Ads
ប្រើម្រាមដៃចុចត្រង់ចំណុចទាំងនេះ  អាចជួយដល់ការសម្រកទម្ងន់! ទាល់សាកបានដឹង

ប្រើម្រាមដៃចុចត្រង់ចំណុចទាំងនេះ អាចជួយដល់ការសម្រកទម្ងន់! ទាល់សាកបានដឹង

មានវិធី និងគន្លឹះច្រើនណាស់ ដែលអ្នកធ្លាប់បានដឹងខ្លះៗពីការសម្រកទម្ងន់ ទាំងខាងភេសជ្ជៈ ចំណីអាហារ និងការហាត់ប្រាណ។ ប៉ុន្តែអ្នកប្រហែលជាមិនបានដឹងទេថា នៅមានវិធីម្យ៉ាងទៀត អ្នកដែលប្រាកដជាមិនអាចនឹកស្មានដល់ថា ក៏អាចជួយដល់ការសម្រកទម្ងន់បានផងដែរ នោះគឺការម៉ាស្សា ឬសង្កត់ផ្នែកមួយចំនួនលើរាងកាយ។

 ដូច្នេះមកតាមដានការអនុវត្តមើលថា តើម៉ាស្សា ឬសង្កត់ត្រង់ចំណុចណាខ្លះអាចជួយដល់ការសម្រកទម្ងន់៖

# កែងដៃ

គ្រាន់តែសង្កត់ ឬចុចម្រាមដៃត្រង់គន្លាក់កែងដៃខាងក្នុងឱ្យបាន ២ ទៅ៣នាទីជារៀងរាល់ថ្ងៃជាពិសេសក្រោយពេលបាយរួច អាចជួយឱ្យចលនាពោះវៀនដំណើរការល្អ និងមានសុខភាពល្អ សម្រាប់ជួយឱ្យដំណើរការរំលាយអាហារបានលឿន សម្រាប់ការសម្រកទម្ងន់បានផងដែរ។

A1

# ខាងលើបបូរមាត់

ប្រសិនជាអ្នកចេះតែមានអារម្មណ៍មាត់ចេះតែឃ្លានមិនឈប់មិនឈរ បើទោះបីជាពោះឆ្អែតយ៉ាងណាក៏ដោយ អ្នកត្រូវតែបញ្ឈប់ចំណង់អាហារដែលមិនល្អនេះភ្លាមៗដោយវិធីងាយៗ។ គ្រាន់តែយកដៃរបស់អ្នកមកប៉ះផ្នែកខាងលើបបូរមាត់ម៉ាស្សាចុះឡើងឱ្យបាន ៥នាទីជាប្រចាំ ទាំងពេលព្រឹក និងពេលល្ងាចនោះ អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលដែលអ្នកមានអារម្មណ៍ថាមិនសូវឃ្លានអាហារខ្លាំងដូចមុនទៀតហើយ។

A2


# ត្រចៀក

ត្រចៀក គឺជាចំនុចដែលអ្នកអាចជួយគ្រប់គ្រងចំណង់អាហាររបស់អ្នកកុំឱ្យសូវឃ្លាន និងញ៉ាំច្រើនដូចមុនទៀត ជាពិសេសថែមទាំងអាចធ្វើឱ្យប្រព័ន្ធមេតាប៉ូលីស (Metabolism) ធ្វើការដុតបំផ្លាញ និងរំលាយអាហារបានល្អ ជួយដល់ការសម្រកទម្ងន់បានលឿនជាងមុនផងដែរ។ ដូច្នេះអ្នកគ្រាន់តែយកមេដៃសង្កត់ក្នុងត្រចៀករបស់អ្នកឱ្យជាប់ ប្រមាណជា ៤ ទៅ៥នាទីជារៀងរាល់ថ្ងៃ នោះអ្នកប្រាកដជាឃើញពីភាពខុសប្លែកជាមិនខាន។

A3

# ជង្គង់

ចំណុចត្រង់ជង្គង់ គឺមានទំនាក់ទំនង និងផ្សារភ្ជាប់ទៅកាន់មុខងារក្រពះ។ ដូច្នេះការសង្កត់ដៃលើជង្គង់ជារៀងរាល់ថ្ងៃឱ្យបាន ៤ ទៅ៥នាទីនោះ ប្រព័ន្ធរំលាយអាហារបស់អ្នកប្រាកដជាដំណើរការល្អ និងលឿន ថែមទាំងអាចស្រូបយកជីវជាតិ និងថាមពលពីម្ហូបអាហារបានយ៉ាងល្អផងដែរ។ ម៉ាស្សាត្រង់ជង្គង់ បែបនេះជារៀងរាល់ថ្ងៃត្រឹមតែមួយសប្តាហ៍ អ្នកប្រាកដជាភ្ញាក់ផ្អើលពីលទ្ធផលជាមិនខាន។

A4