#ហេតុផលដែលមនុស្សចូលចិត្តភាពឯករាជ្យមិនងាយមានស្នេហា #និងមិនសូវសម្បូរមិត្តភក្តិច្រើនដូចមនុស្សទូទៅ ៖

#ហេតុផលដែលមនុស្សចូលចិត្តភាពឯករាជ្យមិនងាយមានស្នេហា #និងមិនសូវសម្បូរមិត្តភក្តិច្រើនដូចមនុស្សទូទៅ ៖

១.ស្រលាញ់សេរីភាព និង ស្អប់សម្ពាធ : មនុស្សប្រភេទនេះចូលចិត្តធ្វើអ្វីដែលខ្លួនពេញចិត្តនឹងធ្វើ ហើយស្អប់បំផុតការបង្គាប់បញ្ជា ឬ ការត្រួតត្រាពីអ្នកដទៃ បើអ្នកកាន់តែរឹតត្បិតខ្លាំងគេកាន់តែរកផ្លូវឃ្លាតឆ្ងាយពីអ្នក ការងាររបស់គេអាចជោគជ័យបានគឺអាស្រ័យទៅលើ ការធ្វើចិត្តឱ្យស្ងប់ដោយខ្លួនឯងក្នុងការបំពេញកិច្ចការនោះ និង មិនមានការរំខានពីមជ្ឈដ្ឋានជុំវិញខ្លួនគេ។

[caption id="attachment_30688" align="alignnone" width="960"]Sundress 336590_960_720 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

២.រាប់អានមនុស្សដែលមានចិត្តគំនិត និង អត្តចរឹតស្រដៀងគេតែប៉ុណ្ណោះ : ជាការពិតមនុស្សឯករាជ្យអោយតម្លៃខ្លាំងចំពោះមិត្តភាព មុននឹងគេសម្រេចចិត្តជ្រើសរើសនរណាម្នាក់ធ្វើជាមិត្តជិតស្និទ្ធ ឬ ជាដៃគូជីវិត ទាមទារឱ្យគេប្រើរយៈពេលយូរក្នុងការសង្កេត និង កត់សម្គាល់នូវទង្វើ រួមទាំងអាកប្បកិរិយារបស់បុគ្គលនោះឱ្យបានច្បាស់លាស់ បើមាននិស្ស័យស្រដៀងគ្នានោះគេនឹងទទួលយកដោយមិនរុញរា តែបើមានទំនោរខុសគ្នាខ្លាំងគេនឹងសម្រេចចិត្តរស់នៅម្នាក់ឯង ដោយមិនសោកស្តាយ។

Loading...

[caption id="attachment_30690" align="alignnone" width="960"]City 1868530_960_720 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៣.តែងតែផ្លាស់ប្តូរ និង ស្វែងរកអ្វីដែលថ្មីហើយប្លែក : មិនថាមុខជំនាញ ឬ តួនាទីការងារ ពួកគេតែងតែចង់ផ្លាស់ប្តូរ និង អភិវឌ្ឍទៅមុខជានិច្ច ហេតុនេះហើយទើបគេត្រូវស្វះស្វែងរៀនសូត្របន្ថែម ដោយមិនមានពេលច្រើនក្នុងការគិតទៅលើរឿងមនោសញ្ចេតនាដូចមនុស្សទូទៅ។

Loading...