#តើអ្វីទៅជាភាពខុសគ្នារវាងទឹករ៉ែ និងទឹកធម្មជាតិ?

#តើអ្វីទៅជាភាពខុសគ្នារវាងទឹករ៉ែ និងទឹកធម្មជាតិ?

ជាការពិតរាងកាយរបស់យើង មិនអាចរស់នៅដោយគ្មានទឹកបានទេ។ ក្នុងមួយថ្ងៃក្នុង ខ្លួនមនុស្សយើងត្រូវការទឹក ២លីត្រដើម្បីបំពេញតម្រូវការ ជួយឱ្យប្រព័ន្ធផ្សេងៗមានដំណើរការល្អ។

[caption id="attachment_30421" align="alignnone" width="960"]Blue 4145659_960_720 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

មនុស្សម្នាក់អាចធ្វើការដោយគ្មានអាហារបានរយៈពេលប្រាំសប្តាហ៍ ឬច្រើនជាងនេះ ប៉ុន្តែបើខ្វះទឹក គឺមិនអាចរស់បានយូរឡើយ។ លោកដុកទ័រ Oaf Michelsen របស់វិទ្យាស្ថានសុខភាពពិភពលោក បានប្រាប់ថា ទឹកមានច្រើនប្រភេទខុសៗគ្នាដូចជា៖

[caption id="attachment_30420" align="alignnone" width="960"]Island 3542290_960_720 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

#ប្រភេទទឹក៖

១. ទឹករឹង៖ វាពោរពេញទៅដោយជាតិកាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម និងសារធាតុ រ៉ែជាច្រើនផ្សេងទៀត។ ទឹកទាំងអស់នេះ មាននៅក្នុងបឹង ទន្លេ អណ្តូងជ្រៅៗ...។

២. ទឹកឆ្អិន៖ គឺជាទឹកដាំពុះដែលបានឆ្លងកាត់ការសម្លាប់មេរោគ ប៉ុន្តែបើមានសារធាតុ រ៉ែនៅជាមួយ មេរោគផ្សេងទៀតក៏នៅតែអាចមានជីវិត និងចូលទៅក្នុងរាងកាយរបស់ យើងបានយ៉ាងងាយ។

៣. ទឹកឆៅ៖ វាប្រៀបដូចជាទឹករឹងដែរ ដែលមានជាតិកាល់ស្យូម និងមានមេរោគរាប់ លានក្បាលនៅជាមួយ។ បាក់តេរីទាំងនេះអាចប៉ះពាល់ដល់ក្រពេញទីរ៉ូអ៊ីត ថ្លើម និងសរីរាង្គកាយផ្សេងទៀតយ៉ាងធ្ងន់ធ្ងរ។

៤. ទឹកភ្លៀង៖ ជាទឹកដែលធ្លាក់ចេញមកពីពពក ដែលពោរពេញទៅដោយមេរោគ ធូលី ផ្សែង សំណនិងសារធាតុគីមីបរិយាកាសច្រើនផ្សេងទៀត។ វានឹងប៉ះពាល់ខ្លាំង ដល់សុខភាពបើមិនមានការចម្រោះត្រឹមត្រូវ។

៥. ទឹកព្រិល៖ បានមកពីជាការធ្លាក់ភ្លៀងទឹកកក តែធាតុត្រជាក់មិនបានលុបបំបាត់ មេរោគណាមួយឡើយ ផ្ទុយទៅវិញបន្ទះទឹកកកស្ដើងៗល្អិតៗទាំងអស់នេះត្រូវបាន រលាយទៅជាព្រិលដែលអ្នកនឹងរកឃើញថាវាពោរពេញទៅដោយភាពកខ្វក់ជាច្រើន។

៦. ទឹកចម្រោះ៖ ជាទឹកដែលបានឆ្លងកាត់ការច្រោះតាមរយៈស្រទាប់ជាច្រើនផ្នែក ដូចជា ថ្ម គ្រោះ ជាដើមដើម្បីការពារមេរោគ និងច្រោះសំណល់រឹងផ្សេងៗ។

៧. ទឹកទន់៖ ជាទឹកដែលប្រហែលជាបានមកពីការជីកយករ៉ែ ភាគច្រើនគេច្រឡំវា ជាមួយ ទឹក ព្រិល ប៉ុន្តែទឹកទន់អាចត្រូវបានចាត់ថ្នាក់ជាទឹកមួយប្រភេទផ្សេងទៀត ក្រៅពីទឹកព្រិល។

៨. ទឹកចម្រាញ់៖ ជាទឹកដែលកើតពីប្រព័ន្ធនៃការបន្សុតទឹកមួយបែបដែលអនុញ្ញាតឱ្យ ទឹកស្រក់ម្តងមួយដំណក់ៗតាមរយៈភ្នាសស្អាតណាមួយដែលគេបានបំពាក់ដើម្បី បំបែកភាពមិនបរិសុទ្ធរបស់ទឹក។

៩. ទឹកដឺអ៉ីយ៉ូដ៖ កើតមកពីដំណើរការនៃការផ្លាស់ប្តូអ៊ីយ៉ុងពីរឹងទៅជាទន់វិញ ដោយវាបានរក្សាទុកនូវអំបិលសូដ្យូមនៅក្នុងទឹកដដែល។

១០. ចំហាយទឹក៖ បានមកពីការប្រែក្លាយទឹកទៅជាចំហាយបរិសុទ្ធសម្រាប់យកមក ទទួលទាន។ វាត្រូវបានគេច្រកចូលទៅក្នុងដបទឹកសុទ្ធ ដែលបានសម្លាប់មេរោគបាន យ៉ាងល្អហើយគេអាចនឹងត្រូវចាត់ទុកថាវាគឺជាទឹកសុទ្ធតែមួយគត់នៅលើផែនដីយើងនេះ។

Loading...

#ការជ្រើសរើសប្រភេទទឹក៖ នៅក្នុងការជ្រើសរើសទឹកសម្រាប់ពិសាអ្នកគួរជ្រើស ប្រភេទទឹកដែលមានគុណភាពល្អ មិនមែនគ្រាន់តែមើលទៅ ឃើញថ្លាស្អាត ប៉ុណ្ណោះទេ តែត្រូវប្រាកដថា វាក៏មានអនាម័យគ្រប់គ្រានដែរ។ ប៉ុន្តែទោះបីជាទឹកត្រូវបានគេបែងចែកជា ១០ប្រភេទក្តី គេក៏បានចាត់វាជា ៦ថ្នាក់ផ្សេងទៀតដូចជា៖

១.ទឹកសុទ្ធ៖ រាល់ថ្ងៃនេះមានទឹកសុទ្ធច្រើនម៉ាកណាស់ ដែលធ្វើឱ្យយើងមិនដឹងថា តើម៉ាកណា ដែលមានគុណភាពខ្ពស់ ឬគ្មានគុណភាពនោះទេ។ លើសពីនេះទៀតបើ យើងផឹកទឹកដបសម្រាប់រយៈពេលយូរ សារធាតុ xenoestrogenes មួយចំនួននៅក្នុងដប ប្លាស្ទិកនេះ នឹងជ្រាបចូលទៅក្នុងរាងកាយបាន ដោយមិនដឹងខ្លួន​ ហើយយូរទៅវានឹងបង្ក ទៅជាជំងឺមហារីក ជាពិសេសនៅពេលដែលដបទាំងនោះ ប៉ះពាល់ទៅនឹងកំដៅ ព្រះអាទិត្យ។ ដូច្នេះមុនបរិភោគទឹកសុទ្ធ គួរជ្រើសស្លាកសញ្ញាមានគុណភាពស្តង់ដារ និងកាលបរិច្ឆេទត្រឹមត្រូវផង។

២. ទឹកម៉ាស៊ីន៖ គុណសម្បត្តិនៃទឹកម៉ាស៊ីន គឺជួយឱ្យអ្នកចំណេញថវិកាច្រើនជាង បើធៀបទៅនឹងការទិញទឹកដបបរិសុទ្ធ។ ​ ប៉ុន្តែទឹកម៉ាស៊ីនមានក្លិនបន្តិចព្រោះមកពី ក្លរីនដែលត្រូវបានប្រើ ដើម្បីសម្លាប់មេរោគនៅក្នុងទឹក។ ហើយយូរៗទៅជាតិក្លរីននេះ វាក៏បានបង្កើតទៅជា សារជាតិក្លរួអាលុយមីញ៉ូម ដែលជាហានិភ័យនៃជំងឺមហារីក។ប៉ុន្តែនៅប្រទេសជឿនលឿន ទឹកម៉ាស៊ីនអាចធានាគុណភាពខ្ពស់ ព្រោះវាបានឆ្លងកាត់ ការត្រួតពិនិត្យត្រឹមត្រូវពីអាជ្ញាធរ។

៣.ទឹកសា៖ ទឹកសាគឺជាទឹកដែលត្រូវបានចម្រាញ់ តាមរយៈដំណើរការចំហុយយក ញើស ប៉ុន្តែវាក៏មិនបានបាត់បង់សារធាតុរ៉ែសំខាន់ សម្រាប់រាងកាយទៅណាដែរ។ ក្រុមអ្នកជំនាញបានណែនាំថា ប្រសិនបើអ្នកចង់ផឹកទឹកស្អាត គួរផឹកទឹកសានេះ តែគួរផឹកនៅក្នុងរយៈពេលខ្លី ប្រសិនបើផឹករយៈពេលវែង សារធាតុរ៉ែចាំបាច់សម្រាប់ សុខភាពអាចនឹងបាត់បង់។

៤. ទឹកឆ្អិន៖ ជាជម្រើសមួយផ្សេងទៀត សម្រាប់សុខភាពគឺទឹកឆ្អិន ព្រោះទឹកនេះបាន ឆ្លងកាត់ការសម្លាប់មេរោគ និងបាក់តេរី ប៉ុន្តែទឹកឆ្អិននេះវាបានប្រមូលផ្តុំជាតិលោហៈ ធាតុចេញពីបន្ទះដែកអ៊ីណុកជាដើម។ ដូច្នេះថាការផឹកទឹកឆ្អិន មិនអាចធានាបាននូវ សុខភាពល្អ ដូចដែលយើងធ្លាប់បានគិតនោះទេ។ តែវាក៏ជាប្រភេទទឹកពិសាដែលមានគុណភាពដែរ។

៥. ទឹកអនាម័យ៖ គឺជាទឹកដែលបានមកពីការត្រងចេញពីឧបករណ៍ចំរោះទឹកស្អាត ណាមួយ។ វាបានឆ្លងកាត់ចេញពីក្នុងសារធាតុផ្សេងដូចជា តម្រងដីល្បាប់ តម្រងកាបូន និងតម្រងក្លរីនជាដើម ដែលមាននាទីជាអ្នកបន្សុទ្ធទឹក។ ក្រៅពីនេះក៏នៅមានតម្រងថ្មកំបោរ តម្រងសេរ៉ាមិច ជ័រតម្រង ជាច្រើនទៀត ដែលវាជាឧបករណ៍ ជួយកម្ចាត់ជាតិពុលនៅក្នុងទឹកផងដែរ។

៦.ទឹករ៉ែ៖ ទឹករ៉ែគឺជាទឹកដែលត្រូវបានត្រងតាមរយៈដំណើរការធម្មជាតិ។ វាសម្បូរទៅ ដោយសារធាតុរ៉ែ ដែលមានប្រយោជន៍ដល់រាងកាយ ដូចជាស៊ុលកាល់ស្យូម ឬហ្វាយអូរី និងជាតិសូដ្យូមជាដើម។ តែទោះបីជាយ៉ាងនេះក្តី អ្នកក៏មិនគួរបរិភោគ ទឹកនេះយូរពេកដែរ ព្រោះវាអាចបណ្តាលឱ្យសារធាតុរ៉ែមួយចំនួន កកកុញនៅក្នុងរាងកាយច្រើនខ្លាំងពេក។ ទឹករ៉ែមានប្រយោជន៍អាចជួយភ្ញោចមុខងារពោះវៀន សមស្របសម្រាប់អ្នកដែលមានអាការៈទល់លាមករ៉ាំរ៉ៃ ព្យាបាលជំងឺក្នុងថង់ទឹកមាត់ និងព្យាបាលជំងឺទឹកនោមផ្អែមដែរ ដោយវាជួយកាត់បន្ថយជាតិស្ករ និងជួយបំបាត់ការ ស្រេកទឹក។

ដូច្នេះអ្នកអាចធ្វើការជ្រើសរើស​នូវប្រភេទទឹកទាំងនេះ បានដោយខ្លួនឯងដើម្បីសុខភាព។

ក្រៅពីនេះនៅលើផែនដីយើង ក៏នៅមានទឹក២ប្រភេទទៀត ដែលមានសារៈប្រយោជន៍ខ្លាំង បំផុតចំពោះសុខភាពយើងនោះគឺ ទឹករ៉ែ (Mineral water) និងទឹកធម្មជាតិ (Spring water)។

#តើអ្វីទៅជាភាពខុសគ្នារវាងទឹករ៉ែ និងទឹកធម្មជាតិ?

តាមការស្រាវជ្រាវរកឃើញថា ទឹករ៉ែ ឬ Mineral Water បានមកពីក្នុងដីជ្រៅ។ វាមានគុណភាពពិសេស ពីសារធាតុរ៉ែធម្មជាតិត្រូវបានទទួលស្គាល់ជាផ្លូវការ ថាមានគុណភាពខ្ពស់។ ឆ្លងកាត់ ការធ្វើតេស្តមនុស្សជាង ២00នាក់បានបង្ហាញថា ពួកគេមានសុខភាពល្អ ក្រោយពីបាន ទទួលទានទឹកសារធាតុរ៉ែនេះ ដែលបានច្រកនៅក្នុងដបបម្រុងទុក។ ទឹករ៉ែបានផ្គត់ផ្គង់ សារធាតុរ៉ែដល់រាងកាយ និងបន្ថែមសារធាតុចិញ្ចឹម សំខាន់ៗសម្រាប់រាងកាយផងដែរ ព្រោះតែខ្លួនរបស់យើង មិនអាចផលិតសារធាតុរ៉ែបានដោយខ្លួនឯងទេ ដូច្នេះទាមទារ ការផ្តល់ជាតិរ៉ែតាមរយៈការញ៉ាំម្ហូបអាហារ និងទឹករ៉ែជារៀងរាល់ថ្ងៃ។

ឯទឹកធម្មជាតិវិញ ឬ Spring Water គឺមានប្រភពមកនៅក្រោមទឹករ៉ែ ដែលវាក៏មានសារធាតុរ៉ែ និងផ្តល់អត្ថប្រយោជន៍ជាច្រើនផងដែរដល់សុខភាព។ វាត្រូវបានគេកែច្នៃឱ្យក្លាយទៅជាទឹកម៉ាស៊ីន ដោយមានការសម្អាតជារបៀបទឹកស្អាតក្នុងដំណើរការប្រព័ន្ធចែកចាយទឹកត្រឹមត្រូវ។ ហើយការបន្ថែមក្លរីនក្នុងការសម្លាប់បាក់តេរីក៏អាចមានផលប្រយោជន៍ចំពោះសុខភាពដែរ ព្រោះវាត្រូវបានធានាគុណភាព ពីអាជ្ញាធរច្បស់លាស់ នៅប្រទេសជឿនលឿនមួយចំនួន។

សរុបសេចក្តីមកមិនថាទឹកប្រភេទណាក៏ដោយក៏មានគុណប្រយោជន៍ដែរ សម្រាប់សុខភាព។ តែពួកវាមានសុវត្ថិភាព ចំពោះរាងកាយច្រើនប៉ុណ្ណា គឺអាស្រ័យទៅលើការ ថែរក្សា និងការជ្រើសរើសរបស់យើងទាំងអស់គ្នា៕

ប្រភព៖ Lisaguru | Herballegacy | Gerolsteiner

Loading...