មានសង្សារហើយ? តាមពិតចឹងសោះ បានជាតារាប្រុសបេះដូងដែក Great មិនបង្ហោះរូបជាមួយមិត្តស្រីខ្លួន!

មានសង្សារហើយ? តាមពិតចឹងសោះ បានជាតារាប្រុសបេះដូងដែក Great មិនបង្ហោះរូបជាមួយមិត្តស្រីខ្លួន!

ថៃ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយ ពីតារាសម្ដែងប្រុសថៃរូបសង្ហា លោក Great Warintorn ដែលកន្លងមកធ្លាប់ទទួលរងនូវរឿងអាស្រូវជាច្រើន ជុំវិញនឹងបញ្ហាបេះដូង ថាលោកមានទំនាក់ទំនងស្នេហាជាមួយនឹងបុរសភេទដូចគ្នា បើទោះបីជានេះជារឿងពិត ឬមិនពិត ប៉ុន្តែធ្វើឲ្យអ្នកគាំទ្រហាក់កើតទុក្ខមិនសុខចិត្តយ៉ាងខ្លាំង។

ជាក់ស្តែង បើគិតមកទល់ពេលនេះ វ័យក៏កាន់តែជ្រេចូលដល់ ៣៤ឆ្នាំ ទៅហើយ ប៉ុន្តែលោក Great ហាក់នៅតែលាក់លៀមរឿងផ្ទាល់ខ្លួនជាច្រើន មិនដែលបើកកកាយឲ្យអ្នកគាំទ្រខ្លួនបានដឹង ពីទំនាក់ទំនងស្នេហាណាមួយឲ្យពិតប្រាកដនោះទេ។

យ៉ាងណាមិញ ទើបតែថ្មីៗនេះប៉ុណ្ណោះ ដែលបុរសសង្ហាបេះដូងដែករូបនេះ ទីបំផុតក៏បានលាតត្រដាងពីរឿងបញ្ហាបេះដូង នៅគ្រាដែលរូបលោកបានចូលរួមនៅក្នុងកម្មវិធីមួយ ដោយរូបលោកបានបញ្ហាក់យ៉ាងច្បាស់ថា បច្ចុប្បន្នលោកកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់។

ប៉ុន្តែផ្ទុយទៅវិញ អ្វីដែលនៅតែជាចម្ងល់ចោទសួរ ពីសំណាក់អ្នកកាសែត ក៏ដូចជាមហាជននោះ ឆ្ងល់ថាហេតុអ្វីបានជាលោក Great មិនដែលឃើញបង្ហោះបង្ហាញរូបមិត្តស្រីលើបណ្តាញសង្គមឲ្យគេដឹងឮ បើលោកនិយាយថា ឥឡូវខ្លួនកំពុងតែមានសង្សារទៅហើយនោះ។

ទន្ទឹមនឹងនេះ តាមរយៈបទសម្ភាសន៍ លោក Great បាននិយាយថា ជាធម្មតាលោកមិនដែលបង្ហោះរូបបែបហ្នឹងនោះទេ ព្រោះតែលោកមិនចូលចិត្តការបង្ហាញឲ្យអ្នកដទៃឃើញ។ ម្យ៉ាងវិញទៀតនោះ ប្រសិនបើលោកបង្ហោះរូបក្នុងបណ្តាញសង្គមអ៊ីនស្តាក្រាម លោកក៏រឹតតែមានអារម្មណ៍ថាខ្មាសអៀនផងដែរ។ និយាយយ៉ាងខ្លី គឺលោកមិនចង់បង្ហោះវាតែម្តង។

ប្រុសស្អាតវ័យជ្រេ លោក Great បានបន្តថា «ខ្ញុំមិនទាន់បានណែនាំនាងឲ្យគ្រួសារខ្ញុំ បានស្គាល់នៅឡើយនោះទេ។ ព្រោះតែខ្ញុំរង់ចាំពេលវេលាដ៏ល្អ ពេលវេលាដ៏សក្តិសម ក៏ដូចជាទំនាក់ទំនងស្នេហារឹងមាំជាងនេះសិន នោះលោកនឹងបើកបង្ហាញឲ្យគ្រប់គ្នាបានឃើញ បានដឹងតែម្តង» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Loading...

[caption id="attachment_30727" align="alignnone" width="426"]A6 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_30726" align="alignnone" width="750"]A5 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_30725" align="alignnone" width="600"]A4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_30724" align="alignnone" width="750"]A3 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_30723" align="alignnone" width="750"]A2 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_30722" align="alignnone" width="600"]A1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...