វិធីសាស្ត្រ ៧យ៉ាងដែរធ្វើអោយមុខរបស់អ្នកក្មេងជាងវ័យ!

វិធីសាស្ត្រ ៧យ៉ាងដែរធ្វើអោយមុខរបស់អ្នកក្មេងជាងវ័យ!

វាជាការពិតមួយដែលលំហាត់ប្រាណធម្មជាតិលើមុខរបស់អ្នកគឺមានភាពប្រសើជាងការវះកាត់។ ការវះកាត់មានតម្លៃថ្លៃ និងឈឺចាប់ហើយមិនធានានូវលទ្ធផលល្អនាពេលអនាគតនោះទេ។ ខណៈពេលកំពុងហាត់ប្រាណមុខអ្នកអាចធ្វើចលនាលើមុខរបស់អ្នកដោយពង្រឹងរចនាសម្ព័ន្ធទាំងមូល។ ដូច្នេះសូមចាប់ផ្តើមធ្វើលំហាត់ប្រាណលើមុខទាំងអស់គ្នា។

ក្រុមការងារ Bright Side មានភាពសប្បាយរីករាយក្នុងការចែករំលែកជាមួយអ្នកនូវការធ្វើលំហាត់ប្រាណដែលមានលក្ខណៈសាមញ្ញប៉ុន្តែមានប្រសិទ្ធភាពខ្ពស់។ ខាងក្រោមគឺជាការសំរាយអំពីលំហាត់ប្រាណទាំងនោះ។

1. វិធីបំបាត់ស្នាមជ្រួញលើថ្ងាស

[caption id="attachment_30589" align="alignnone" width="728"]1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

១. ដាក់ដៃរបស់អ្នកនៅលើថ្ងាសរបស់អ្នក។ យកចុងម្រាមដៃឆ្លីលើស្បែកចិញ្ចើមរបស់អ្នក

២. ព្យាយាមឆ្លីចិញ្ចើមរបស់អ្នកជាវង្វង់។

៣. ទុកអោយថ្ងាសរបស់អ្នកសម្រាកបន្តិច ហើយធ្វើលំហាត់ប្រាណម្តងទៀត 20 ដង។

៤. បង្កើនចំនួន ដង និងពេលវាលា នៅពេលដែលអ្នកមានបទពិសោធន៍ច្រើនជាមួយវា។

2. វិធីបំបាត់ស្នាមជ្រួញនៅលើថ្ពាល់

[caption id="attachment_30590" align="alignnone" width="728"]2 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

១. ត្រូវញញឹម។

២. ប្រើម្រាមដៃចង្អុលរបស់អ្នករុញស្នាមជ្រួញលើថ្ពាល់របស់អ្នកទៅវិញទៅមក។

៣. ប្រើម្រាមដៃ ទាញសាច់ថ្ពាស់ថ្នមៗ និងប្រើរយៈពេលតាមដែលអាចធ្វើបាន។

៤.​ ធ្វើម្តងទៀត 10 ដង។

3. វិធីបំបាត់ស្នាមជ្រួញលើមាត់

[caption id="attachment_30591" align="alignnone" width="728"]3 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

១. ស្រមៃថាអ្នកកំពុងបន្លឺសំលេង(ហួច)។ អ្នកត្រូវធ្វើមាត់ស្រួចដូចកំពុងហួច ហើយធ្វើអោយបានច្រើនតាមដែលអាចធ្វើទៅបាន។ស្តិតនៅទីតាំងនេះសម្រាប់ 5-10 វិនាទី។

២. បន្ទាប់មក បបូរមាត់របស់អ្នកត្រូវត្រលប់ទៅក្នុងស្ថានភាពធម្មជាតិវិញ ខណៈពេលនោះអ្នកត្រូវបញ្ចេញខ្យល់ចេញក្រៅ។

៣. ធ្វើម្តងទៀតយ៉ាងហោចណាស់ 5 ដង។

4. វិធីបំបាត់ស្នាមប្រេះបបូរមាត់

[caption id="attachment_30592" align="alignnone" width="728"]4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

១. ដាក់ម្រាមដៃរបស់អ្នកនៅក្នុងជ្រុងនៃបបូរមាត់របស់អ្នកទាំងសង្ខាង។

២. ទាញបបូរបាត់របស់អ្នកដោយម្រាមដៃទាំងពីរថ្នមៗ។

៣. ទប់នឹងសម្ពាធនៃកំលាំងម្រាមដៃ ដែលរុញច្រានសាច់ដុំនៃបបូរមាត់របស់អ្នក។

5. វិធីបំបាត់ស្នាមជ្រួញលើភ្នែក

[caption id="attachment_30593" align="alignnone" width="728"]5 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

១. ដាក់ម្រាមដៃរបស់អ្នកនៅជិតច្រមុះ។

២. ម៉ាស្សាដោយប្រើចលនាជារង្វង់តូចៗពីច្រមុះដល់ចុងត្រចៀក។

6. វិធីធ្វើឱ្យផ្នត់លើមុខមើលទៅតិចជាងមុន

[caption id="attachment_30594" align="alignnone" width="728"]6 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

១. រក្សាបបូរមាត់របស់អ្នកឱ្យស្ងៀម ដាក់ម្រាមដៃចង្អុលទាំងសង្ខាងរបស់អ្នកនៅតាមបន្ទាត់នៃផ្នត់ ។

២. រក្សាម្រាមដៃទាំងពីរមិនអោយត្រូវរំកិល ហើយបបូរមាត់របស់អ្នក ត្រូវត្រដុះជាមួយធ្មេញ អោយខ្លាំងបំផុតតាមដែលអាចធ្វើ។

៣. រក្សានៅទីតាំអនេះរយៈពេលពីរ បីវិនាទីមុនពេលសម្រាក។

7. វិធីធ្វើអោយស្បែកមុខតឹងណែន

[caption id="attachment_30595" align="alignnone" width="728"]7 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

១. យកដង្ហើមចូលតាមច្រមុះរបស់អ្នកអោយវែង និងទប់ដង្ហើមរបស់អ្នកក្នុងរយៈពេល 3-5 វិនាទី។

២. បញ្ចេញកម្លាំងខ្យល់តាមមាត់ដោយបិទបបូរមាត់កុំអោយខ្យល់ចេញក្រៅ។

៣. ទប់ខ្យល់នេះរហូតដល់ពេលវេលាមួយដែលអ្នកអាចធ្វើទៅបាន។

ប្រភពដើម៖ Bright Side

ប្រែសម្រួលដោយ៖ Crusher

Loading...