Ads
ខ្ញុំមិនចង់បែបនេះទេ តែព្រោះអ្នកគ្រប់គ្នា ជាអ្នកបង្រៀនខ្ញុំឱ្យចិត្តដាច់

ខ្ញុំមិនចង់បែបនេះទេ តែព្រោះអ្នកគ្រប់គ្នា ជាអ្នកបង្រៀនខ្ញុំឱ្យចិត្តដាច់

ធ្លាប់គិតមករហូត ដាស់តឿនខ្លួនឯងជាប្រចាំ ទោះយ៉ាងណា​ ក៏ត្រុវតែរក្សាភាពល្អ សេចក្ដីថ្លៃថ្នូរ ចិត្តមេត្តា ការយោគយល់ ស្លូតត្រង់ ចំពោះមនុស្សដែលនៅជុំវិញខ្លួន។ ប៉ុន្តែដែលកន្លងមកនេះ ខ្ញុំទ្រាំច្រើនពេកហើយ ខ្ញុំទទួលរងនូវកំហុសឆ្គងតែម្នាក់ឯង រ៉ាប់រងនូវសម្ពាធចិត្តច្រើនហួសហេតុ រឿងខ្លះ ខ្ញុំមិនទាំងដឹងផងថាបែបណា តែបែរជាខ្ញុំ ជាអ្នកទទួលនូវកំហុសនោះ ត្រូវគេធ្វើបាប ត្រូវគេស្អប់ ប្រកាន់ ស្ដីបន្ទោស អ្នកខុស ពិតជាខ្ញុំមែនទេ? ពិតហើយ ខ្ញុំខុសដែលខ្ញុំស្លូតពេក ខ្ញុំខុសដែលខ្ញុំស្មោះត្រង់ជ្រុល ខ្ញុំខុសដេលខ្ញុំអត់ធ្មត់រហូតមក ... ខ្ញុំពិតជាខុសមែន។

តែពេលនេះ មេរៀនជីវិតមួយដែលគ្រប់គ្នាបានបង្រៀនខ្ញុំ បទពិសោធន៍ទាំងប៉ុន្មាន បានដាស់តឿនសតិរបស់ខ្ញុំ ក្នុងសង្គមមួយនេះ បើយើងស្លូតពេក យើងល្អពេក យើងត្រង់ពេក គឺមានតែអ្នកដែលព្រួតធ្វើបាបតែប៉ុណ្ណេាះ ជាមនុស្សម្នាក់នឹងគេដែរ ម៉េចនឹងអាចទ្រាំឱ្យគេធ្វើបាប មើលងាយបែបនេះទៅ។

Medusa

ខ្ញុំមិនចង់ធ្វើមនុស្សអាក្រក់ទេ តែពេលខ្លះ បើអ្នកគិតថាខ្ញុំអាក្រក់ហើយ វាក៏គ្មានហេតុផលអ្វី ត្រុវបន្តធ្វើល្អ លើមនុស្សគំនិតអាក្រក់ដូចអ្នកទាំងអស់គ្នាឡើយ។ ខ្ញុំក៏មិនចង់ឱ្យទំនាក់ទំនងណាមួយ ស្ថិតក្នុងភាពស្អប់ ប្រណាំងប្រជែង ច្រណែនឈ្នានីសគ្នាដែរ តែខ្ញុំក៏មិនអាចបន្ត ឱ្យគ្រប់គ្នាធ្វើបាបខ្ញុំតែម្ខាងដូចគ្នា។


ខ្ញុំពេលនេះ មិនដូចខ្ញុំពេលមុនឡើយ បើអ្នកហ៊ានតែប៉ះខ្ញុំ ខ្ញុំសងវិញ ចឹកខ្ញុំ ខ្ញុំវ៉ៃទាល់តែងាប់ មិនមែនតបត ឬក៏ចងកម្មទេ តែពេលខ្លះ មនុស្សខ្លះ បានគេស្លូត គេល្អជាមួយ ប្រឹងជាន់ពន្លិចគេណាស់៕

Vampire

#Panha