ឈ្មោះទេពធីតាមហាសសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ

ឈ្មោះទេពធីតាមហាសសង្ក្រាន្តទាំង ៧ និង គ្រឿងអាភរណៈ

ទុង្សៈទេវី ជាបុត្រីទី១ របស់កបិលមហាព្រហ្ម

[caption id="attachment_29561" align="alignnone" width="250"]13814872023_7f980884f3 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
រូបតំណាង[/caption]

សៀតផ្កាទទឹម

អម្ពរសម្ពត់ពណ៌ក្រហម

សំលៀកបំពាក់ពណ៌ក្រហម

គ្រឿងប្រដាប់បទុមរាជ (ត្បូងទទឹមពណ៌ក្រហម)

សោយផ្លែឧទុម្ពរ (ផ្លែល្វា)

ស្ដាំកងចក្រ ឆ្វេងខ្យងស័ង្ខ

ពាហនៈ គ្រុឌ ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងថ្ងៃអាទិត្យ។

គោរាគៈទេវី

គោរាគៈទេវី​ ជាបុត្រីទី២ របស់កបិលមហាព្រហ្ម សៀតផ្កាអង្គារបុស្ស អម្ពរសម្ពត់ពណ៌លឿងទុំ សំលៀកបំពាក់ពណ៌លឿង គ្រឿងប្រដាប់បុក្តា (ត្បូងកណ្ដៀងពណ៌ស្វាយ) សោយតេលំ (ប្រេង) ស្ដាំព្រះខ័ន ឆ្វេងឈើច្រត់ ពាហនៈ ព្យាឃៈ (ខ្លា) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងថ្ងៃច័ន្ទ។

[caption id="attachment_29562" align="alignnone" width="250"]គោរាគៈទេវី សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
រូបតំណាង[/caption]

រាគ្សៈសាទេវី

រាគ្សៈសាទេវី ជាបុត្រីទី៣ របស់កបិលមហាព្រហ្ម សៀតផ្កាឈូក អម្ពរសម្ពត់ពណ៌ស្វាយ សំលៀកបំពាក់ពណ៌ខ្មៅ គ្រឿងប្រដាប់មោរា (ត្បូងកណ្ដៀងពណ៌ខៀវ) សោយលោហិត (ប្រេង) ស្តាំត្រីសូល៍ ឆ្វេងធ្នូ ពាហនៈ អស្សតរ (សេះ) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងថ្ងៃអង្គារ។

[caption id="attachment_29563" align="alignnone" width="900"]រាគ្សៈសាទេវី សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
រូបតំណាង[/caption]

មណ្ឌាទេវី

Loading...

មណ្ឌាទេវី ជាបុត្រីទី៤ របស់កបិលមហាព្រហ្ម សៀតផ្កាចម្ប៉ា (ចំប៉ា) អម្ពរសម្ពត់ពណ៌ ពណ៌សុីលាប (បៃតងខ្ចី) សំលៀកបំពាក់ពណ៌អន (ពណ៌ផ្ទៃមេឃ) គ្រឿងប្រដាប់ពិទូរ្យ (ត្បូងកណ្ដៀងពណ៌លឿង) សោយទឹកដោះសិប្បិ (ទឹកដោះស្រស់) ស្តាំម្ជុល ឆ្វេងឈើច្រត់ ពាហនៈ គទ្រភៈ (សត្វលា) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងថ្ងៃពុធ។

[caption id="attachment_29564" align="alignnone" width="276"]មណ្ឌាទេវី សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
រូបតំណាង[/caption]

[caption id="attachment_29565" align="alignnone" width="775"]មណ្ឌាទេវី សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
រូបតំណាង[/caption]

កិរិណនីទេវី

កិរិណនីទេវី ជាបុត្រីទី៥ របស់កបិលមហាព្រហ្ម សៀតផ្ការមណ្ឌា (ផ្កាចំបុី) អម្ពរសម្ពត់ពណ៌បៃតង សំលៀកបំពាក់ពណ៌បៃតង គ្រឿងប្រដាប់មរកត (ត្បូងមរកត) សោយសណ្ដែក ល្ង ស្តាំកង្វេរដំរី ឆ្វេងស្នារ ពាហនៈគុជ្សា (ដំរី) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងថ្ងៃព្រហស្បតិ៍។

[caption id="attachment_29566" align="alignnone" width="775"]កិរិណនីទេវី សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
រូបតំណាង[/caption]

កិមិរ៉ាទេវី

កិមិរ៉ាទេវី ជាបុត្រីទី៦ របស់កបិលមហាព្រហ្ម សៀតផ្កាចង្កុលណី (ផ្ការំចង់) អម្ពរសម្ពត់ពណ៌ខៀវ សំលៀកបំពាក់ពណ៌ស គ្រឿងប្រដាប់បុស្សរាគម័ (ថ្លើមថ្មពណ៌ស) សោយចេកណាំវ៉ា ស្តាំព្រះខ័ន ឆ្វេងពិណ ពាហន:មហឹង្សា (ក្របី) ដែលតែងតែយាងចុះមករក្សាដែនជម្ពូទ្វីប នៅពេលសង្ក្រាន្ដត្រូវនិងថ្ងៃសុក្រ។

[caption id="attachment_29567" align="alignnone" width="775"]កិមិរ៉ាទេវី សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
រូបតំណាង[/caption]

ថ្ងៃតំណាង និង អម្ពរសំពត់ពណ៌ចំថ្ងៃសៅរ៍ព្រះនាម មហោទរាទេវី ផ្ការសៀតត្រចៀកគឺសៀតផ្កាកណ្និកា(ផ្កាម្លិះ)សំលៀកបំពាក់ពណ៌ខៀវចាស់គ្រឿងប្រដាប់នីលវត័ន៍

(ត្បូងកណ្ដៀងពណ៌ខ្មៅ)ភក្សាហារ សោយអាហារ សោយសាច់ទ្រាយ ពពួក ក្ដាន់ ឈ្លូស គ្រឿងសាស្ត្រាវុធក្នុង ព្រះហ័ស្តស្ដាំ និង ព្រះហ័ស្តឆ្វេង ស្តាំកងចក្រ ឆ្វេងត្រីសូល៍ យាន្តជំនិះពាហនៈ មយូរ៉ា (ក្ងោក)

[caption id="attachment_29568" align="alignnone" width="552"]មហោទរាទេវី  សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
រូបតំណាង[/caption]

ប្រពភ៖ វីគីភីឌា

ដកស្រង់ដោយ៖ Knongsrok

 

 

Loading...