ថែសម្រស់ផ្ទៃមុខ និងសរសៃឱ្យស្អាតដោយវិធីងាយៗពីស្លឹកម្លូ

ថែសម្រស់ផ្ទៃមុខ និងសរសៃឱ្យស្អាតដោយវិធីងាយៗពីស្លឹកម្លូ

ស្លឹកម្លូដែរ ដោយភាគច្រើនលោកយាយចាស់ៗយកមកពិសា តែក៏មានមនុស្សភាគច្រើនយកមកធ្វើជាឱសថបំបាត់អាការឈឺធ្មេញ ឬជំងឺផ្សេងៗបានផងដែរ។

ដោយសារតែមានមនុស្សមួយចំនួនមិនទាន់បានដឹងពីគុណសម្បត្តិរបស់ស្លឹកម្លូអស់ ថ្ងៃនេះយើងនឹងលើកយកវិធីប្រើប្រាស់ស្លឹកម្លូងាយៗសម្រាប់បញ្ហាសក់ ស្បែក និងផ្ទៃមុខទាំង ៥យ៉ាងដូចខាងក្រោម៖

[caption id="attachment_31179" align="alignnone" width="1024"]Mysore Betel Leaf GI Tagged Foods India 1024x683 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

# បញ្ហាសក់ជ្រុះ

គ្រាន់តែយកស្លឹកម្លូ ៤ ទៅ ៥សន្លឹក (ល្មមសម្រាប់ស្បែកក្បាលរបស់អ្នក) មកបុកឱ្យហ្មត់ រួចលាយជាមួយប្រេងដូងក្នុងបរិមាណល្មម កុំឱ្យខាប់ពេកឬរាវពេក។ បន្ទាប់មកយកមកលាបឱ្យសព្វស្បែកក្បាល ហើយយកជ័រគ្របក្បាលទុកចោលឱ្យបានយ៉ាងហោច ១ម៉ោង។ បន្ទាប់មកលេងជម្រេះចេញជាមួយនឹងសាប៊ូ និងទឹកធម្មតា។

[caption id="attachment_31174" align="alignnone" width="700"]667811 Hair Loss សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

# បញ្ហាក្លិនមាត់

ចាស់ៗពីដើមណែនាំឱ្យទំពារស្លឹកម្លូស្រស់ៗសម្រាប់សុខភាពធ្មេញឱ្យរឹងមាំ និងបំបាត់បញ្ហាក្លិនមាត។ ប៉ុន្តែពេលនេះងាយៗសម្រាប់បញ្ហាក្លិនមាត់ គ្រាន់តែយកស្លឹកម្លូប៉ុន្មានស្លឹក ដាំជាមួយទឹកឱ្យពុះ។ រួចយកទឹកស្លឹកម្លូនោះមកទុកខ្ពុរមាត់ជាប្រចាំក្រោយទទួលអាហារជាការស្រេច។

[caption id="attachment_31177" align="alignnone" width="1000"]Girl With Bad Breath សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

# បញ្ហាមុខមុន

គ្រាន់តែយកស្លឹកម្លូប៉ុន្មានសន្លឹកល្មម មកដាំជាមួយទឹកឱ្យពុះរួចយកទឹកមកលុបមុខជារៀងរាល់ថ្ងៃ។ វិធីម្យ៉ាងទៀតអ្នកអាចយកស្លឹកម្លូប៉ុន្មានស្លឹកមកបុកឱ្យហ្មត់ រួចអាចបន្ថែមជាមួយម្សៅល្មៀតបន្តិចក៏បាន។ បន្ទាប់មកយកម៉ាស់នេះមកលាបឱ្យសព្វផ្ទៃមុខជាប្រចាំ។ ស្លឹកម្លូអាចជួយបំបាត់បញ្ហាមុខមុនគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាព។

[caption id="attachment_31175" align="alignnone" width="770"]Acne Shutterstock 770x470 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

# ស្នាមកន្ទួល ឬសត្វទិច-ខាំលើស្បែក

គ្រាន់តែយកស្លឹកម្លូប្រមាណ ១០សន្លឹក ដាំជាមួយទឹកមួយឆ្នាំឱ្យពុះ។ បិទភ្លើងពេលស្លឹកប្រែពណ៌ទៅជាស្លោក។ បន្ទាប់មកយកទឺកនេះមកងូត ឬត្រាំជាការស្រេច។ វិធីងាយមែន តែប្រសិទ្ធភាពពិតជាអស្ចារ្យសម្រាប់បញ្ហាស្បែកអាលែក្ស៊ី និងស្នាមសត្វទិច ឬខាំជាមិនខាន។

[caption id="attachment_31178" align="alignnone" width="626"]Man Having Itchy Dry Skin Problem_36743 77 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

# បញ្ហាក្លិនខ្លួន និងក្លៀក

យកស្លឹកម្លូមកបុកឱ្យហ្មត់ រួចពូតយកទឹកសម្រាប់ប្រើការលាបលើក្លៀក ឬលាយជាមួយទឹកសម្រាប់ងូតក៏បាន។ ម្យ៉ាងវិញទៀតអ្នកអាចលាយទឹកស្លឹកម្លូជាមួយនឹងទឹក ធម្មតាមួយកែវ សម្រាប់ផឹក។ វិធីនេះថែមទាំងអាចបណ្តេញ និងបន្សាបជាតិពុលចេញពីក្នុងខ្លួនបានយ៉ាងល្អផងដែរ ៕

[caption id="attachment_31180" align="alignnone" width="1024"]200018051 H សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...