Ads
ចង់ស្រលាញ់គ្នាបានយូរ ​គូស្នេហ៍ត្រូវរក្សាសន្យាទាំង ១៥យ៉ាងនេះ

ចង់ស្រលាញ់គ្នាបានយូរ ​គូស្នេហ៍ត្រូវរក្សាសន្យាទាំង ១៥យ៉ាងនេះ

ពេលមានស្នេហា ​គ្មានអ្នកណាចង់ឱ្យស្រលាញ់គ្នាភ្លាមបែកគ្នាភ្លែត ​ប្រាកដណាស់ថាគ្មានអ្នកចង់ឮពាក្យថាបែកគ្នាឡើយ។ ​ដូច្នេះក្រៅអត់អត់ទ្រាំ ​ស្មោះស្ម័គ្រ ​និងចេះយល់ចិត្តគ្នា អ្នកក៏ត្រូវរក្សាការសន្យាសំខាន់ៗមួយចំនួនដែរបើចង់ឱ្យស្នេហានៅគង់វង្សបានយូរ។

ខាងក្រោមនេះជាពាក្យសន្យាដែលដៃគ្នាទាំងឡាយគួរតែផ្តល់ឱ្យគ្នាទៅវិញទៅមក  ៖ 

១.សន្យាថានឹងស្តាប់គ្នា

ការប្រាស្រ័យទាក់ទងគ្នាគឺជាចំណុចចាប់ផ្តើមរឿងរ៉ាវជាច្រើននៅក្នុងជីវិតមនុស្សយើង  រួមទាំងទំនាក់ទំនងនៃសេចក្តីស្នេហាផងដែរ។ បើយើងចង់ឱ្យអ្នកដទៃស្តាប់នូវអ្វីដែលយើងចង់និយាយ យើងត្រូវតែរៀនធ្វើចិត្តស្តាប់អ្នកដទៃនិយាយផងដែរ។  ការយល់ពីគ្នា  ការស្តាប់គ្នាទៅវិញទៅមក នឹងនាំឱ្យស្នេហារបស់អ្នកកាន់តែរឹងមាំ។ បើសិនជាអ្នកមិនចេះស្តាប់គ្នា  និងសម្របសម្រួលគ្នានូវរឿងដែលមិនពេញចិត្តទេ ​នោះវានឹងផ្តល់ផលអវិជ្ជមានដល់ស្នេហាអ្នកជាមិនខាន។

 

២.​សន្យាថានឹងយល់ពីគ្នា

រឿងរ៉ាវស្នេហានេះជារឿងមួយដែលពិបាកនឹងគិត និងយល់ខ្លាំងណាស់ ជាពិសេសអ្នកដែលមិនធ្លាប់គិតនឹងមានស្នេហាដ៏ច្បាស់លាស់មួយពីមុនមក។ មានរឿងរ៉ាវជាច្រើនដែលត្រូវតែរៀនស្វែងយល់ពីគ្នា ​ដូចជាការរៀនសម្របខ្លួន  ការរៀនរស់នៅ ឬប្រើជីវិតរួមគ្នាជាដើម។ ការចាប់ផ្តើមតែងតែមានកំហុស ​ប៉ុន្តែការរៀនអត់ទោស  និងការរៀនយល់ពីគ្នា​ឱ្យបានកាន់តែច្រើន ​ជឿចុះថាចំណងស្នេហារបស់អ្នកនឹងរលូនទៅមុខជាមិនខាន។

 

៣. សន្យាឱ្យធ្វើជាខ្លួនអ្នក

នៅក្នុងចំណងស្នេហា  មិនមែនជាការតម្រូវឱ្យខ្លួនអ្នកផ្លាស់ប្តូរ ​ឬក៏ចង់ឱ្យអ្នកណាម្នាក់ផ្លាស់ប្តូរដើម្បីអ្នកនោះទេ ។ ត្រូវរៀនទទួលស្គាល់ការពិត និងអ្វីគ្រប់យ៉ាងដែលដៃគូរបស់អ្នកមាន ​ដូចពាក្យគេនិយាយថា «  ​ស្រលាញ់ខ្ញុំព្រោះខ្ញុំគឺជាខ្ញុំ  កុំស្រលាញ់ខ្ញុំព្រោះតែចង់ឱ្យខ្ញុំក្លាយទៅជាអ្នកដទៃ » ។ ចរិតពីធម្មជាតិរបស់គេបែបណា ក៏បណ្តោយគេទៅ  ព្រោះតាំងពីដំបូងបើយើងមិនពេញចិត្តនូវអ្វីដែលដៃគូមាននោះទេ  ទៅស្រលាញ់គេធ្វើអី?  ដូច្នេះបណ្តោយឱ្យគេធ្វើអ្វីដែលជាចរិតពិតរបស់គេទៅ ​តែបើសិនជាមានកំហុសគួរតែចេះកែតម្រូវគ្នាទើបជាការប្រសើរ។

 

៤. សន្យាថានឹងឱ្យអ្នកធ្វើអ្វីដែលអ្នកប្រាថ្នា

ទោះបីជាអ្នកស្ថិតនៅក្នុងចំណងស្នេហាក៏ដោយ ប៉ុន្តែម្នាក់ៗក៏មានសិទ្ធបុគ្គល និងសេរីភាពផ្ទាល់ខ្លួនដែរ។ កុំចង់ចងជើងអ្នកណាម្នាក់ឱ្យធ្វើអ្វីតាមដែលខ្លួនចង់បាន។ មនុស្សម្នាក់ៗមានក្តីស្រមៃ ​មានសុបិនដែលចង់សម្រេច ​និងរឿងរ៉ាវផ្សេងៗដែលពួកគេប្រាថ្នា។ ​ដូច្នេះអ្នកគួរតែនៅពីក្រោយខ្នងគាំទ្រ ​ផ្តល់កម្លាំងចិត្ត ​ជំរុញទឹកចិត្ត ​លើកទឹកចិត្ត ផ្តល់យោបល់និងជួយគំនិតដោះស្រាយរាល់ពេលដៃគូមានឧបសគ្គទើបជាការល្អ។  ថាមិនត្រូវ ការប្រឹងប្រែងរបស់គេអាចមានលទ្ធផលល្អដល់ជីវិត អនាគតរបស់អ្នក ​និងគ្រួសារអ្នកផងក៏ថាបាន។

 

៥.សន្យាថានឹងរស់នៅរួមគ្នា

ពេលដែលអ្នកមានស្នេហា  មានដៃគូ ឬមានគ្រួសារ ​ជីវិតអ្នកមិនមែនមានតែម្នាក់ឯងនោះទេ។ ​ដូច្នេះរាល់កិច្ចការ ​ការសម្រេចចិត្តនានាគួរតែចេះសួរយោបល់គ្នាទៅវិញទៅមក។ ការនិយាយគ្នា ​ពិភាក្សាគ្នាមិនមែនជារឿងមិនល្អនោះទេ ​អ្នកអាចមានមនុស្សដែលជួយផ្តល់កម្លាំងចិត្ត ​ផ្តល់ក្តីសង្ឃឹម ជួយគិតផ្តល់គំនិត ស្វែងរកតម្រូវការដែលចង់បាន  ថែមទាំងអាចរកវិធីដែលជួយពង្រឹងទំនាក់ទំនងឱ្យកាន់តែរឹងមាំល្អថែមទៀតផង។

 

D77f142dad3273d7786ca867e378ef6f

 

៦.សន្យាថានឹងរកពេលវេលានៅជាមួយគ្នា

ក្នុងជីវិតមនុស្សរាល់គ្នាតែងតែមានការរវល់រៀងខ្លួន  ​តែបើអ្នកមិនរិះរកពេលវេលាទេ ​នោះអ្នកនឹងរវល់រហូត។ ​មិនថាការងាររវល់យ៉ាងណា ​ពេលវេលានៅជាមួយមនុស្សជាទីស្រលាញ់នៅតែសំខាន់ជាង។ ទោះជាឆ្លៀតពេលត្រឹមតែប៉ុន្មាននាទីជួបមុខគ្នា  ញ៉ាំអាហារ ​ឬមើលកុន  វាក៏ប្រសើរជាងទុកមនុស្សដែលខ្លួនស្រលាញ់ចោលដែរ។ កុំភ្លេចថាបើអ្វីដែលកន្លងហួសហើយ ​អ្នកមិនអាចទាញពេលវេលាត្រលប់ក្រោយនោះឡើយ។

 

៧.សន្យាថាជួយគ្នាទៅវិញទៅមក

គូស្នេហ៍ដែលមិនល្អនោះគឺគូស្នេហ៍ដែលប្រចាំការងារគ្នាទៅវិញទៅមក។  ដូច្នេះពេលដែលអ្នកស្ថិតនៅក្នុងចំណងស្នេហា ​ឬប្តីប្រពន្ធ អ្នកគួរតែចេះជួយគ្នាទៅវិញទៅមក  មិនគួរប្រកាន់ការងារប្រុស ​ការងារស្រីនោះឡើយ ​អ្វីដែលជួយគ្នាបានគួរតែជួយ។ មិនថាតែដើរផ្សារទិញម្ហូប ​ទិញទំនិញ លាងឡាន ​ជួយកាន់អីវ៉ាន់ ​ជួយបោសម្អាតផ្ទះ ​ឬក៏ជួយធ្វើម្ហូបជាដើម វាមិនធ្ងន់ពេកនោះទេ ​ប៉ុន្តែវាក៏កាន់តែជួយបង្កើនភាពស្និទ្ធស្នាល ​និងចំណងស្នេហាផ្អែមល្ហែមផងដែរ។

 


៨.សន្យាថានឹងធ្វើអ្វីរួមគ្នា

ពេលដែលអ្នកស្រលាញ់អ្នកណាម្នាក់ អ្នកប្រាកដជាផ្តល់ភាពសំខាន់ឱ្យមនុស្សជាទីស្រលាញ់ជាងអ្នកណាទាំងអស់។ ​អ្នកនឹងមានអារម្មណ៍ឯកាពេលទៅណាម្នាក់ឯង ​ឬមិនចង់ធ្វើអ្វីសោះដោយគ្មានគូស្នេហ៍។ ​ការប្រើពេលវេលារួមគ្នា ​និងធ្វើអ្វីជាមួយមនុស្សជាទីស្រលាញ់ជាអ្វីដែលយើងប៉ង ​និងមានសេចក្តីបំផុត

 

Gu Hye Sun And Ahn Jae Hyun

 

៩.សន្យាថានឹងយកចិត្តទុកដាក់ចំពោះគ្នា

នៅពេលដែលអ្នកស្រលាញ់អ្នកណាម្នាក់អ្នកតែងតែចង់ផ្គាប់ចិត្ត ​និងតម្រូវអ្វីដែលជាចំណង់ចំណូលចិត្តរបស់ដៃគូ។ ការចេះខ្វល់ខ្វាយ ​និងយកចិត្តទុកដាក់នូវអ្វីដែលម្ខាងទៀតចូលចិត្ ​ទោះជារឿងតូចតាចតែអាចផ្តល់នូវអារម្មណ៍កក់ក្តៅជាខ្លាំង។ ​ឧទាហារណ៍ថា ម្ខាងទៀតសុខចិត្តទិញសំបុត្រកុនមើលរឿងស្នេហារ៉ូមែនទិចដើម្បីមនុស្សស្រីដែលខ្លួនស្រលាញ់  និងម្ខាងទៀតសុខចិត្តទៅមើលការប្រកួតបាល់ដើម្បីមនុស្សប្រុសជាទីស្រលាញ់ជាដើម ​ឃើញទេវាជារឿងតូចតាចតែផ្តល់នូវអារម្មណ៍ល្អដ៏លើសលប់ដល់ដៃគូរបស់អ្នក ។ ទោះជាលះបង់បន្តិចបន្តួចក៏ដោយ ​តែវាពិតជាមានន័យណាស់ ។

១០. សន្យាថានឹងណែនាំអ្នកឱ្យពិភពលោកស្គាល់

ស្រលាញ់គ្នាទុកជាអាថ៌កំបាំងតើស្រលាញ់គ្នាធ្វើអី?  បើអ្នកពិតជាមានស្នេហាដែលស្មោះស្ម័គ្រ  និងគិតគូពីអនាគតរួមគ្នាមែនអ្នកប្រាកដជាមិនខ្លាចបង្ហាញប្រាប់មិត្តភក្តិ គ្រួសារ និងអ្នកជុំវិញខ្លួនថាម្ខាងទៀត ជាសង្សារ ​ជាគូដណ្តឹង ​ឬជាប្តីប្រពន្ធនោះទេ។

 

១១. សន្យាថានឹងព្យាយាមយកឈ្នះអ្នក

ការយកឈ្នះចាញ់ត្រង់ចំណុចនេះមិនមែនជាការចង់ឈ្នះចាញ់ដោយការឈ្លោះប្រកែកគ្នានោះទេ។ ទោះជាអ្នកកំពុងតែស្រលាញ់គ្នាក៏មិនមែនបានន័យថាអ្នកនឹងមិនបាត់បង់ដៃគូម្ខាងទៀតនោះឡើយ។ ដូច្នេះត្រូវតែរកវិធីបំពេញក្តីស្រលាញ់ ​និងយកឈ្នះបេះដូងម្ខាងទៀតឱ្យបានច្រើន  មិនថាការធ្វើឱ្យដៃគូរំភើប ​ភ្ញាក់ផ្អើល និងធ្វើឱ្យដៃគូសប្បាយចិត្តរឿងអ្វីទេ។ ដៃគូរបស់អ្នកនឹងពេញចិត្ត ​ហើយយល់ថាខ្លួនឯងមានតម្លៃចំពោះអ្នក ហើយអ្នកក៏មានតម្លៃដែលមិនអាចបណ្តោយឱ្យបាត់បង់សម្រាប់ដៃគូម្ខាងទៀតនោះដែរ។

១២.សន្យាថានឹងមិនធ្វើនូវទម្លាប់ដដែល

ធ្វើឱ្យជីវិតស្នេហាស្រស់ថ្លាមានជីវិតជីវ៉ា​ ​គឺការស្វែងរកអ្វីដែលថ្មី ​ប្លែកនៅក្នុងជីវិត។ បើមានតែរឿងដដែលៗវានឹងធ្វើឱ្យគូស្នេហ៍មានភាពធុញទ្រាន់ចំពោះគ្នាជាដើម។​អ្នកអាចរកពេលវេលាធ្វើរឿងប្លែកៗសប្បាយៗរួមគ្នាដូចជាការដើរកម្សាន្ត ​បោះជំរុំ លេងហ្គេមសប្បាយៗជាដើម។

 

C7a6ee990344bfda94b69b66bde9afa0

 

១៣. សន្យាថានឹងលើកទូរស័ព្ទ

មិនថាអ្នករវល់យ៉ាងណា  មានរឿងដែលត្រូវធ្វើបន្ទាន់យ៉ាងណា អ្នកត្រូវតែលើកទូរស័ព្ទរបស់អ្នកម្ខាងទៀត។ ​​បើសិនជាក្នុងករណីបន្ទាន់ខ្លាំងមែន ដែលមិនអាចលើកទូរស័ព្ទបានអ្នកត្រូវតែទូរស័ព្ទត្រលប់ទៅដៃគូភ្លាម និងប្រាប់ពីហេតុផលដែលមិនបានទទួលទូរស័ព្ទរបស់ម្ខាងទៀត។ បង្ហាញថាទោះជារវល់យ៉ាងណា ​គូស្នេហ៍នៅតែជាមនុស្សសំខាន់។

 

១៤. សន្យាថាស្រលាញ់គ្រួសារម្ខាងទៀតឱ្យដូចគ្រួសារអ្នក

ពេលដែលមានទំនាក់ទំនងស្នេហាមិនថាសង្សា ​ប្តីប្រពន្ធអ្នកមិនមែនជាមនុស្សខ្លួនមួយនោះទេ ​គ្រួសាររបស់ម្ខាងទៀតគឺជាចំណែកមួយនៃជីវិតរបស់អ្នកផងដែរ ។ ត្រូវរៀនយល់ ​រៀនសម្រប ​និងយកចិត្តគ្រួសារម្ខាងទៀត ទាំងការគោរពស្រលាញ់  ប្រណិបត្តិដូចជាគ្រួសាររបស់អ្នកទើបជាការល្អ។

 

១៥.សន្យាថានឹងថែរក្សាអ្នកមិនបណ្តោយឱ្យបាត់បង់អ្នគជាដាច់ខាត

ចំណុចចុងក្រោយនេះពិតជាសំខាន់ណាស់។ មនុស្សស្រលាញ់គ្នាប្រាកដជាមិនចង់ឱ្យបាត់បង់គ្នានោះទេ​ ទោះជាក្នុងករណីណាក៏ដោយ។ បង្ហាញភាពស្និទ្ធស្នាល ​ការយកចិត្តទុកដាក់  មើលថែគ្នា  ការពារគ្នាពេលដែលមានអាសន្ន ជាពិសេសចាត់ទុកម្ខាងទៀតប្រៀបដូចជាកែវភ្នែកដែលមិនអាចបាត់បង់ជាដាច់ខាត៕