៨ចំនុចនេះនឹងធ្វើអោយសុខភាពរបស់អ្នកកាន់តែប្រសើរឡើង!

៨ចំនុចនេះនឹងធ្វើអោយសុខភាពរបស់អ្នកកាន់តែប្រសើរឡើង!

ភាគច្រើនយើងគិតថាការមានសុខភាពល្អត្រូវការពេលវេលា និងលុយច្រើនណាស់។ ប៉ុន្តែជាការពិតអ្នកអាចផ្លាស់ប្តូរជីវិតរបស់អ្នក និងមានអារម្មណ៍ថាមានសុខភាពល្អដោយគ្រាន់តែបញ្ចូលទម្លាប់ថ្មីមួយចំនួនទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ ឧទាហរណ៍អ្នកអាចសម្អាតធ្មេញរបស់អ្នកដោយប្រើផ្លែឈើ និងរីករាយជាមួយកាហ្វេក្តៅបន្ថែមដើម្បីអោយក្រពេញទឹកមាត់មានសុខភាពល្អ។ នៅក្នុងអត្ថបទនេះយើងនឹងបង្ហាញអ្នកពីវិធីធម្មជាតិ មួយចំនួយដើម្បីព្យាបាលខ្លួនអ្នក។

ក្រុម Bright Side នឹងផ្តល់ជូនអ្នកនូវវិធីសាស្រ្តងាយៗមួយចំនួនដើម្បីព្យាបាលរាងកាយរបស់អ្នកឱ្យត្រឹមត្រូវ និងផ្តល់ក្តីស្រឡាញ់ដល់ខ្លួនអ្នក។

1. សាកល្បងទឹកក្រូចដើម្បីព្យាបាលការប្រកាំងរបស់អ្នក។

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នកទទួលរងពីការឈឺក្បាលប្រកាំង និងកំពុងស្វែងរកវិធីធម្មជាតិបន្ថែមទៀតដើម្បីបញ្ឈប់ការឈឺចាប់ដែលមិនអាចព្យាបាលបានមែនទេ? ទឹកទំពាំងបាយជូរគឺជាចម្លើយរបស់អ្នក។ ចាប់តាំងពីការឈឺក្បាលប្រកាំងជាសំខាន់មកពីអតុល្យភាពនៃសារធាតុគីមីខួរក្បាលដូចជា serotonin ទឹកផ្លែទំពាំងបាយជូរអាចចូលមក ជួយអ្នកបាន។ វានឹងមិនដើរតួជាថ្នាំបំបាត់ការឈឺចាប់នោះទេ ប៉ុន្តែវាជាការបង្ការ។ ដូច្នេះនៅពេលដែលអ្នកមានអារម្មណ៍ថាឈឺក្បាលប្រកាំង ត្រូវទទួលទានទឹកទំពាំងបាយជូរខ្លះដើម្បីការពារវា។

ដោយសារទំពាំងបាយជូរមានវីតាមីន C, វីតាមីន A និងវីតាមីន B2 ច្រើន វាអាចជួយបញ្ឈប់អ្នកពីការឈឺក្បាល។ វីតាមីន B2 ត្រូវបានគេស្គាល់ថា riboflavin ដែលទទួលខុសត្រូវក្នុងការព្យាបាលការឈឺក្បាលប្រកាំង ជួយសម្រួលតុល្យភាពសារធាតុគីមីនៅក្នុងខួរក្បាលរបស់អ្នក ហើយដើរតួជាអ្នកប្រឆាំងជាតិដែកដើម្បីកាត់បន្ថយជាតិដែកនៅក្នុងឈាមដែលអាចបណ្តាលអោយឈឺក្បាលប្រកាំង។

2. ញ៉ាំត្រីសាម៉ុងដើម្បីជួយអោយសក់របស់អ្នកលូតលាស់ភ្លឺរលោង និងមានសុខភាពល្អ។

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សក់ដែលមានសុខភាពល្អគឺជាអ្វីដែលយើងទាំងអស់គ្នាសុបិន្តចង់បានគ្រប់ពេលជាពិសេសពេលព្រឹក។នៅពេលយើងក្រោកឡើងមើលនៅក្នុងកញ្ចក់ហើយឆ្ងល់ថាតើសក់អាក្រក់របស់យើងមានចំនួនច្រើនជាងចំនួនសក់ដែលល្អ។ រឿងនេះគឺវាមិនមែនគ្រាន់តែជាអ្វីដែលអ្នកដាក់នៅលើចុងបញ្ចប់នៃសក់របស់អ្នកនោះទេ ប៉ុន្តែវាក៏អាស្រ័យទៅលើអ្វីដែលអ្នកញ៉ាំផងដែរ។ គន្លឹះនៅទីនេះគឺត្រីសាម៉ុង។ ត្រីសាម៉ុងសម្បូរដោយវីតាមីនឌី និងអាស៊ីតខ្លាញ់អូមេហ្គា  ដែលមានសារៈសំខាន់ដើម្បីរក្សាសក់ និងស្បែកក្បាលរបស់អ្នក។

លើសពីនេះ, អូមេហ្គា  ជួយដល់ស្បែកក្បាល និងរក្សាឫសសក់អោយស្អាត និងមានសុខភាពល្អ។ ការខ្វះខាតសារធាតុអូមេហ្គានេះ អាចរារាំងល្បឿននៃកំណើនសក់។ ដូច្នេះត្រីសាម៉ុងនៅពេលដែលអ្នកបរិភោគច្រើន សក់របស់អ្នកនឹងមានសុខភាពល្អ។ លើសពីនេះដោយសារតែជាតិសំណើមរបស់វាអូមេហ្គា អាចកាត់បន្ថយការរលាក ជួយព្យាបាលអង្គែ និងកាត់បន្ថយភាពស្ងួតដែលទាំងអស់នេះរួមចំណែកជួលដល់ការជ្រុះសក់។

3. អ្នកអាចស្រក់គីឡូបន្ថែម ដោយគ្រាន់តែការផឹកទឹកបរិសុទ្ធ ជាមួយអំបិល។

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វាជាការពិតណាស់ដែលគេដឹងថាទឹកក្រូចអាចជួយអោយមានសុខភាពល្អសម្រាប់អ្នកប៉ុន្តែភាគច្រើនវាមិនមែនជារសជាតិឆ្ងាញ់ដូចជាទឹកក្រូច ឬភេសជ្ជៈថាមពលនោះទេ។ Lemon និងអំបិលគឺជាសារធាតុផ្សំ 2 ដែលអាចជួយបញ្ចេញជាតិពុលចេញពីរាងកាយរបស់អ្នក និងជួយអោយស្រក់គីឡូបានលឿន។ នេះដោយសារតែវាបង្កើនចលនាពោះវៀននិងបន្ថយចំណង់អាហាររបស់អ្នកដូច្នេះវានឹងជួយកាត់បន្ថយការទទួលកាឡូរីលើសរបស់អ្នក។

ទឹកក្រូច និងអំបិលក៏អាចពន្លឿនការរំលាយអាហាររបស់អ្នកហើយមានការស្រាវជ្រាវថែមទៀតដើម្បីគាំទ្រការព្យាបាលនេះ។ យោងទៅតាមវិទ្យាស្ថានសុខភាពជាតិ ការផឹកទឹកឱ្យបានច្រើនបង្កើនការរំលាយអាហាររបស់អ្នកតាមរយៈការបង្កើនមុខងារមេតំហ្វរ៉ុឌរ័រ (ដែលជួយបង្កើតថាមពលបន្ថែមនៅក្នុងរាងកាយដោយមិនត្រូវការកាឡូរី) និងបង្កើតកំដៅសីតុណ្ហភាព (ដំណើរការរំលាយអាហារដែលកាឡូរីត្រូវបានដុតលឿនជាងមុន) ។

4. លាងសម្អាតក្រចករបស់អ្នកដោយប្រើថ្នាំដុសធ្មេញ។

4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការមានពណ៌លឿងនៅជុំវិញ និងនៅលើក្រចករបស់អ្នក គឺវាហាក់ដូចធម្មតា ប៉ុន្តែជួនកាលវាមិនមែនជារឿងល្អទេ។ ដូច្នេះប្រសិនបើអ្នកកំពុងស្វែងរកវិធីដើម្បីធ្វើឱ្យក្រចកសស្អាត, ថ្នាំដុសធ្មេញគឺជាចម្លើយ។ ថ្នាំដុសធ្មេញ មិនត្រឹមតែជួយដុសសម្អាតធ្មេញនិងការពារធ្មេញរបស់អ្នកនោះទេ ប៉ុន្តែវាក៏ធ្វើដូចគ្នាចំពោះក្រចករបស់អ្នកផងដែរ។

ចំពោះគន្លឹះនេះ អ្នកគ្រាន់តែយកច្រាសដុសធ្មេញស្អាតដាក់ថ្នាំដុសធ្មេញមួយចំនួននៅលើចុងរបស់វា ហើយចាប់ផ្តើមលាងសម្អាតក្រចករបស់អ្នកជាមួយវា។ ទុកវាមួយនាទី ហើយលាងដៃរបស់អ្នកដូចធម្មតា!

5. ជំរុញការលូតលាស់សក់របស់អ្នក ដោយការបង្កើតអោយសក់លូតលាស់ដោយខ្លួនឯង។

5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដូចដែលយើងបានលើកឡើងខាងលើអំពីរបបអាហារ គឺជាគន្លឹះក្នុងការរីកលូតលាស់របស់សក់ និងមានសុខភាពល្អប៉ុន្តែសម្រាប់អ្នកដែលចង់ឈានទៅមួយជំហានទៀតយើងនឹងបង្ហាញអ្នកពីរបៀបធ្វើអោយសក់លូតលាស់បានលឿនដោយខ្លួនឯង។ ធាតុផ្សំដំបូងដែលអ្នកត្រូវការគឺប្រេងល្ហុង។ វាមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗដូចជាវីតាមីន E ដើម្បីផ្តល់សំណើមដល់ស្បែកក្បាលស្បែកអូមេហ្គា 9 និងអាស៊ីតខ្លាញ់អូមេហ្គា 6 ក៏ដូចជាសារធាតុរ៉ែដែលជួយឱ្យសំណើមនិងជ្រាបចូលស្បែកក្បាលរបស់អ្នក។

ប្រេងទីពីរគឺប្រេងអាកាណូដែលសំបូរវីតាមីន និងសារធាតុរ៉ែដូចជាអាស៊ីតអូលិច ដែលជាអាស៊ីតខ្លាញ់អូមេហ្គា 9 ដែលអាចជួយចិញ្ចឹមសក់របស់អ្នក និងការពារវាពីការបាក់បែក។ វាជាប្រេងតែមួយគត់ដែលមានសមត្ថភាពជ្រាបចូលទៅនឹងសក់ ហើយជួយឱ្យវាមានសំណើមដល់សក់របស់អ្នក ហើយវាដើរតួជាស្រទាប់ប្រេង។

5.5
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

គ្រឿងផ្សំចុងក្រោយគឺប្រេងដូងដែលត្រូវបានគេចាត់ទុកថាជាស្ដេចនៃប្រេងទាំងអស់។ ដើម្បីចាប់ផ្តើមជាមួយប្រេងដូង គឺជាប្រេងតែមួយគត់ដែលអ្នកអាចប្រើនៅលើសក់របស់អ្នកបាន និងការពារវាពីការបាត់បង់ប្រូតេអ៊ីន។ ដោយសារវាសម្បូរដោយអាស៊ីតខ្លាញ់អូមេហ្គា 3, អូមេហ្គា 6 និងអាស៊ីតខ្លាញ់អូមេហ្គា 9, វាក៏ជួយការពារសក់ផងដែរពីការខូចខាតបណ្តាលមកពីពន្លឺព្រះអាទិត្យ។

នេះជារបៀបដែលអ្នកបង្កើតល្បាយ:

១. យកដបតូចមួយហើយដាក់ប្រេងល្ហុង 1/3, ប្រេងអាវ៉ូកាដូ 1/3 និងប្រេងដូង 1/3 ។
២. ក្រឡុកដបអោយធាតុផ្សំលាយចូលគ្នាល្អ។
៣. ប្រើវាទៅស្បែកក្បាល និងសក់ហើយម៉ាស្សាវាក្នុងរយៈពេល 10 ទៅ 15 នាទី។
៤. ទុកវា30 នាទីទៅ 1 ម៉ោង។
៥. ងូតទឹក នឹងលាងសម្អាតវាចេញ។
៦. ធ្វើវា 3 ដងក្នុងមួយសប្តាហ៍។

6. បរិភោគអាហារពេលព្រឹករបស់អ្នកក្នុងរយៈពេល 30 នាទីដំបូងបន្ទាប់ពីអ្នកភ្ញាក់ពីគេង។

6
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ហូបអាហារពេលព្រឹកភ្លាមបន្ទាប់ពីអ្នកបានទទួលទានទឹកក្រូច និងអំបិលរួច។ នៅពេលអ្នកក្រោកឡើងពីដំណេក វាជារឿងសំខាន់ដែលអ្នកត្រូវហូបអាហារពេលព្រឹកបន្ទាប់ពីអ្នកភ្ញាក់ពីគេងបាន ៣០នាទី។ សូម្បីតែពេលអ្នកមិនស្រេកឃ្លានក៏ដោយក៏មិនត្រូវខកខានអាហារពេលព្រឹករបស់អ្នកដែរ។ វាជាកំហុសដ៏ធំមួយជាពិសេសនៅពេលអ្នកព្យាយាមសម្រកទម្ងន់ឬរក្សាទម្ងន់។ យោងតាមការចុះបញ្ជីគ្រប់គ្រងទំងន់ មនុស្សច្រើនជាង 70% ដែលទទួលទានអាហារពេលព្រឹកក្នុងរយៈពេលកន្លះម៉ោងបន្ទាប់ពីភ្ញាក់ពីគេង។

នេះដោយសារតែការរំលាយអាហាររបស់អ្នកមានភាពយឺតយ៉ាវនៅពេលអ្នកគេងហើយវាត្រូវចំណាយពេលមួយម៉ោងដើម្បីចាប់ផ្តើមដំណើរការក្នុងល្បឿនធម្មតា។ ដូច្នេះការញ៉ាំអាហារពេលព្រឹកមុនពេលការរំលាយអាហាររបស់អ្នកភ្ញាក់ឡើងទាំងស្រុង នឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាឆាប់ឆ្អែត និងធ្វើអោយបាត់បង់បរិមាណអាហារ។

7. ផឹក hydrolyzed ជំនួសឱ្យការប្រើវាលើស្បែករបស់អ្នក។

7
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការដែលមានវ័យចំណាស់ គឺជាអ្វីដែលយើងភាគច្រើនមិនធ្លាប់ដឹងហើយវាត្រូវបានកត់សម្គាល់ជាលើកដំបូងនៅក្នុងរូបរាងស្បែករបស់អ្នក។ យើងទាំងអស់គ្នាព្យាយាមធ្វើឱ្យស្បែករបស់យើងមានជីវិតឡើងវិញដោយទិញផលិតផលថែរក្សាសំណើម, ម៉ាស និងសឺរ៉ូមដែលសម្បូរទៅដោយជាតិកូឡាជែន (ប្រូតេអ៊ីនដែលទទួលខុសត្រូវក្នុងការថែរក្សាស្បែករបស់យើងឱ្យតឹង និងបញ្ចេញពន្លឺក្នុងអាយុ 30 ឆ្នាំ) ។

រឿងនេះគឺ collagen ឬ collagen hydrolyzed មិនជ្រាបចូលទៅក្នុងស្បែកទៅចំណុចដែលវាផ្សារភ្ជាប់ជាមួយប្រូតេអ៊ីនផ្សេងទៀត និងដើម្បីបង្កើនសុខភាពទូទៅរបស់អ្នកនោះទេ។យោងតាមការស្រាវជ្រាវការស្រូបយក collagen hydrolyzed អាចបន្ថយអាយុបាន 27%, ធ្វើអោយប្រសើរឡើងនូវសុខភាពឆ្អឹង, បង្កើនម៉ាសសាច់ដុំ, ការពារការបាត់បង់ឆ្អឹង និងជំងឺពុកឆ្អឹង និងបន្ថយការឈឺសន្លាក់។

8. សម្អាតធ្មេញរបស់អ្នកដោយប្រើផ្លែឈើ។

8
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្វីដែលល្អបំផុតរបស់មនស្សម្នាក់ៗ គឺស្នាមញញឹម ប៉ុន្ដែចុះវានឹងយ៉ាងណាទៅ នៅពេលដែលអ្នកមិនមានទំនុកចិត្តក្នុងការបង្ហាញធ្មេញរបស់អ្នកដោយសារតែវាហាក់ដូចជាពណ៌លឿងបន្តិច? កុំបារម្ភព្រោះអ្នកអាចផ្លាស់ប្តូរអ្វីៗទាំងអស់ ដោយអាស្រ័យលើរបបអាហាររបស់អ្នក។ ផ្លែឈើ និងបន្លែដែលសំបូរទៅដោយសារធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតអាចធ្វើការអស្ចារ្យនៅពេលនិយាយពីស្នាមប្រឡាក់ពណ៌លឿងលើធ្មេញរបស់អ្នក។

១. ផ្លែស្ត្របឺរីអាចជួយធ្វើឱ្យធ្មេញរបស់អ្នកភ្លឺរលោង ហើយជួយសម្អាតកំណក់កំបោរ។
២. ផ្លែប៉ោមដើរតួជាអ្នកបោសសំអាតស្នាមប្រឡាក់ធម្មជាតិដោយសារតែវាជួយផលិតទឹកមាត់បន្ថែមទៀតនៅក្នុងមាត់របស់អ្នកហើយបម្រើជាភ្នាក់ងារ “សំអាតខ្លួនឯង” ។

តើអ្នកចង់សាកល្បងការថែទាំជីវិតដែលមានសុខភាពល្អបែបណា? ប្រសិនបើអ្នកមានបញ្ហាសុខភាពឬគន្លឹះណាមួយចង់ចែករំលែក សូមចូលទៅប្រអប់មតិយោបល់!

ប្រភពដើម៖ Bright Side

ប្រែសម្រួលដោយ៖ Crusher

Loading...