ធ្វើម៉េចដឹងថាពុលកាហ្វេ? ចុះបើពុលកាហ្វេត្រូវព្យាបាលបែបណាល្អ?

ធ្វើម៉េចដឹងថាពុលកាហ្វេ? ចុះបើពុលកាហ្វេត្រូវព្យាបាលបែបណាល្អ?

កាហ្វេ កំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន ជាពិសេសសម្រាប់មិត្តៗយុវវ័យ តែមានមនុស្សមិនតិចទេ ដែលចេះតែមានអាការមិនសូវស្រួលខ្លួន ឈឺក្បាល វិលមុខ និងធីងធោងជាដើម រាល់ពេលទទួលទានកាហ្វេរួច ដោយភាគច្រើនគេតែងតែនិយាយតៗគ្នាថា ជាអាការពុលកាហ្វេ។ អាការពុលកាហ្វេ កើតឡើងនៅពេលដែលអ្នកទទួលទានកាហ្វេច្រើនលើសកំណត់សម្រាប់រាងកាយ មានន័យថាការទទួលទានការហ្វេលើសកម្រិត។

ដូច្នេះចង់ដឹងថាអការពុលកាហ្វេយ៉ាងណា​ មានវិធីព្យាបាកបែបណាមកតាមដានទាំងអស់គ្នា៖

[caption id="attachment_30887" align="alignnone" width="1940"]Getty_504333530_361153 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

# រោគសញ្ញានៃអាការពុលកាហ្វេ

១.ដកដង្ហើមលឿន និងញាប់

នៅពេលដែលទទួលទានកាហ្វេច្រើនពេក កម្រិតជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចបណ្តាលឱ្យបង្កើនកម្រិតសម្ពាធឈាមជំរុញដល់បេះដូង ហើយបណ្តាលឱ្យអ្នកដកដង្ហើមញាប់ទៅៗ និងលឿន ថែមទាំងខ្វះអុកស៊ីហ្សែនទៅកាន់ខួរក្បាល។ ហើយនៅពេលដែលខួរក្បាលខ្វះអុកស៊ីហ្សែន វានឹងធ្វើឱ្យការគិតរបស់អ្នកចុះអន់ខ្សោយ និងបាត់បង់ថាមពលចេញពីរាងកាយដោយគ្មានមូលហេតុ។

២.អារម្មណ៍អន្ទះអន្ទែង និងច្រាស់ច្រាល់

អាការពុលកាហ្វេ ឬទទួលទានកាហ្វេច្រើនពេកក្នុងមួយថ្ងៃ នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាចេះតែអន្ទះអន្ទែង ច្រាស់ច្រាល់ក្នុងខ្លួន ថែមទាំងមានអាការញ័រដៃញ័រជើង និងមានបញ្ហាថប់ក្នុងអារម្មណ៍ផងដែរ។ ប្រសិនជាអ្នកមានអាការបែបនេះ គ្រាន់តែទទួលទានទឹកឱ្យបានច្រើន ២ ទៅ៣កែវ ស្ថានភាពរបស់អ្នកប្រាកដជាប្រសើរឡើងវិញ។

៣.វិលមុខ និងក្អួតចង្អោរ

ការទទួលទានកាហ្វេច្រើនលើសកម្រិតពេក អាចធ្វើឱ្យរាងកាយរបស់អ្នកខ្វះជាតិទឹក(អាចនឹងស្រេកទឹក) ដែលជាហេតុធ្វើឱ្យអ្នកមានអាការវិលមុខ និងក្អួតចង្អោរ។ ជាពិសេសនោះ វាក៏អាចបណ្តាលឱ្យប៉ះពាល់ដល់ពោះវៀនធំ និងបំពង់រំលាយអាហារ ហើយធ្វើឱ្យអ្នកមានបញ្ហានៅក្នុងការរំលាយអាហារ និងធ្វើឱ្យមានអាការរាគរូសផងដែរ។

Loading...

[caption id="attachment_30885" align="alignnone" width="616"]Coffee Cup 1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៤.បេះដូងលោតញាប់

ជាតិកាហ្វេអ៊ីនច្រើនពេក ក៏អាចធ្វើឱ្យចង្វាក់បេះដូងរបស់អ្នកលោតញាប់ និងលឿនជាងធម្មតា ថែមទាំងមានអាការញ័រទ្រូងផងដែរ តែវាមិនបង្កឱ្យមានគ្រោះថ្នាក់ជីវិតនោះទេ។ ប៉ុន្តែ ត្រូវប្រុងប្រយ័ត្ន សម្រាប់អ្នកដែលកំពុងតែមានបញ្ហាបេះដូង ការទទួលទានកាហ្វេច្រើនលើសកម្រិតបែបនេះ អាចបណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗបាន។

៥.គេងមិនលក់

ទទួលទានកាហ្វេច្រើនលើសកម្រិតពេក មិនថាថ្ងៃ និងយប់នោះទេ វាអាចធ្វើឱ្យប្រព័ន្ធរាងកាយរបស់អ្នកនៅតែដំណើរការច្រើនម៉ោងបន្តទៀតដោយសារតែឥទ្ធិពលកាហ្វេ ជាលទ្ធផលអ្នកនឹងមានបញ្ហាក្នុងការគេង ហើយគេងមិនលក់បើកភ្នែកទល់ភ្លឺជាមិនខាន។

[caption id="attachment_30889" align="alignnone" width="1100"]White Cup With Black Coffee សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

# វិធីព្យាបាលអាការពុលកាហ្វេ

- ទទួលទានទឹកឱ្យបានច្រើនដើម្បីបំពេញជាតិទឹកក្នុងខ្លួន និងធ្វើឱ្យជាតិកាហ្វេអ៊ីនចេញពីរាងកាយតាមរយៈទឹកនោម ជាពិសេសមិនត្រូវទទួលទានកាហ្វេបន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ពីកើតអាការពុលកាហ្វេ

- អាចហាត់ប្រាណតិចតួចជួយជម្រុញចលនារាងកាយ

- ទទួលទានអាហារសម្រន់បន្ថែម ជាពិសេសអាហារដែលសម្បូរទៅដោយជាតិម៉ាញ៉េស្យូម និងប៉ូតាស្យូម៕

[caption id="attachment_30884" align="alignnone" width="1200"]Cashew Coffee Recipe សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...