ហេតុអីមិនរកក្តីសុខដាក់ខ្លួន ​ឬរស់នៅរៀងៗខ្លួន? ហេតុអ្វីមនុស្សត្រូវច្រណែន ​និងប្រជែងគ្នារស់?

ហេតុអីមិនរកក្តីសុខដាក់ខ្លួន ​ឬរស់នៅរៀងៗខ្លួន? ហេតុអ្វីមនុស្សត្រូវច្រណែន ​និងប្រជែងគ្នារស់?

សេចក្តីសុខនៅឯណា? ហេតុអ្វីមនុស្សចូលចិត្តយកសេចក្តីទុក្ខដាក់ខ្លួន? មហិច្ឆតា ការលោភលន់ ច្រណែន ឈ្នានីស? ហេតុអីមិនរកសេចក្តីសុខដាក់ខ្លួនខ្លះ?តើជីវិតមនុស្សមាន១០ឆ្នាំប៉ុន្មានដងទៀត? ថ្ងៃស្អែកមើលមិនឃើញទេ ត្រូវអរគុណដែលយើងម្នាក់ៗតែងតែមានថ្ងៃថ្មីជារៀងរាល់ថ្ងៃ មានឱកាសបានឃើញថ្ងៃថ្មី ទោះជាថ្ងៃល្អ ឬ​ កើតទុក្ខក៏ដោយ។ ទុក្ខរបស់មនុស្សគឺការចង់បាន នៅពេលដែលមនុស្សមានចំណង់ ការចង់បាននោះហើយជាសេចក្តីទុក្ខ។ សាកគិតអ្វីល្អៗ ងាយងាយក្នុងជីវិត ពេញចិត្តអ្វីដែលខ្លួនមាន អរគុណមនុស្សជុំវិញ ព្យាយាមញញឹម សើចសប្បាយអោយបានច្រើនៗ ។

ចំពោះខ្ញុំ ខ្ញុំពិតជាអរគុណមនុស្សជុំវិញខ្លួនទោះជាអំពើល្អក៏ដោយអាក្រក់ក៏ដោយ អចេតនា ឬ​ ដោយចេតនាក្តី​ ក៏សូមអរគុណ...​ វាប្រៀបដូចជារឿងនិទានក្នុងជីវិតផ្តល់មេរៀនជីវិតជាច្រើនគួរអោយចងចាំ ដូច្នេះថ្ងៃក្រោយខ្ញុំអាចនឹងយករឿងនិទានទាំងនេះ មកនិទានឱ្យកូនៗរបស់ខ្ញុំស្តាប់​ ដូច្នេះពួកគេនឹងបានដឹងរឿងរ៉ាវជាច្រើនសម្រាប់បទពិសោធន៍ជីវិតនៅថ្ងៃក្រោយ។ សាកគិតអីសប្បាយៗទៅមើលថា​ បើគ្មានមនុស្សទាំងនោះទេតើយើងអាចមានរឿងគួរអោយចាប់អារម្មណ៍ទាំងនោះនិទានបានទេ? ហាហា ជីវិតមនុស្សមិនថាឋាន:អ្វី ពណ៌សម្បុរអ្វី​ សុទ្ធតែមានរឿង​ និងទុក្ខលំបាកដូចៗគ្នា គ្រាន់តែស្ថិតក្នុងរូបភាពផ្សេងៗគ្នា ដូច្នេះចូរពេញចិត្តនូវអ្វីដែលមានថ្ងៃនេះ និងធ្វើឱ្យរាល់ថ្ងៃរបស់អ្នកក្លាយជាពេលវេលាដែលមានន័យបំផុត៕

 

Loading...

[caption id="attachment_30739" align="alignnone" width="609"]KT3ie សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

រក្សាសិទ្ធ:​ Page កវីលាក់ស្នេហ៍-ប្រលោមលោក

Loading...