ជីរវ៉ាន់ស៊ុយ លាយគ្រឿងផ្សំងាយៗ ជួយឱ្យសាច់មុខស្អាតមិនបាច់និយាយ

ជីរវ៉ាន់ស៊ុយ លាយគ្រឿងផ្សំងាយៗ ជួយឱ្យសាច់មុខស្អាតមិនបាច់និយាយ

ជិរវ៉ាន់ស៊ុយ ក្រៅពីជួយផ្តល់ក្លិនដល់ម្ហូបអាហារ វាក៏អាចមានប្រយោជន៍ជួយដល់សុខភាពស្បែកបានផងដែរ ដោយការផ្សំគ្រឿងជាមួយគ្រឿងធម្មជាតិងាយៗ។

ដូច្នេះចង់ដឹងថាប្រើជីរវ៉ាន់ស៊ុយបែបណាឱ្យមុខស្អាត តាមដានទាំងអស់គ្នា៖

[caption id="attachment_30901" align="alignnone" width="500"]O.9920 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

១.ជីរវ៉ាន់ស៊ុយ និងប្រទាលកន្ទុយក្រពើ

លាយជីរវ៉ាន់ស៊ុយ ជាមួយនឹងជែលប្រទាលកន្ទុយក្រពើក្នុងបរិមាណសមល្មម រួចក្រឡុកឱ្យហ្មត់ ហើយយកមកលាបផ្ទៃមុខជាប្រចាំ អាចជួយឱ្យផ្ទៃមុខ ម៉ដ្ខ រលោង ស តឹងណែនភ្លឺរលោង និងព្យាបាលស្នាមជ្រីវជ្រួញបាន។

[caption id="attachment_30894" align="alignnone" width="707"]B1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

២.ជីរវ៉ាន់ស៊ុយ និងក្រូចឆ្មារ

កិនជីរវ៉ាន់ស៊ុយលាយជាមួយនឹងទឹកក្រូចឆ្មារ លាបលើផ្ទៃមុខ អាចជួយការពារ និងព្យាបាលបញ្ហាកើតមុខគ្រប់ប្រភេទ ជាពិសេសគឺជួយបង្រួមរន្ធញើសដែលរីកធំតែម្តង។

Loading...

[caption id="attachment_30895" align="alignnone" width="707"]B2 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៣. ជីរវ៉ាន់ស៊ុយ ម្សៅអង្ករ និងទឹកដោះគោជូរ

ក្រឡុកជីរវ៉ាន់ស៊ុយ លាយជាមួយនឹងម្សៅអង្ករ និងទឹកដោះគោជូរ លាបលើផ្ទៃមុខទុកចោលឱ្យស្ងួតចាំលាងចេញ។ ប្រើវិធីនេះជាប្រចាំអាចជួយឱ្យស្បែកមុខ ទន់ ភ្លឺ ម៉ដ្ខរលោង ស្អាតដូចស្បែកកូនក្មេងអ៊ីចឹង។

[caption id="attachment_30896" align="alignnone" width="707"]B3 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៤. ជីរវ៉ាន់ស៊ុយ ទឹកឃ្មុំ

ក្រឡុកជីរវ៉ាន់ស៊ុយ លាយជាមួយនឹងទឹកឃ្មុំ ទឹកដោះគោឆៅ និងទឹកក្រូចឆ្មារក្នុងបរិមាណសមល្មម រួចយកម៉ាស់នេះលាបលើផ្ទៃមុខទុកចោលឱ្យស្ងួតចាំលាងចេញ។ វិធីមួយនេះជួយដល់ផ្ទៃមុខច្រើនយ៉ាង ដូចជាជួយឱ្យផ្ទៃមុខ ស ម៉ដ្ឋខៃ ភ្លឺរលោង មានសំណើម ការពារបញ្ហាស្បែកផ្សេងៗ ថែមទាំងជួយឱ្យផ្ទៃមុខតឹងណែនសាច់ចាំស្អាតជាងវ័យផងដែរ៕

[caption id="attachment_30897" align="alignnone" width="707"]B4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_30902" align="alignnone" width="653"]Parsley Face Mask សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

កុំភ្លេចសាកល្បងទាំងអស់គ្នា!

Loading...