនរបស់អ្នក គឺគេមើលមិនឃើញទេគេសុខចិត្តទៅឱ្យអ្នកដទៃចំណេញ ក៏មិនចង់ទៅគាំទ្រគ្នាឯងដែរ។ ពីព្រោះតែ ក្នុងចិត្តគេគិតថា តើអ្នកបានចំណេញពីគេប៉ុន្មាន? តែមិនដែលគិតថាតើអ្នកនឹងជួយសន្សំឲ្យគេបានប៉ុន្មាននោះទេ។ នេះគឺជាចិត្តមនុស្ស!

 

[caption id="attachment_28745" align="alignnone" width="530"]105552563 1541425371210gettyimages 1057636520.530x298 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ប្រភព៖ ហ្វេសប៊ុក

Loading...