អីយ៉ាស់! ​រំដួលលិចទឹកលេងម៉ូតប្លែកថ្មីទៀតហើយ តែម្តងនេះមានអាថ៌កំបាំងសម្រស់ពិសេសមកប្រាប់ស្រីៗយើងទៀត!

អីយ៉ាស់! ​រំដួលលិចទឹកលេងម៉ូតប្លែកថ្មីទៀតហើយ តែម្តងនេះមានអាថ៌កំបាំងសម្រស់ពិសេសមកប្រាប់ស្រីៗយើងទៀត!

ភ្នំពេញ៖ ​អ្នកណាដែលថាមិនស្គាល់រំដួលលិចទឹក ល្បីថាពូកែច្នៃម៉ូតសំលៀកបំពាក់ពីរបស់របរប្រើប្រាស់  ផ្កា ​និងរុក្ខជាតិប្លែកៗដែលគ្មានអ្នកណាធ្វើបានដូច។ អ្វីដែលកាន់តែពិសេសនោះ ​ម្តងនេះរំដួលលិចទឹកចេញមួយម៉ូតទៀតហើយ ​ធានាថាបាក់ចង្កេះនោះគឺការច្នៃសំលៀកបំពាក់ពី ស្លា ​ម្លូរ ក្រូចសើច  ព្រលៃ រមៀត និងគ្រឿងទេសធម្មជាតិខ្មែរជាច្រើនមុខទៀត ​ឡើងស្អាតប្លែកតែម្តង។

ជាក់ស្តែងការតុបតែងដ៏គួរឱ្យចាប់អារម្មណ៍មួយនេះរបស់រំដួលលិចទឹក ត្រូវបានគេដឹងថាដើម្បីឱ្យស័ក្តសមនៅក្នុងកម្មវិធី BEAUTY FAIRS CAMBODIA  ដែលប្រព្រឹត្តិឡើងនៅក្នុងផ្សារទំនើបអេអន២សែនសុខ។ សូមបញ្ជាក់ផងដែរថា  កញ្ញា ​រំដួលលិចទឹកបានបង្ហាញខ្លួនជាពិសេសនៅក្នុងស្តង់របស់់ Miss  Borann  តូបលេខ  ៦២ ​ដែលត្រូវបានគេដឹងថាជាម៉ាកផលិតផលថែរក្សាសម្រស់បែបធម្មជាតិ បានយករូបមន្តបែបបុរាណខ្មែរយើង ដែលផ្សំឡើងពីធម្មជាតិពិតៗ ដូចជា ពន្លៃ រមៀត ទឹកឃ្មុំព្រៃ ផ្កា ឫសឈើ ពពួកថ្នាំខ្មែរ និងគ្រឿងផ្សំពីធម្មជាតិជាច្រើនមុខទៀត ដែលយកមកផ្ទាល់ពីខេត្តព្រៃវែងតាមផ្ទះអ្នកស្រុកភូមិ ក្នុងចំការ ក្នុងព្រៃជាដើម​ ដេីម្បីយកមកចម្រាញ់ចេញជាផលិតផលសុទ្ធ ១០០% ដោយគ្មានផ្ទុកសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់ស្បែកឡើយ។

សូមបញ្ជាក់ផងដែរថា ​Miss Borann មានដាក់លក់ផលិតផលទាំងអស់រួមមានដូចជា៖

– ផលិតផលស្ក្រាប់ធ្វើពីរមៀតសុទ្ធ ពន្លៃសុទ្ធ រមៀតលាយពន្លៃ ផលិតផលអំពិលទុំធម្មជាតិ

– ផលិតផលខាត់ស្បែកប្រើគ្រឿងផ្សំធម្មជាតិរបស់ខ្មែរសុទ្ធសាធ រួមទាំងផលិតផលនានាជាច្រើនមុខទៀត ស្ថិតនៅក្នុងតម្លៃសមរម្យ និងមានប្រសិទ្ធភាពខ្ពស់មិនប៉ះពាល់ដល់សុខភាពស្បែក ថែមទាំងទទួលស្គាល់ពីក្រសួងសុខាភិបាលផងដែរ។

ក្រៅពីនេះ មីសបុរាណ ថែមទាំងមានសេវាកម្មអប់ ស្ក្រាប់ និងម៉ាស្សាស្បែកដោយអ្នកជំនាញ បូករួមនឹងផលិតផលបែបធម្មជាតិ១០០% សម្រាប់អ្នកដែលមមាញឹក មិនសូវមានពេលវេលាគ្រប់គ្រាន់ទិញផលិតផលយកទៅប្រើប្រាស់ដោយខ្លួនឯងទៀតផង។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់ទូរស័ព្ទ ទាំង២ប្រព័ន្ធនេះ 010 368 183 | 061 368 183 ឬចូលទៅកាន់ទំព័រហ្វេសបុក៖ Miss Borann  និងថែរក្សាសម្រស់តាមបែបធម្មជាតិ Miss Borann ។ អាសយដ្ឋាន ផ្ទះលេខ 8 N ផ្លូវ 371 ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ខាងត្បួងស្ថានីយ៍ទូរសទស្សន៍បាយ័នក្រោយអាគារខៀវ)។
Miss Borann រីករាយស្វាគមន៍ និងប្រឹក្សាយោបល់ជូនលោកអ្នក៕

8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
M1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
M2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
M3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
M4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
M5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
M6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
M7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
M8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...