រសនិយមរបស់គាត់គឺ ហាងប្រេនៗ កន្លែងឡូយឆាយ ហ៊ឺហា មុនពេលទាក់ទងគាត់

រសនិយមរបស់គាត់គឺ ហាងប្រេនៗ កន្លែងឡូយឆាយ ហ៊ឺហា មុនពេលទាក់ទងគាត់

ខ្ញុំសួរខ្លួនឯងថា បើគេជាមនុស្សហាយសូថ្នាក់ហ្នឹង តើខ្លួនឯងមានសមត្ថភាពឯណានឹងផ្ដល់ឱ្យគេ? ចម្លើយគឺ មិនដឹងទេ ដឹងត្រឹមធ្វើយ៉ាងណា ទាក់ទងគេឱ្យបានសិន ចាំគិតតាមក្រោយទៀត ព្រោះស្រឡាញ់ហើយ អ្វីក៏ត្រូវតែទៅរួចដែរ។

[caption id="attachment_30163" align="alignnone" width="640"]57570190_308016686544153_2318672484548739072_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

រយៈពេល3ខែដែលស្គាល់គាត់ បាននៅជិតគាត់ ទើបខ្ញុំដឹងច្បាស់ថា គាត់ជាមនុស្សងាយសម្របបំផុត កន្លែងណាក៏គាត់អាចនៅបាន បាយម្ហូបបែបណាក៏គាត់អាចញ៉ាំបាន សំខាន់ គាត់ចូលចិត្តអាហារបែបស្រុកស្រែ ជាពិសេសម្ហូបខ្មែរយើង មិននឹកស្មានថា មនុស្សស្រីឡូយឆាយ ហ៊ឺហា ដែលខ្ញុំរអាថាមិនមានលទ្ធភាពផ្ដល់ឱ្យនាង បែរជាមនុស្សស្រីដែលមានចរិតសាមញ្ញថ្នាក់ហ្នឹងសោះ។

គាត់ប្រាប់ថា គាត់ធ្លាប់ឆ្លងកាត់ការលំបាកមកច្រើនហើយ ការងារអ្វីក៏គាត់អាចធ្វើបានដែរ ការដែលគាត់មើលទៅហ៊ឺហា ក្នុងសង្គមហាយសូ ក៏ព្រោះតែគាត់ត្រូវផ្លាស់ប្ដូរខ្លួនឯង គាត់ធ្លាប់លំបាក អ៊ីចឹងក៏ត្រូវតែដល់ពេលបានល្អនឹងគេហើយ។

Loading...

ក្រឡេកមកខ្ញុំ ដ័ងថាមិនសមនឹងនាងទេ នាងដូចតារាអ៊ីចឹង តែខ្ញុំសួរនាងថា ហេតុអ្វីព្រមអនុញ្ញាតឱ្យខ្ញុំនៅក្បែរនាង?

នាងថា ព្រោះសេចក្ដីល្អ ដឹងត្រឹមថា អ្វីក៏ខ្ញុំអាចផ្ដល់ឱ្យនាងបាន ខ្ញុំជាមនុស្សមិនចេះសន្យា ក៏មិនចេះនិយាយច្រើនដែរ បើធ្វើ គឺធ្វើឱ្យទាល់តែបាន 😂 សំខាន់ គឺខ្ញុំគោរព និងឱ្យតម្លៃនាង មានគ្រប់យ៉ាងដែលនាងចង់បាន...។😉😉😉

#DramaFeed

Loading...