#រឿង Bill Gates និង Mark Zuckerberg រត់ចោលសាលា

#រឿង Bill Gates និង Mark Zuckerberg រត់ចោលសាលា

. ខ្ញុំអង្គុយហាងកាហ្វេ ហើយតែងតែឮគេជជែកគ្នាអំពីរឿង "Bill Gates & Mark Zuckerberg រត់ចោលសាលា" ហើយខ្ញុំតែងតែសង្ស័យជានិច្ចថា តើពួកគេជឿមែនឬទេថា "Bill Gates & Mark Zuckerberg ជោគជ័យដោយសារត់ចោលសាលា" ។

[caption id="attachment_30651" align="alignnone" width="960"]58714757_814822442234795_1235098252047548416_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

. តាមពិតទៅ Gates និង Mark មិនមែនក្លាយជាសេដ្ឋីដោយសារត់ចោលសាលានោះទេ តែមានអ្នកខ្លះនៅតែជឿអ៊ីចឹង ឬបើមិនដូច្នោះក៏ចាញ់បោកសិក្ខាសាលាបង្រៀនពីភាពជោគជ័យខ្លះ ឬគេហទំព័រ ដែលសរសេរជំរុញឲ្យយុវជនពុះកញ្ជ្រោល មិនសូវឲ្យតម្លៃទៅលើការសិក្សា ឆាប់ឈប់ធ្វើការឲ្យគេ ដើម្បីចេញរកស៊ីខ្លួនឯង ក្លាយជាសេដ្ឋីវ័យក្មេង ឬ Young Entrepreneur ជាដើម ។

. តើអ្នកមានដឹងទេថា Bill Gates និង Mark Zuckerberg ប្រលងជាប់សាលកវិទ្យាល័យហាវើត ដោយខ្លួនឯង ដែលជាសាកលវិទ្យាល័យលំដាប់ពិភពលោក ហើយទាល់តែអ្នកពូកែៗ បានប្រលងជាប់ ?

. តើអ្នកមានដឹងទេថា Bill Gates ប្រលងជាប់ឆ្នាំទី ១ ដោយពិន្ទុខ្ពស់បំផុត ដោយមិនបានចូលថ្នាក់រៀន មុននឹងចាប់ផ្តើមបង្កើត Microsoft នៅពេលរៀនឆ្នាំទី ២ ?

. តើអ្នកមានដឹងទេថា Mark ចេះសរសេរកម្មវិធីកុំព្យូទ័រតាំងពីរៀននៅអនុវិទ្យាល័យ ? តើអ្នកមានដឹងទេថា Mark ចេះសរសេរ និងអានភាសាបារាំង ឡាតាំង ហេព្រើរ និង ក្រិចបុរាណ ?

. នៅក្នុងក្រសែភ្នែករបស់ខ្ញុំ Bill Gates និង Mark Zuckerberg ជាមនុស្សពូកែរហូតអាចនិយាយបានថា "បានរៀនចប់រួចទៅហើយ ចាប់តាំងពីចូលមហាវិទ្យាល័យដំបូង" ។ ហើយរឿងរៀនចប់ ឬមិនចប់ជារឿងតូចតាចបំផុតសម្រាប់ Bill Gates ។

Loading...

. រាល់ថ្ងៃនេះខ្ញុំឃើញ សិក្ខាសាលាបណ្តុះបណ្តាលបង្រៀនពីវគ្គជោគជ័យ និងមានគេហទំព័រជាច្រើនសរសេរជម្រុញឲ្យមនុស្សមិនសូវឲ្យចាប់អារម្មណ៍លើការរៀនសូត្រ ឲ្យឆាប់ឈប់ធ្វើការ ដើម្បីចេញរកស៊ីខ្លួនឯងឆាប់ក្លាយជាសេដ្ឋី ដោយលើកយកហេតុផល "Bill Gates និង Mark Zuckerberg រៀនមិនចប់ " ។

. ពិភពលោកមិនដែលប្រាប់យើងទេថា ពួកអ្នកដែលរត់ចោលសាលា 10លាននាក់ មានជីវិតបែបណា ។

. ពិភពលោកមិនដែលប្រាប់យើងទេថា ពួកអ្នកដែលពុះកព្ជ្រោលលាឈប់ពីការងារ ហើយទៅធ្វើជំនួញខ្លួនឯងបរាជ័យមានជីវិតបែបណា ។

. លើលោកនេះអាចមានមនុស្ស 2នាក់ក្នុងចំណោម 10លាននាក់ដែលជោគជ័យ គឺ Gates និង Mark ហើយភ្លេចទៅថាអ្នកនៅសល់រស់នៅតាមចិញ្ចើមផ្លូវ ហើយមិនដឹងថាស្អែកនេះមានបាយហូបឬទេ ហើយនឹងប្រើជីវិតតទៅទៀតយ៉ាងម៉េច ។

[caption id="attachment_30652" align="alignnone" width="960"]58461043_487692371968067_2371131799217635328_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Credit: ជីវិតជោគជ័យ

Loading...