រវាងយើងទាំងពីរ បែកគ្នាជារឿងដ៏ល្អបំផុតហើយ

រវាងយើងទាំងពីរ បែកគ្នាជារឿងដ៏ល្អបំផុតហើយ

មួយរយៈដែលយើងទាក់ទងគ្នា អាចនិយាយបានថា វាជាការទ្រាំ អត់ធ្មត់រវាងគ្នានឹងគ្នាខ្លាំងណាស់ ព្រោះមិនចង់ឱ្យបែកបាក់ មិនចង់ស្វែងរកអ្នកណាផ្សេងមកជំនួសគ្នា។ តែយូរៗទៅក៏ដឹងថា រវាងយើងទាំងពីរគឺ មិនចុះសម្រុងនឹងគ្នា តាំងណីចាប់ផ្ដើមមកម៉្លេះ តែយើងចេះតែព្យាយាម បង្ខំឱ្យខ្លួនឯង ទទួលយកគ្នាទៅវិញទៅមក។

ត្រូវហើយ យើងប្រហែលមិនបានស្រឡាញ់គ្នាពិតមែន យើងគ្រាន់តែសម្ដែងនូវអារម្មណ៍ពេញចិត្តគ្នាមួយគ្រាដំបូងប៉ុណ្ណោះ ហើយយើងក៏អស់អារម្មណ៍ពីគ្នាទៅ នៅពេលដែលយើងចាប់ផ្ដើមឈ្វេងយល់ពីគ្នា ហើយក៏កាន់តែដឹងនូវជម្រៅចិត្តយើងខ្លួនឯង។

[caption id="attachment_30210" align="alignnone" width="564"]5d3495079fcecac3b1af343aa13d6826 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ខ្ញុំមិនដឹងទេថា ចិត្តរបស់អ្នកបែកណា តែកាយវិការព្រងើយកន្តើយរបស់អ្នក វាបានបញ្ចាក់ថា អ្នកពុំបានទុកខ្ញុំជាមនុស្សសំខាន់អីណាស់ណាសម្រាប់អ្នកឡើយ អ្នកបានធ្វើឱ្យខ្ញុំអស់ចិត្ត អស់អារម្មណ៍ពីអ្នកបន្តិចម្ដងៗ និយាយត្រង់ចុះថា ខ្ញុំពិតជាហត់នឿយណាស់ គឺហត់នឿយខ្លាំងពិតមែន ដែលត្រូវបង្ខំចិត្តខ្លួនឯង ឱ្យស៊ូទ្រាំជាមួយនឹងមនុស្សដែលមិនដែលឱ្យតម្លៃសខ្ញុំ ខ្ញុំហត់នឹងយំតែម្នាក់ឯង ខ្ញុំហត់នឹងតាមហួងហែង ព្រោះតែមិនចង់បែកពីអ្នក ខ្ញុំពិបាកចិត្ត ខ្ញុំអត់ធ្មត់ ខ្ញុំសង្កត់ចិត្តណាស់ ព្រោះមិនចង់ឱ្យទំនាក់ទំនងមួយនេះត្រូវប្រេះឆា។

Loading...

ប៉ុន្តែ បើនៅតែបន្តបែបហ្នឹង ខ្ញុំក៏ត្រូវតែយំរហូតអ៊ជឹងហើយមែនទេ ដូច្នេះពេលនេះ ខ្ញុំសម្រេចចិត្តច្បាស់ហើយថា ខ្ញុំនឹងសុំយំតែម្ដងនេះពេលបែកគ្នា យំតែម្ដងក៏ចប់ហើយ កុំឱ្យនៅយំរហូត វាគ្មានសិរីមង្គលដល់ជីវិតទេ ខ្ញុំសុំឱ្យយើងបែកគ្នាត្រឹមនេះចុះ ព្រោះខ្ញុំមិនអាចទ្រាំបន្តបានទេ ខ្ញុំមិនមានកម្លាំងនឹងបន្តនោះទេ ខ្ញុំសុំឱ្យយើងអស់កម្មនឹងគ្នាពីពេលនេះ បែកទៅ ដើម្បីបើកឱកាសឱ្យអ្នកថ្មីចូលមក ពេលនេះខ្ញុំដឹងចកបាស់ហើយថា ការបើកចិត្ត ដើម្បីឱ្យអ្នកថ្មីចូលមក វាមិនគួរឱ្យខ្លាច ដូចដែលត្រូវទ្រាំបន្តទាំងឈឺចាប់នោះឡើយ៕

[caption id="attachment_30211" align="alignnone" width="564"]3113f3d1edbcb39dc35cf250a8e60b2a សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

SadLifeរក្សាសិទ្ធ

Loading...