ចាស់មែនតែចាស់ខ្ញង់! បើដឹងអាយុទៀតដឹងតែដាច់ផ្ញារហ្មង ហើយពេលចាស់ទៅសុំឱ្យបានមួយចំណិតពួកគាត់ទៅបានហើយ

ចាស់មែនតែចាស់ខ្ញង់! បើដឹងអាយុទៀតដឹងតែដាច់ផ្ញារហ្មង ហើយពេលចាស់ទៅសុំឱ្យបានមួយចំណិតពួកគាត់ទៅបានហើយ

មនុស្សយើងខ្លាចបំផុតគឺខ្លាចថាខ្លួនឯងមានអាយុច្រើន មុខមាត់កាន់តែចាស់បាក់សម្រស់ជាដើម។ តែលើលោកនេះគ្មានអ្នកណាអាចហាមឃាត់ពេលវេលាដែលដើរទៅមុខបាននោះទេ មិនយូរមិនឆាប់ មនុស្សយើងនឹងកាន់តែចាស់ជាលំដាប់ តែស្អាត ឬមិនស្អាត សម្រស់បាត់បង់យ៉ាងណាគឺអាស្រ័យលើកត្តាមួយចំនួនដូចជាការមើលថែទាំសុខភាពខ្លួនឯង ការទទួលទាន និងរបៀបថែសម្រស់ចាដើម។

ថ្ងៃនេះយើងខ្ញុំនឹងលើកយកបុគ្គលទាំង ១០ ដែលមានភាពល្បីល្បាញមែនទែន ថាអាយុច្រើនទៅហើយនៅតែស្រស់ស្អាត និងសង្ហាទៀត ដែលមានដូចជា៖

១. Whant-od Oggay អាយុ ១០១

គាត់គឺជាជនជាតិហ្វីលីពីនដែលមានអាយុ១០១ ឆ្នាំ និងជាបុគ្គលដ៏ល្បីមួយរូបដែលមានស្នាមសាក់ស្រស់ស្អាតជាងគេផងដែរ។ ដោយស្នាមសាក់ទាំងនោះគឺជាសិល្បៈសាក់ប្រពៃណីរបស់ជនជាតិ Kalinga។

[caption id="attachment_31054" align="alignnone" width="718"]1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

២. Tao Porchon-Lyncs អាយុ ១០០ឆ្នាំ

គាត់ជាអ្នកហ្វឹកហាត់ និងបង្រៀនក្បាច់យូហ្គាដ៏ល្បីល្បាញមួយរូប ហើយក៏ធ្លាប់ជាបុគ្គលដែលផ្តល់ការលើកទឹកចិត្តដល់មនុស្សជាច្រើននាក់រួចមកហើយ។ គាត់បាននិយាយថាអាយុ មិនអាចយកឈ្នះអ្នកបានទេ បើចិត្ត និងបេះដូងរបស់អ្នកនៅក្មេង។

[caption id="attachment_31053" align="alignnone" width="1024"]2 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៣. Robers Marchand អាយុ ១០៦ឆ្នាំ

គាត់គឺជាអ្នកជិះកង់ម្នាក់ ហើយវាជាក្តីស្រមៃរបស់គាត់តាំងពីតូច និងមិនធ្លាប់បោះបង់ក្តីស្រមៃនេះសូម្បីតែម្តងបើទោះបីជាគាត់មានវ័យចំណាស់យ៉ាងណាក៏ដោយ។ ទីបំផុតគាត់អាចសម្រេចក្តីស្រមៃក្លាយទៅជាអ្នកជិះកង់អាជីពបាន ហើយរាល់ពេលគាត់ជិះកង់ម្តងៗ គ្រប់គ្នាមានការស្ងើចសរសើរគាត់ជាខ្លាំងចំពោះកម្លាំងថាមពលដែលគាត់មាន ទោះបីជាគាត់មានវ័យចំណាស់យ៉ាងណាក៏ដោយ។

[caption id="attachment_31052" align="alignnone" width="1024"]3 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៤. Tatyana Nekludova អាយុ ៦១ឆ្នាំ

ទោះមានអាយុច្រើនយ៉ាងណាក៏ដោយ តែគាត់គឺជាតារាម៉ូឌែនស្រីដ៏ស្រស់ស្អាត និងល្បីល្បាញមួយរូបរបស់ប្រទេសរុស្ស៊ី ថែមទាំងជាអ្នកថតម៉ូតប្រចាំរបស់ប្រេនសំលៀកបំពាក់ដ៏ធំមួយរបស់រុស្ស៊ីទៀតផង។

[caption id="attachment_31051" align="alignnone" width="705"]4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៥. Marjorie Gilbert អាយុ ១០២

គាត់គឺជាស្ត្រីដ៏អស្ចារ្យម្នាក់ ជាតារាបង្ហាញម៉ូត និងជាអ្នកធ្វើយុទ្ធនាការផ្សព្វផ្សាយសំលៀកបំពាក់ម៉ាក Vogue ផងដែរ។

Loading...

[caption id="attachment_31050" align="alignnone" width="819"]5 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៦. Eveline Hall អាយុ ៧២ឆ្នាំ

គាត់គឺជាស្ត្រីដ៏ស្រស់ស្អាតម្នាក់ និងជាតារាបង្ហាញម៉ូតកម្មវិធី Berliner ប្រចាំសប្តាហ៍ផងដែរ។ គាត់បានក្លាយទៅជានិមិត្តរូបដែលជម្រុញឱ្យស្ត្រីទូទាំងពិភពលោកចេះស្រលាញ់ខ្លួនឯង ហើយមិនត្រូវចុះចាញ់នូវអ្វីដែលខ្លួនឯងស្រលាញ់ពេញចិត្តធ្វើដោយសារតែអាយុនោះទេ។

[caption id="attachment_31049" align="alignnone" width="753"]6 1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៧. Chuando Tan អាយុ ៥១ឆ្នាំ

បុរសសង្ហាម្នាក់នេះគឺជាជាងថតរូបអាជីពម្នាក់ដែលមានមុខមាត់រូបរាងដូចជាក្មេងប្រុសអាយុខ្ទង់២០ជាង។ គាត់ជាមនុស្សដែលស្រលាញ់សុខភាព ហើយមើលថែខ្លួនឯងបានយ៉ាងល្អ ដូជចជាការទទួលទានអាហារសុខភាព ហាត់ប្រាណជាប្រចាំ រួមទាំងការធ្វើអ្វីដែលខ្លួនឯងសប្បាយចិត្តផងដែរ ហើយនេះជាហេតុផលដែលគាត់នៅតែមានសម្រស់ក្មេងវ័យដដែល។

[caption id="attachment_31048" align="alignnone" width="696"]7 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៨. Veruschka von Lehndorff អាយុ ៧៩

គាត់គឺជាតារាសម្តែង តារាបង្ហាញម៉ូតជនជាតិអាល្លឺម៉ង់ដែលមានភាពល្បីល្បាញតាំងពីអំឡុងទស្សវត្សរ៍ ៦០ ហើយបើទោះបីជាពេលវេលាកន្លងហួសយ៉ាងណាក៏ដោយ សមត្ថភាព និងរូបសម្រស់របស់គាត់មិនដែលអនថយនោះឡើយ។ ដោយបច្ចុប្បន្នគាត់នៅតែជាតារាដ៏ល្បីក្នុងដួងចិត្តមនុស្សជាច្រើនទៀតផង។

[caption id="attachment_31047" align="alignnone" width="1024"]8 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៩. Wang Deshun អាយុ ៨២ ឆ្នាំ

គាត់មានរហស្សនាមថា លោកតាស៊ិចស៊ីបំផុតប្រចាំប្រទេសចិន ព្រោះលោកតាមានរូបរាងមាំទាំ និងសាច់ដុំស្រស់សង្ហាមែនទែន ថែមទាំងមានសម្រស់ក្មេងជាងមិត្តភក្តិដែលមានអាយុស្របាលលោកតាផងដែរ។ សព្វថ្ងៃលោកតាគឺជាតារាបង្ហាញម៉ូតដ៏ល្បីល្បាញ និងជោគជ័យម្នាក់ទៀតផង។

[caption id="attachment_31046" align="alignnone" width="590"]9 1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

១០. Anthony Varrecchia អាយុ ៥៥ឆ្នាំ

គាត់គឺជាគ្រូបង្វឹកម្នាក់ ហើយក៏ជាតារាម៉ូឌែលដ៏ល្បីល្បាញមួយរូបផងដែរ។ បើទោះបីជាគាត់មានវ័យចំណាស់ តែរូបសម្រស់ និងរាងកាយរបស់គាត់ពិតជាសង្ហាណាស់ គឺស្ទើរតែសង្ហាជាងម៉ូឌែលប្រុសៗដែលមានអាយុក្មេងជាងគាត់ទៅទៀត៕

[caption id="attachment_31045" align="alignnone" width="700"]10 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...