នាងយំ អ្នកគិតថានាងទន់ជ្រាយ។ អ្នកប្រមាថនាង អ្នករិះគន់នាង អ្នកបានគិតពីគ្រប់ភាពឈឺចាប់របស់នាង ថាវាគ្រាន់តែជារឿងសាមញ្ញ និងអត់ប្រយោជន៍។

នាងយំ អ្នកគិតថានាងទន់ជ្រាយ។ អ្នកប្រមាថនាង អ្នករិះគន់នាង អ្នកបានគិតពីគ្រប់ភាពឈឺចាប់របស់នាង ថាវាគ្រាន់តែជារឿងសាមញ្ញ និងអត់ប្រយោជន៍។

អ្នកបានធៀបនាង ហើយបានច្រានចោលនូវភាពស្មោះត្រង់របស់នាង ដោយប្រកាន់យកភាពអត់ទ្រាំ និងការសម្ដែងរបស់ខ្លួនអ្នក។

[caption id="attachment_30174" align="alignnone" width="427"]57077627_307419246603897_4140622148660101120_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ព្រោះក្នុងជីវិតអ្នក វាពោរពេញទៅដោយសម្ពាធ និងបញ្ហា។ ព្រោះនៅក្នុងចិត្តអ្នក វាពោរពេញទៅដោយវិបត្តិ និងការអត់ទ្រាំ។ ក៏ព្រោះតែនៅក្នុងការគិតរបស់អ្នក បានឱ្យនិយមន័យទៅលើការសម្ដែង ភាពអត់ទ្រាំ និងការលាក់បាំងទាំងអស់ដែលអ្នកមាន ថានោះគឺជា #ភាពរឹងមាំ! ហេតុនេះ ទើបអ្នកយល់ ថាអ្វីគ្រប់យ៉ាងដែលនាងបង្ហាញ នោះគឺជា #ភាពទន់ជ្រាយ។

នាងទន់ជ្រាយ? នាងយំ នាងរៀបរាប់ នាងបានបង្ហាញពីវិបត្តិផ្លូវចិត្តទៅកាន់អ្នកពិតមែន! តែមួយសន្ទុះក្រោយ នាងធូរ.. នាងឈប់យំ នាងឆ្លុះកញ្ចក់មើលស្ថានភាពខ្លួនឯង រួចជូតទឹកភ្នែក។ នាងបានក្រោកទៅប្រឈមមុខជាមួយបញ្ហា នាងបានស្វែងយល់ពីដើមហេតុ និងស្វែងរកដំណោះស្រាយនៃបញ្ហាចុងក្រោយនាងដោះស្រាយវា។

នៅពេលវេលាបន្ទាប់ នាងបាន#ដោះស្រាយបញ្ហាចប់ នាងបានចាប់ផ្ដើមថ្មីជាមួយមេរៀន និងបទពិសោធន៍ដែលនាងមាន។ នាងញញឹម នាងសើច នាងមានក្ដីសុខ។ #អ្វីគ្រប់យ៉ាងដែលនាងមានគឺពិតប្រាកដ ចុះអ្នក?

ប៉ុន្មានដងហើយដែលអ្នកចង់យំ តែបែរបង្ខំខ្លួនឯងឱ្យសើច? ប៉ុន្មានដងហើយ ដែលអ្នកចង់បង្ហាញអារម្មណ៍ពិតចេញមកក្រៅ តែបែរបង្អាក់ ដោយខ្លាចពាក្យថាទន់ជ្រាយ?

សួរថាប៉ុន្មានដងហើយ ដែលអ្នកត្រូវការកម្លាំងចិត្តពីមនុស្សយល់ចិត្ត តែបែរជាត្រលប់មកសម្ងំនៅម្នាក់ឯង ដោយខ្លាចពាក្យពីរម៉ាត់ #គឺការប្រមាថ? ចុះអ្វី ដែលអ្នកទទួលបានពីការទ្រាំ សម្ដែង និងការលាក់បាំងទាំងនេះ?

ស្នាមញញឹមបោកប្រាស់ ភាពរឹងមាំក្លែងក្លាយ និងកិត្តិយសជាមនុស្សពូកែទ្រាំ ទាំងគ្រាំដោយទុក្ខនិងវិបត្តិ ទាំងអស់នេះគឺជាអ្វីដែលអ្នកដឹងច្បាស់នៅក្នុងចិត្ត ត្រូវទេ? ចុះហេតុអ្វីបានជាអ្នកនៅតែបន្ត? ហេតុអី?

Loading...

ទារកយំនៅពេលកើត អ្នកបានចាត់ទុកថានោះ គឺជាធម្មជាតិ និងភាពស្មោះត្រង់របស់ទារក តែហេតុអ្វីបានជានៅពេលដែលនាងយំ អ្នកបែរជាចាត់ទុកថានោះ វាគឺជាភាពទន់ជ្រាយទៅវិញ??

#ការពិតទៅ ទោះបីជាទារកឬនាង ឬក៏ជានរណាម្នាក់ក្រៅពីនាងក៏ដោយ ក៏ការសើចយំ វានៅតែជាធម្មជាតិ វានៅតែជាសភាវនៃអារម្មណ៍ វានៅតែជាការស្ដែងចេញពីភាពស្មោះត្រង់ដដែល។

ភាពខុសប្លែកគ្នា វាស្ថិតនៅត្រង់ #គំនាបនៃផ្នត់គំនិត របស់មនុស្សក្នុងសង្គមតែប៉ុណ្ណោះឯង។ ចុះហេតុអី អ្នកបែរជាផ្ដល់អំណាចឱ្យវា? ហេតុអី!!?

បើអ្នកចង់យំ អ្នកអាចយំបាន! ព្រោះ #ភាពរឹងមាំ #និងភាពទន់ជ្រាយពិតប្រាកដ គេមិនបានឱ្យនិយមន័យ #ទៅលើទឹកភ្នែក #ឬមួយស្នាមញញឹមរបស់អ្នកនោះឡើយ! ប៉ុន្តែគេមើលទៅលើ#របៀបដោះស្រាយបញ្ហា និង មើលទៅលើ #លទ្ធផលជាក់ស្ដែង របស់អ្នកទៅវិញទេ។

បើអ្នកចង់យំ អ្នកអាចយំបាន! #អ្នកគ្រាន់តែជ្រើសរើសនរណាម្នាក់ដែលយល់ពីទឹកភ្នែក #និងភាពស្មោះត្រង់របស់អ្នក។ នរណាម្នាក់នោះ អាចជាមិត្ត ជាគ្រួសារ សាច់ញាត្តិ ឬអាចជាគ្រូពេទ្យចិត្តសាស្ត្រជាដើម...។

បញ្ចេញវាឱ្យអស់ ហើយចាប់ផ្ដើម រៀនធ្វើជាមនុស្សរឹងមាំពិតប្រាកដ។ នាងជឿ ថាអ្នកអាចធ្វើបាន💪❤ នាងបានជឿអ្នក! ចុះអ្នក ជឿលើខ្លួនអ្នកទេ??

#សរសេរដោយ: ស្នង នេត្រា

#Pic: IG

Loading...