Ads
ទោះជីវិតពិបាកខ្លាំង តែនៅតែអាចក្រោកឈររហូតជោគជ័យដល់ពេលនេះ នោះគឺអ្នកនិពន្ធសៀវភៅ​ Harry Potter  ដ៏ល្បីឈ្មោះ ​J.K Rowling

ទោះជីវិតពិបាកខ្លាំង តែនៅតែអាចក្រោកឈររហូតជោគជ័យដល់ពេលនេះ នោះគឺអ្នកនិពន្ធសៀវភៅ​ Harry Potter ដ៏ល្បីឈ្មោះ ​J.K Rowling

មានមនុស្សមិនតិចអ្នកនោះទេជុំវិញពិភពដែលថាមិនស្គាល់ស៊េរីរឿង Harry Potter នោះ ព្រោះខ្សែភាពយន្តដ៏ល្អពិចិត្រមួយនេះបានដកស្រង់ចេញពីសៀវភៅរឿងប្រលោមលោកមួយ ដែលនិពន្ធដោយអ្នកស្រី J.K Rowling ដែលជាស្នាដៃនិពន្ធប្រកបដោយការស្រមើស្រមៃច្នៃប្រតិដ្ឋបែបអភីនិហាខ្ពស់ ។

5978b6df197cf7fd1f8b48a4 750 562

Harry Potter Creator JK Rowling Teases Four More Stories She Wants To Tell

JK Rowling Harry Potter 854694

អ្នកស្រី J.K Rowling គឺជាស្ត្រីម្នាក់ដ៏អស្ចារ្យ និងមានការតស៊ូបំផុតនៅក្នុងជីវិត ថែមទាំងជានិមិត្តរូបរបស់ស្ត្រីទូទាំងពិភពលោកផងដែរ។ កាលពីមុន នាងមានខ្សែជីវិតលំបាកណាស់ ព្រោះនាងបានក្លាយទៅជាជនអនាថាដែលគ្មានផ្ទះសម្បែង គ្មានការងារធ្វើ ថែមទាំងមានជីវិតរៀបការបរាជ័យដ៏ជូរចត់ និងត្រូវរ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯងទៀតផង។

បញ្ហាក្នុងជីវិតរបស់នាងធ្វើឱ្យនាងអស់សង្ឃឹមយ៉ាងខ្លាំង បណ្តាលឱ្យនាងមានជំងឺផ្លូវចិត្ត រហូតចង់គិតខ្លី។ តែទីបំផុតក្រោយពីបានគិតឃើញសារឡើងវិញ នាងបានក្រោកចេញពីភាពឈឺចាប់ តស៊ូនៅក្នុងជីវិតយ៉ាងលំបាក រហូតដល់ពេលបច្ចុប្បន្ននាងបានក្លាយទៅជាអ្នកមាន និងក្លាយទៅជាមនុស្សស្រីដ៏ជោគជ័យម្នាក់ខាងផ្នែកនិពន្ធដ៏ល្បីល្បាញផងដែរ។

0_jCMeqyKliSaz_4sl

ដូច្នេះមុននឹងអ្នកអស់សង្ឃឹមនៅក្នុងជីវិត អ្នកត្រូវដឹងថាមានមនុស្សជាច្រើនពិបាក និងជួបរឿងជូរចត់ជាងអ្នកឆ្ងាយណាស់ ជាក់ស្តែងដូចជាអ្នកស្រី J.K Rowling ម្នាក់នេះ៖

- អាយុ១៧ឆ្នាំ គាត់ឈប់រៀន។

- អាយុ២៥ឆ្នាំ ម្ដាយគាត់ទទួលអនិច្ចកម្ម។

- អាយុ២៦ឆ្នាំ គាត់រលូតកូន។


- អាយុ២៧ឆ្នាំ គាត់រៀបការនឹងស្វាមីដែលតែងតែស្ដីបន្ទោស និងបង្កើតកូនស្រីម្នាក់

- អាយុ២៨ឆ្នាំ លែងលះគ្នា ដោយសាររងសម្ពាធផ្លូវចិត្តធ្ងន់ពេក។

- អាយុ២៩ឆ្នាំ គាត់ក្លាយជាម្ដាយមេម៉ាយរស់នៅមណ្ឌលសង្គមកិច្ច។

- អាយុ៣០ឆ្នាំ គាត់ចង់ធ្វើអត្ត ឃាដ តែក៏បង្វែរអារម្មណ៍ទៅធ្វើកិច្ចការមួយ ដែលគិតថាធ្វើបានល្អជាងអ្នកដទៃ គឺការសរសេរ ប៉ុន្តែក៏ត្រូវបានអ្នកបោះពុម្ពផ្សាយរាប់មិនអស់ បដិសេធមិនទទួលយកស្នាដៃរបស់គាត់។

- អាយុ៣១ឆ្នាំ គាត់ក៏បានបោះពុម្ពស្នាដៃសៀវភៅជាលើកដំបូង។

- អាយុ៣៥ឆ្នាំ គាត់ចេញផ្សាយសៀវភៅបាន៤ចំណងជើង និងជាប់ឈ្មោះជាអ្នកនិពន្ធប្រចាំឆ្នាំ។

- អាយុ៤២ឆ្នាំ គាត់លក់សៀវភៅថ្មីបានចំនួន១១លានក្បាល ក្នុងថ្ងៃទីមួយនៃការចេញផ្សាយ។

J.K. Rowling បុគ្គលដែលធ្លាប់មានប្រវត្តិជូរចត់ ចង់ធ្វើអត្ត .ឃាដ តែសព្វថ្ងៃនេះ ស្នាដៃនិពន្ធរបស់គាត់ រឿង Harry Potter គឺជាស្នាដៃពិភពលោកមួយ ដែលមានតម្លៃថ្លៃជាង១៥ពាន់លានដុល្លារ។ វាមិនដែលយឺតពេលទេ ដើម្បីនឹងជឿជាក់លើខ្លួនឯង៕

50414449_1979923558782917_748461144397578240_o

2018_jkrowlinggetty_1000x635 920x584

ដោយ៖ កវីលាក់ស្នេហ៍ និងប្រែសម្រួលពី អ្នកនិពន្ធវេទមន្ត