ទើបតែដឹង តែធ្វើពីផ្កាក្រដាស ​ជួយដល់សុខភាពច្រើនដល់ម្លឹង!

ទើបតែដឹង តែធ្វើពីផ្កាក្រដាស ​ជួយដល់សុខភាពច្រើនដល់ម្លឹង!

ផ្កាក្រដាសត្រូវបានគេនិយមដាំដើម្បីលម្អសោភ័ណ្ឌភាពគេហដ្ឋាន ព្រោះតែផ្ការបស់វាពណ៌ក្រហម ផ្កាឈូក លឿង ស ស្រស់ស្អាត។ មនុស្សទូទៅដឹងត្រឹមថា ផ្កាក្រដាសជាផ្កាសម្រាប់តែដាំលម្អ តែការពិតផ្កាក្រដាសអាចដាំធ្វើជាទឹកតែជំនួយសុខភាពបានទៀត។

ថ្ងៃនេះយើងនឹងរៀនពីវិធីធ្វើទឹកតែពីផ្កាក្រដាស និងគុណសម្បត្តិច្រើនរាប់មិនអស់របស់ផ្កាក្រដាស ដូចខាងក្រោមនេះ ៖ 

 

# គុណប្រយោជន៍ផ្កាក្រដាស

– ជួយប្រឆាំង ការពារ និងព្យាបាលអាការក្អកស្ងួត

– ជួយសម្រួលបំពង់ក និងបំបាត់អាការក្អក ស្លេស ឬសំបោរក្នុង ច្រមុះ បំពង់ក និងផ្លូវដង្ហើម

– ជួយព្យាបាលអាការគ្រុន ក្តៅ និងប្រឆាំងនឹងជំងឺផ្សេងៗ

– ជួយធ្វើឱ្យប្រព័ន្ធដង្ហើមដំណើរការស្រួល សម្រួលដល់ការដកដង្ហើម និងធ្វើឱ្យសួតមានសុខភាពល្អ អាចនាំយកអុកស៊ីហ្សែនទៅចិញ្ចឹមរាងកាយទាំងមូលបានយ៉ាងល្អ

– ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ និងបំបាត់អាការទល់លាមកផងដែរ

– ជួយដល់បញ្ហាជំងឺក្រពះពោះវៀន ដូចជារលាកក្រពះ ដំបៅក្រពះ និងអាចសម្រាកការឈឺចាប់បានផងដែរ

– ជួយបំបាត់អាការរាគរូសបានយ៉ាងមានប្រសិទ្ធភាព

– ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ដែលមានប្រយោជន៍ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម

– ជួយធ្វើឱ្យស្បែកមានសុខភាពល្អ បំបាត់អាលែកហ្ស៊ីស្បែក មេរោគសើរស្បែក ការកកើតមុន គ្រប់គ្រង លាងសម្អាតនិងបណ្តេញជាតិពុលចេញពីស្បែកជាដើម

– ជួយធ្វើរបួសជាសះស្បើយយ៉ាងឆាប់រហ័ស ដោយគ្រាន់តែត្រាំមុខរបួសនៅក្នុងទឹកកកលាយផ្កាក្រដាសជាការស្រេច

– តែផ្កាក្រដាសអាចជួយបណ្តេញ និងបន្សាបជាតិពុលពីក្នុងរាងកាយ ធ្វើឱ្យមុខងារថ្លើមដំណើរការល្អ ថែមទាំងជំនួយដល់ការព្យាបាលជំងឺរលាកថ្លើមទៀតផង។

– ជួយប្រឆាំងនឹងការរលាកផ្សេងៗ ដូចជារលាកសន្លាក ឬអាការឈឺឆ្អឺងឆ្អែងជាដើម។

Blogger Image 277256878
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

# វិធីធ្វើតែពីផ្កាក្រដាស

គ្រឿងផ្សំ

– ផ្កាក្រដាសស្រស់ៗមួយពែង (ប្រមាណ ១០ផ្កា)

– ទឹកមួយឆ្នាំង

– ទឹកឃ្មុំ

គ្រឿងផ្សំធ្វើតែពីផ្កាក្រដាស មានផ្កាក្រដាសមួយពែង និងទឹកមួយឆ្នាំង

 

ការអនុវត្ត

– យកផ្កាក្រដាសមកលាងជម្រេះជាតិកខ្វក់ និងធូលីដីឱ្យបានស្អាតដោយប្រើទឹកត្រជាក់

– យកឆ្នាំងដាំទឹកឱ្យពុះ រួចចាក់ផ្កាដែលលាងរួចចូល

– បិទភ្លើង និងទុកឱ្យត្រជាក់នៅពេលដែលផ្កាចាប់ផ្តើមស្លោក ឬប្រែជាពណ៌លឿង

– រួចអ្នកគួរតែទទួលទានតែមួយនេះទាំងនៅក្តៅទើបមានប្រសិទ្ធភាព ហើយអ្នកក៏អាចបន្ថែមទឹកឃ្មុំបន្តិចដើម្បីបង្កើនរសជាតិបានផងដែរ៕

 

Te De Bugambilia Tosott 683x1024
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
Loading...