នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងត្រូវការជំនួយ នោះមិនមែនមានន័ថា នាងទន់ខ្សោយ

នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងត្រូវការជំនួយ នោះមិនមែនមានន័ថា នាងទន់ខ្សោយ

- នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងហត់នឿយណាស់ នោះមិនមែនមានន័យថា នាងចង់បោះបង់កូននាងចោលនោះឡើយ នាងគ្រាន់តែចង់និយាយពីអារម្មណ៍ដែលនាងពេលនេះ នាងគ្រាន់តែចង់បន្ធូរអារម្មណ៍នាងតែប៉ុណ្ណេាះ។

- នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងចង់មានពេលវេលាផ្ទាល់ខ្លួន នោះមិនមែនមានន័យថា នាងស្ដាយក្រោយដែលនាងមានកូននោះទេ។

- នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងត្រូវការជំនួយ នោះមិនមែនមានន័ថា នាងទន់ខ្សោយ ឬនាងមិនអាចធ្វើបាននោះឡើយ នាងគ្រាន់តែចង់ដឹងថា តើមាននរណាខ្លះ ដែលនៅពីក្រោយនាង អាចជួយនាងបានតែប៉ុណ្ណេាះ។

- នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងចង់ដើរផ្សារជាមួយមិត្តភក្តិ នោះមិនមែនមានន័យថា នាងភ្លេចថានាងមានប្ដី មានកូននោះឡើយ តែនាងគ្រាន់តែចង់ជួបជុំមិត្តភក្តិម្ដងម្កាលតែប៉ុណ្ណេាះ។

- នៅពេលដែល ស្ត្រីម្នាក់និយាយថា #នាងមានPartyជាមួយមិត្តភក្តិ មិនមែនមានន័យថា នាងគិតថានាងនៅលីវ ឬនាងភ្លើតភ្លើននោះទេ នាងគ្រាន់តែមិនចង់ចោល កម្មវិធីរបស់មិត្តជិតស្និទ្ធនាងតែប៉ុណ្ណេាះ។

Loading...

- នៅពេលដែលអ្នកឃើញស្ត្រីម្នាក់យំចំពោះមុខអ្នក មិនមែនមានន័យថា នាងសម្ដែងនោះទេ តែប្រហែលវាត្រឹមតែ20%នៃអារម្មណ៍តានតឹង ដែលនាងអាចបញ្ចេញមកតែប៉ុណ្ណេាះ។

- នៅពេលដែល ស្ត្រីម្នាក់ស្រែកគំហក និយាយសម្ដីខ្លាំងៗចេញមក អាចមិនមែនមកពីនាងឆេវឆាវ ឆាប់ខឹងទេ តែវាប្រហែលជា មកពីនាងធ្លាប់និយាយសម្ដីធម្មតាៗ ដដែលៗ មិនក្រោម100ដងឡើយ។

- នៅពេលដែល ស្ត្រីម្នាក់សុខចិត្តដើរចេញ ដោយមិននឹកស្ដាយអ្វីសោះនោះ មិនមែនមានន័យថា នាងចិត្តដាច់ ឬមិនខ្វល់នោះទេ តែអាចមកពីនាង ខ្វល់ឆ្អែតឆ្អន់ សមល្មមនឹងនាងត្រូវធ្វើចិត្តដាច់ ហើយដើរចេញយ៉ាងស្ងៀមស្ងាត់ហើយ។

គេថា " ស្ត្រីជាភេទទន់ខ្សោយ " តែបើគិតឱ្យដល់ទៅ កម្រិតនៃការឈឺចាប់ដែលមនុស្សស្រីអាចទ្រាំទ្របាន គឺវាច្រើនលើសលប់ លើសពីអ្វីដែលមនុស្សប្រុសធ្វើបានរាប់រយដង។ តែអ្វីដែលគេនិយាយគឺ គ្រាន់តែសំដៅដល់ភាពទន់ខ្សោយនៃកម្លាំងកាយតែប៉ុណ្ណេាះ តែនាងមានច្រើនលើសលប់នោះគឺ #កម្លាំងចិត្ត ៕

#24October

Loading...