ខ្ញុំធ្លាប់ជាមនុស្ស ដែលខ្លាចការបាត់បង់ណាស់ ជាពិសេសគឺ បាត់បង់ទំនាក់ទំនង បាត់បង់របស់ ឬមនុស្សជាទីស្រឡាញ់ ទើបខ្ញុំតែងតែព្យាយាមថែរក្សា និងការពាររហូតមក រហូតដល់ពេលខ្លះមានអារម្មណ៍ថាហត់ខ្លាំង ក៏នៅតែទ្រាំថែរក្សា តែទោះជាខ្ញុំខំថែយ៉ាងណា ក៏នៅតែមិនអាចថែរក្សាឱ្យនៅគង់វង្សបាន ខ្ញុំនៅតែបាត់បង់គ្រប់យ៉ាង ទោះខ្ញុំស្រឡាញ់ខ្លាំងយ៉ាងណា ក៏នៅតែមិនអាចឱបក្រសោបឱ្យជាប់បានដែរ ចុងក្រោយមានតែ ព្រមដោះលែង ហើយក៏ធ្វើចិត្ត កាត់ចិត្ត ទទួលយកការពិតដែលកើតមាន។
ខ្ញុំធ្លាប់ឆ្លងកាត់ការបាត់បង់ច្រើនរាប់មិនអស់ បាត់បង់ឡើងខ្សោះអស់ពីខ្លួនន មានពេលមួយនោះ គ្រាន់តែនឹកដល់ការបាត់បង់ ទឹកភ្នែកខ្ញុណក៏ហូរមកដូចទឹកជ្រោះចឹង ក៏មិនដ័ងថាថី ដឹងត្រឹមម្យ៉ាងគឺ អាណិតខ្លួនឯង ដែលត្រូវប្រឈមមុខនឹងការបាត់បង់ម្ដងបន្តិចៗ រហូតដល់លែងសល់អ្វី។
ពេលវេលាចេះតែកន្លងទៅ ខ្ញុំក៏នៅតែបន្តរស់ ធ្វើជាមនុស្សបាត់បង់នេះបាត់បង់នោះ មកដល់ពេលមួយ ខ្ញុំក៏បាត់បង់គ្រប់យ៉ាង ពេលនោះហើយ ដែលចិត្តរបស់ខ្ញុំវាលែងភ័យខ្លាចការបាត់បង់ទៀត ព្រោះខ្ញុំលែងមានអ្វីដែលត្រូវឱ្យបាត់បង់ទៀតហើយ ចុងក្រោយខ្ញុំក៏បានធូរចិត្ត ស្រាកស្រាន្តពីបន្ទុក ស្បើយពីបញ្ហា អារម្មណ៍ក៏បានសម្រាក ខួរក្បាលក៏លែងធ្ងន់នឹងគិត ចិត្តនេះក៏បានស្រស់ថ្លាជាងមុន ហើយក៏មានសេរីភាពក្នុងការគិត ឬធ្វើអ្វីដែលថ្មី អ្វីដែលខ្ញុំគួរទទួលស្គាលើនោះគឺ ការពិត អ្វីដែលខ្ញុំត្រូវគិតនោះគឺ ចាប់ផ្ដើមជីវិតជាថ្មីម្ដងទៀត៕
#Panha