Ads
ជាប្ដីប្រពន្ធ ឬសង្សារ តើចាំបាច់ទេ ដែលត្រូវដឹងគ្រប់រឿង សូម្បីតែ Password អាខោន Facebook នោះ

ជាប្ដីប្រពន្ធ ឬសង្សារ តើចាំបាច់ទេ ដែលត្រូវដឹងគ្រប់រឿង សូម្បីតែ Password អាខោន Facebook នោះ

មនុស្សស្រីជាច្រើន តែងតែចង់ដឹងចង់ឮគ្រប់រឿងរ៉ាវ ដែលពាក់ព័ន្ធជាមួយនឹងមនុស្សដែលនាងស្រឡាញ់ ជាពិសេសគឺ​ ការចង់ដឹងលេខកូដសម្ងាត់អាខោនហ្វេសប៊ុគរបស់ដៃគូ។

តើវាសំខាន់ និងចាំបាច់ណាស់មែនទេ ដែលត្រូវតែដឹងរឿងរ៉ាវអស់ទាំងហ្នឹងនោះ? ច្បាស់ទេថា ការដឹងហើយ អ្នកអាចគ្រប់គ្រងភាពសាវា ខូចខិលរបស់គេបាន? ប្រាកដចិត្តទេថា គេពិតជាស្មោះនឹងអ្នកត្រឹមតែការឱ្យលេខកូដសម្ងាត់អាខោនហ្វេសប៊ុគហ្នឹង? យល់ថា វាមិនចាំបាច់ត្រូវតាមគេគ្រប់ពេល ដឹងគេគ្រប់រឿង គ្រប់គ្រងគេគ្រប់សកម្មភាពនោះឡើយ ជាពិសេសគឺរឿងលេខកូដសម្ងាត់ ឬប្រើប្រាស់អាខោនហ្វេសប៊ុគរបស់គេនេះ។

45307de4a4a7e7b0c41c2c38284ce170


មនុស្សប្រុស បើកាលណាគេចង់ក្បត់អ្នក ទោះអ្នកយកគេមកកៀបជាប់នឹងក្លៀកទៀត ក៏គេនៅតែអាចឆ្លៀតក្បត់អ្នកបានមិនពិបាកទេ សម័យនេះហើយ ញ៉ែខាងក្រៅ វាសប្បាយចិត្តជាង ញ៉ែតាមហ្វេសប៊ុគ គ្មានបានប៉ះដៃ ឱបជើងអីទេ។ ចាំណាមនុស្សស្រីមនុស្សប្រុងក្បត់ ទោះអ្នកល្អជាងស្រីថ្មីរបស់គេ១០ដងទៀត ក៏គេនៅតែចង់ទៅសប្បាយដដែល មិនចាំបាច់ទាល់តែញ៉ែប៉ប្រែតាមហ្វេសប៊ុគហ្នឹងទេ ឱ្យលេខកូដសម្ងាត់អ្នកមួយ នៅច្រើនអាខោនទៀតដែលគេប្រើ តែបើគេពិតជាស្មោះនឹងអ្នកមែន គេគ្មានថ្ងៃនឹងក្បត់អ្នកឡើយ មិនថានៅចំពោះមុខ ឬក្រោយខ្នងនោះទេ គេក៏នៅតែល្អជានិច្ច ស្មោះត្រង់គ្រប់ពេលចំពោះអ្នក៕

D513592f69e1f33c3b757b6e536faf86

#Panha