ពាក្យប៉ុន្មានឃ្លាពីម្ដាយ ផ្ញើជូនកូនស្រីសម្លាញ់❤:

ពាក្យប៉ុន្មានឃ្លាពីម្ដាយ ផ្ញើជូនកូនស្រីសម្លាញ់❤:

★វាសាមញ្ញខ្លាំងណាស់កូនស្រី! ប្រសិនបើមានបុរសម្នាក់ស្រឡាញ់កូន ហើយគេព្យាយាមធ្វើល្អគ្រប់យ៉ាង ដើម្បីផ្គាប់សេចក្ដីសុខកូន💑 ត្រូវចាំ! វាអាចក្លាយជារឿងអស្ចារ្យទៅបាន ប្រសិនបើគេនៅតែបន្តទង្វើបែបនេះ ដដែលៗ ហើយពេញមួយជីវិតកូន❤

[caption id="attachment_30168" align="alignnone" width="500"]58442092_307895596556262_7469961791565463552_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

★ «ស្នេហាពិត» គេមិនដែលប្រើនៅពេលមនុស្សពីរនាក់ ស្ថិតនៅចំណុចដំបូងនៃការចាប់កាន់ដៃគ្នា ក្នុងឋាន:ជាសង្សារ គូដណ្ដឹង ប្ដីឬប្រពន្ធនោះទេកូនម្ដាយ! តែគេប្រើវា សម្រាប់មនុ

ស្សពីរនាក់ ស្ថិតនៅចំណុចចុងក្រោយនៃឱកាសកាន់ដៃគ្នា ក្នុងឋាន: ជាមនុស្សចុងក្រោយនៃជីវិត❤

ពួកគេកាន់ដៃគ្នា ក្នុងន័យរំឮក និងលាគ្នា ពីពេលវេលាកន្លងមក👫 ដែលពួកគេបានរួមរស់ តស៊ូ និងឆ្លងកាត់ស្ទើរគ្រប់ស្ថានភាពនៃជីវិត រហូតមកដល់វិនាទីចុងក្រោយនៃខ្យល់ដង្ហើមរបស់ពួកគេ💑 ហេតុនេះ សូមកូនកុំយល់ច្រឡំ ហើយប្រើពាក្យនេះ ឱ្យខុសកាល:ទេស:ឱ្យសោះ💋

Loading...

★ចុងក្រោយ ប្រសិនបើថ្ងៃណាមួយ បុរសម្នាក់ដែលកូនស្រឡាញ់ និងជឿជាក់បំផុតនោះ គេបានប្រែក្លាយជាមនុស្សបោកប្រាស់😌 ឬក៏ស្នេហាដែលកូនកំពុងតែរំពឹង ប្រែក្លាយជាស្នេហាបរាជ័យ💔 ទោះស្ថិតក្នុងស្ថានភាពឈឺចាប់ ឬចំណុចទន់ខ្សោយកម្រិតណាក៏ដោយ ក៏កូន កុំបោះបង់ខ្លួនឯងឱ្យសោះ!🙅 ព្រោះខ្យល់ដង្ហើមរបស់កូន វាមិនដែលក្បត់និងបោះបង់កូនម្ដងណាឡើយ👃❤ ចូរកូនស្រឡាញ់ គោរព និងដឹងគុណចំពោះវា🙏❤ ដរាបណា.. កូននៅតែឱ្យតម្លៃលើវា វានឹងផ្ដល់តម្លៃតបស្នងមកឱ្យកូនវិញ! នៅក្នុងឋាន:ជាមនុស្សរឹងមាំ និងជាមនុស្សជោគជ័យនៃវត្តមានជីវិត(មានខ្យល់ដង្ហើម)👃

កូនម្ដាយត្រូវចាំ! ឱ្យតែកូនមានខ្យល់ដង្ហើម កូននឹងអាចមានអ្វីៗទាំងអស់! កូនអាចចាប់ផ្ដើមថ្មី ជាមួយនិងមេរៀន និងបទពិសោធន៍គ្រប់យ៉ាងទាំងអស់ដែលកូនមាន! ហើយទាំងនោះ វាគឺជាមោទកភាពដែលម្ដាយមានចំពោះកូន😍

#សំនេរដោយ: ស្នង នេត្រា

Pic: IG

Loading...